ខេត្តសៀមរាប ៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចនគរបាលជំនាញបានប្រាប់ភ្នាក់ងារកោះសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះថា មានករណីបុរសម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយ បណ្តាលឱ្យអ្នកបើកបរម៉ូតូដួល រងរបួសស្រាល រួចម្ចាស់ឡានបានឱ្យលុយ១ម៉ឹនរៀលលាងរបួស ដើម្បីបញ្ចប់រឿង នៅគោលដៅចរាចរណ៍ តែម្ចាស់ម៉ូតូ
ហេតុការណ៍បានកើតឡើង នៅម៉ោង ១២ ជាងឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ប្រភពពីសមត្ថកិច្ចជំនាញបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះរវាង រថយន្តសេរីទំនើបម៉ាក់ឡង់គ្រិស័រ ពាក់ផ្លាកលេខ ភ្នំពេញ 2BX -8585 ពណ៌សរ ដែល ត្រូវ ម្ចាស់ម៉ូតូ មិន សូវគ្រប់ ( សតិមិនប្រក្រតី) បានជិះ ម៉ូតូ ១ គ្រឿង ម៉ាក Honda FTR ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BN- 1132 មកប៉ះរថយន្តពីក្រោយ ធ្វើឱ្យម៉ូតូដួល បណ្តាលឱ្យរបួសស្រាល ។
តាមម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់អ្នកព័ត៌មានថា បន្ទាប់ពីកើតហេតុ ខាងរថយន្តបានជូនសំណង ១ មុឺនរៀលដើម្បីបញ្ចប់រឿងតែគាត់មិនព្រមទើបផ្អើលដល់អ្នកសារព័ត៌មាន ក្រោយ មក រូបខ្ញុំ ក៏ បានបញ្ចប់រឿងនៅ សា្នក់ការកណ្ដាលចរាចរណ៍ផ្លូវគោកនៅខាងលិចមាត់ស្ទឹង។
ប្រភពពីសមត្ថកិច្ចនគរបាលការិយាល័យ ជំនាញ បញ្ជាក់ថា មូលហេតុ បណ្តាលមកពី ម្ចាស់ ម៉ូតូ ស្រវឹងស្រា និង មាន សតិសម្បជញ្ញៈ មិនប្រក្រតី ផង ទើប ជិះម៉ូតូ មក បុក គូថរថយន្ត ពីក្រោយ បណ្តាលឱ្យដួលរបួស ស្រាល ហើយខូចខាតរថយន្ត ខាងក្រោយ កំបិត រួចម្ចាស់រថយន្ត មិនចង់មានរឿង ក៏ជូនលុយ ១០០០០ រៀលទៅ ម្ចាស់មូ៉តូ ដើម្បី បញ្ចប់ រឿង នៅ ស្នាក់ការកណ្ដាលចរាចរណ៍ ផ្លូវគោក មាត់ស្ទឹងសៀមរាប ៕
ចែករំលែកព័តមាននេះ