ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល ! ផ្លូវបេតុងមាត់ប្រឡាយលូបានបាក់ស្រុត នៅសង្កាត់​ស្ទឹង​មាន​ជ័យ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​បឋម​បានដឹង​ថា នៅ​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ ផ្លូវ​បេតុង​មាត់​ប្រឡាយ​លូ​មួយ​ខ្សែ​បាន​បាក់​ស្រុត​ប្រវែង​ជា​ច្រើន​រយ​ម៉ែត្រ ស្ថិត​នៅ​តាម​ប្រឡាយ​ស្ទឹង​មាន​ជ័យ ភូមិ​ភ្នា​ត…

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​បឋម​បានដឹង​ថា នៅ​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ ផ្លូវ​បេតុង​មាត់​ប្រឡាយ​លូ​មួយ​ខ្សែ​បាន​បាក់​ស្រុត​ប្រវែង​ជា​ច្រើន​រយ​ម៉ែត្រ ស្ថិត​នៅ​តាម​ប្រឡាយ​ស្ទឹង​មាន​ជ័យ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។
បច្ចុប្បន្ន ផ្លូវ​មួយ​ខ្សែ​ខាងលើ​នេះ​ត្រូវ​បាន អាជ្ញាធរ​ដាក់​របាំង​បិទផ្លូវ បង្អាក់​ចរាចរណ៍​ឆ្លងកាត់​ទាំងស្រុង ។

គួរ​កត់​សម្គាល់ថា ទីតាំង​ផ្លូវ​ដែល​បាក់​ស្រុត​នេះ​ជា​កំណាត់​ផ្លូវ​ដដែល ដែល​ធ្លាប់​បាន​បាក់​ស្រុត​ម្តង​រួច​មក​ហើយ កាលពី​មេ​សា ឆ្នាំ​២០១៦ ពោល គឺ​កាលពី​ជាង​៨​ឆ្នាំ​មុន ហើយ​ក្រោយមក​ផ្លូវ​បាន​ជួសជុល​ឡើង​វិញ ។

មានវីដេអូទីនេះ

​ស្ថានភាព​បច្ចុប្បន្ន អាជ្ញាធរ​មូលដ្ឋាន បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ដែល​មាន លំនៅ​ដ្ឋា​ន​នៅ​តាម​ដងផ្លូវ​នេះ ក៏​ដូច​ជា​បង​បងប្អូន ប្រជាពលរដ្ឋ​ដែល​តែងតែ ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​នេះ សូម​មេត្តា​យោគយល់​ផង ខណៈ​ដែល​អាជ្ញាធរ​ខណ្ឌ​នឹងបិទផ្លូវ​នេះ​ជា​បណ្តោះអាសន្ន ដើម្បី​បង្កគ្រោះថ្នាក់​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ