ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​មិន​ឈរ​ឈ្មោះ​នៅ​ឆ្នាំ​២០​២៨​ទេ​បើ​សិន​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​​នេះ

16 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ បេក្ខ​ជន​ប្រធានា​ធិបតី​អាមេរិក​របស់​គណ​បក្ស​សា​ធារណ​រដ្ឋ​ លោក​ត្រាំ ​សូម​ផ្ដាំ​មួយ​ម៉ាត់​ជា​លើក​​ចុង​ក្រោយ​​ទៅ​កាន់​ពល​រដ្ឋ​អាមេរិកាំង​ដែល​ជា​ម្ចាស់​ឆ្នោត​ឱ្យ​បាន​ជ្រាប «ថា​បើ​លោក​ចាញ់​ឆ្នោត​នៅ​ចុង​ឆ្នាំ​២០២៤​​​ លោក​ឈប់​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៨​ទៀត​ហើយ​»។ នេះ​ជា​អ្វី​ដែល​លោក​ផ្ដាំ​ទុក​នៅ​ក្នុង​បទ​សម្ភាស​ផ្ដាច់​មុខ​។​​ តប​ទៅ​នឹង​សំណួរ​ថា​តើ​លោក​នឹង​ឈរ​ឈ្មោះ​ទៀត​ទេ​បើ​ចាញ់​ឆ្នោត​លើក​នេះ? លោក​ត្រាំ​ដែល​មាន​វ័យ​​៧៨​ឆ្នាំ​ទៅ​ហើយ​នោះ​ឆ្លើយ​តប​ទៅ​វិញ​ថា​ «អត់​ទេ​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ បេក្ខ​ជន​ប្រធានា​ធិបតី​អាមេរិក​របស់​គណ​បក្ស​សា​ធារណ​រដ្ឋ​ លោក​ត្រាំ ​សូម​ផ្ដាំ​មួយ​ម៉ាត់​ជា​លើក​​ចុង​ក្រោយ​​ទៅ​កាន់​ពល​រដ្ឋ​អាមេរិកាំង​ដែល​ជា​ម្ចាស់​ឆ្នោត​ឱ្យ​បាន​ជ្រាប «ថា​បើ​លោក​ចាញ់​ឆ្នោត​នៅ​ចុង​ឆ្នាំ​២០២៤​​​ លោក​ឈប់​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២៨​ទៀត​ហើយ​»។ នេះ​ជា​អ្វី​ដែល​លោក​ផ្ដាំ​ទុក​នៅ​ក្នុង​បទ​សម្ភាស​ផ្ដាច់​មុខ​។​​

តប​ទៅ​នឹង​សំណួរ​ថា​តើ​លោក​នឹង​ឈរ​ឈ្មោះ​ទៀត​ទេ​បើ​ចាញ់​ឆ្នោត​លើក​នេះ? លោក​ត្រាំ​ដែល​មាន​វ័យ​​៧៨​ឆ្នាំ​ទៅ​ហើយ​នោះ​ឆ្លើយ​តប​ទៅ​វិញ​ថា​ «អត់​ទេ​ ខ្ញុំ​មិន​ឈរ​ឈ្មោះ​ទៀត​ទេ​»។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​​​​ជ័យ​ជម្នះ​នៅ​​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​​។ នៅក្នុ​ងចំណោម​បេក្ខ​ជន​ប្រធានា​ធិបតី​អាមេរិក​ទាំង​២​រូប​​គឺ​​លោក​ត្រាំ និង​លោក​ស្រី​ហារីស ម្នាក់​ៗ​ទទួ​លបាន​សំឡេង​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា​ មាន​ន័យ​ថា​មិន​លើស​លស់​គ្នា​ប៉ុន្មាន​ទេ​។ នេះ​បើ​​​តាម​ការ​ស្ទង់​មតិ​។

តាម​ពិត លោក​ត្រាំធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​​នាំ​មុខ​​នៅ​ពេល​លោក​បៃដិន​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ប្រធា​នា​ធិបតី​​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​។ ប៉ុន្តែ​ក្រោយ​ពេលលោក​បៃដិន​​ដក​ខ្លួន​ថយ ហើយ​ដាក់​លោក​​ស្រី​ហារីស​​ជា​បេក្ខ​ជន​វិញ​ម្ដង​ គណ​បក្ស​ប្រ​ជា​ធិបតេយ្យ​ហាក់​ដូច​ជា​ឡើង​​សំឡេង​គាំទ្រ​ខ្លាំង​​។ ​​លោក​ត្រាំ​ធ្លាប់​មិន​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត​ឆ្នាំ​២០២០​​​។ លោក​ថែម​ទាំង​និយាយ​ឱ្យ​អ្នក​គាំទ្រ​តស៊ូ​ការ​ពារ​សន្លឹក​ឆ្នោត​ ហើយ​នាំ​ទៅ​ដល់​ការ​សម្រុក​​​ចូល​វិមាន​រដ្ឋ​សភា និង​​​ស្លាប់​មនុស្ស​១​ចំនួន​។​

សម្រាប់​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​នេះ គេ​មិន​ដឹង​ថា​តើ​លោក​ត្រាំ​នឹង​មាន​វិធាន​ការ​បែប​ណា​ទៀត​បើ​លោក​ចាញ់​ឆ្នោត​។ ប៉ុន្តែ​លោក​ធ្លាប់​និយាយ​ជា​រឿយ​ៗ​​កាល​ពី​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ថា​បើ​លោ​កចាញ់​ឆ្នោត លោក​មិន​ប្រាកដ​ជា​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត​​ដោយ​ស្រួល​ៗ​នោះ​ទេ​។ ផ្ទុយ​ពី​លោ​ក​បៃដិន​ដែល​មាន​បញ្ហា​​​ចោទ​​ផ្នែក​សុខ​ភាព​ទាំង​សតិ​បញ្ញា និង​កាយ​សម្ប​ទា​ព្រោះ​លោក​ឧស្សាហ៍​និយាយ​ភ្លេច​មុខ​ភ្លេច​ក្រោយ និង​ឧស្សាហ៍​ដើរ​ក្រឡាច់​ជើង​ដួល​នៅ​ក្នុង​ទី​សា​ធារណៈ​ជា​ញឹក​ញាប់​។

​​លោក​ត្រាំ​ហាក់​ដូច​ជា​មាន​សុខ​ភាព​មាំ​មួនជាង​ ទោះ​បី​លោក​ទាំង​២​មាន​អាយុ​ខុស​ត្រូវ​គ្នា​ត្រឹម​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ​។ រីឯ​​​លោកស្រី​ហារីស​ក៏​មាន​វ័យ​រឹត​តែ​ក្មេង​ជាង​លោក​ត្រាំ​ទៅទៀត​។ ដូច្នេះ បញ្ហា​សុខ​ភាព​មិន​មែន​ជា​ក្ដី​កង្វល់​របស់​ពល​រដ្ឋ​ម្ចាស់​ឆ្នោត​ទេ​។ ការ​ស្ទង់​មតិ​ថ្មី​ៗ​នេះ​បង្ហាញ​ថា​ពល​រដ្ឋ​អាមេរិកាំង​ត្រឹម​តែ​៧%​ប៉ុណ្ណោះ​ដែល​គិត​ថា​បញ្ហា​អាយុ​របស់​លោក​​ស្រី​ហារីស​​អាច​នឹង​ប៉ះ​ពាល់​ប្រសិទ្ធ​ភាព​នៅ​ក្នុង​ការ​បំពេញ​ការ​ងារ​។ ប៉ុន្តែ​ពល​រដ្ឋ​​រហូត​ដល់​​​៨០%​យល់​ថា​អាយុ​របស់​លោក​ស្រី​គ្មាន​​បញ្ហា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ