ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFC U20 Asian Cup ៖ គោព្រៃ​ជំទង់​កម្ពុជា​នឹង​ត្រូវ​តទល់​ជាមួយ​បា​រ៉ែ​ន ល្ងាច​នេះ

1 អាទិត្យ មុន

ឆាយ​ន្នី​ស​តៃប៉ិ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ ត្រូវ​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​អាយុ​ក្រោម​២០​ឆ្នាំ វេលា​ម៉ោង​០៦:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ឯ​កីឡដ្ឋាន Fu…

ឆាយ​ន្នី​ស​តៃប៉ិ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ ត្រូវ​តទល់​ជាមួយ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន​អាយុ​ក្រោម​២០​ឆ្នាំ វេលា​ម៉ោង​០៦:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ឯ​កីឡដ្ឋាន Fu Jen University ដែល​ជា​ជំនួប​ទី​៣ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល B សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី AFC U20 Asian Cup 2025 ដែល​ឆាយ​ន្នី​ស​តៃប៉ិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

មុន​ឈាន​មក​ដល់​ជំនួប​ទី​៣ ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ឆ្លងកាត់​២​ប្រកួត​កន្លង​មក បាន​យកឈ្នះ​នេ​ប៉ា​ល់​ក្នុង​លទ្ធផល ៤-១ កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា មុន​ចាញ់​ក្រុម​ការពារ​តំណែង​ជើងឯក​អ៊ូ​ស​បេ​គី​ស្ថាន​ក្នុង​លទ្ធផល ៧-០ កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា​។ ឆ្លងកាត់​២​ប្រកួត​ក​ន្ល​មក នៅ​ក្នុង​ពូ​ល B អ៊ូ​ស​បេ​គី​ស្ថាន​កាន់កាប់​កំពូល​តារាង​បណ្តោះអាសន្ន កម្ពុជា​ឈរ​នៅ​លេខ ២ បា​រ៉ែ​ន​ឈរ​នៅ​លេខ ៣ និង​នេ​ប៉ា​ល់​ឈរ​នៅ​លេខ​៤ ដោយ​មាន​៣​ពិន្ទុ​ដូច​គ្នា ខុស​គ្នា​ត្រង់​គ្រាប់​ចំណេញ ខណៈ​ដែល​ម្ចាស់ផ្ទះ​ឆាយ​ន្នី​ស​តៃប៉ិ ស្ថិត​នៅ​បាត​តារាង​គ្មាន​ពិន្ទុ​រាប់​។

គួរ​បញ្ជាក់​ថា ក្រុម​គោព្រៃ​ជំទង់​កម្ពុជា ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Koji Gyotoku គ្រូបង្វឹក​ជនជាតិ​ជប៉ុន នឹង​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​ចំនួន​៤​ប្រកួត ដើម្បី​ដណ្តើម​កៅអី​ឡើង​ទៅ​កាន់ការ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFC U-20 Asian Cup ឆ្នាំ ២០២៥ ដែល​ប្រទេស​ចិន​ធ្វើ​ជា​ម្ចាស់ផ្ទះ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៥៕ (រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ