ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រាន់តែសមត្ថកិច្ចចុះទៅដល់ ម្នាក់ៗរត់​ចែក​ជើង​គ្នា ខ្លះ​រត់​ចូល​ក្រោម​ផ្ទះ ​ខ្លះរត់​ចូល​ព្រៃ​អស់

12 ម៉ោង មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​នគរបាល​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ប៊ៀ​អាប៉ោង​រត់​ចែក​ជើង​ខ្លៈ​រត់​ចូល​ក្រោម​ផ្ទៈ​ខ្លៈ​ចូល​ព្រៃ​អស់​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ភូមិ​.​ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី​។ លោក​វរៈសេនីយ៍ទោ ឌី ទាវ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​៖​ក្រោយ​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​មាន​លួចលាក់​លេងល្បែង​ស៊ីសង​មាន​លេង​ប៊ៀ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កម្លាំង​នគរបាល​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ប៊ៀ​អាប៉ោង​រត់​ចែក​ជើង​ខ្លៈ​រត់​ចូល​ក្រោម​ផ្ទៈ​ខ្លៈ​ចូល​ព្រៃ​អស់​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​នៅ​ភូមិ​.​ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី​។

លោក​វរៈសេនីយ៍ទោ ឌី ទាវ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា​៖​ក្រោយ​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​មាន​លួចលាក់​លេងល្បែង​ស៊ីសង​មាន​លេង​ប៊ៀ អាប៉ោង យូរ​រ​ឆ្នាំ​មក​ហើយ​ដែល​អាជ្ញាធរ​ភូមិ​/​ឃុំ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​មិន​ស្តាប់​នៅ​តែ​បន្ត​លួចលាក់​លេង​រហូត​ហើយ​រាយការណ៍​ជូន​កម្លាំង​ធិ​ការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ចុះ​បង្ក្រាប​បាន​រត់​ចែក​ជើង​គ្នា​ខ្លៈ​រត់​ចូល​ក្រោម​ផ្ទៈ​ខ្លៈ​ទៀត​រត់​ចូល​ព្រៃ​ធ្លាក់ទឹក​ធ្លាក់​ភក់​។

លោក​បាន​បញ្ជាក់​ថា​៖​នៅ​ពេល​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដែល​លួចលាក់​លេង​នេះ​ម​ចាប់​មិន​បាន​អ្នកលេង​នោះ​ទេ​គឺ​រត់​ចែក​ជើង​គ្នា​អស់​តែ​មាន​ណែនាំ​ដល់​ម្ចាស់​អោយ​បញ្ឈប់​សកម្មភាព​ការ​លួច​លេងល្បែង​ស៊ីសង​នេះ​វា​បង្ក​អោយ​កើត​មាន​ហឹ​ង្សា​ក្នុង​គ្រួសារ​និង​ចោ​កម្ម​កើតឡើង​ក្រោយ​អ្នក​ញៀន​ល្បែង​លេង​អស់​លុយ​បែក​គំ​ណិ​ត​។

លោក​វរៈសេនីយ៍ទោ ឌី ទាវ បាន​បញ្ជាក់​ថា​៖​លើក​នេះ​អនុគ្រោះ​អោយ​ម្ចាស់​ផ្ទៈ​ដែល​បើក​ល្បែងស៊ីសង​បើ​មាន​លើក​ក្រោយ​និង​មាន​វិធានការ​តាម​ច្បាប់​ទាំង​អ្នកលេង​និង​អ្នក​ផ្តល់​និង​ជួល​ទីតាំង​អោយ​លេងល្បែង​ស៊ីសង​ដោយ​ល្មើសច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ