ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ពិនិត្យ និង​ហាមឃាត់​អាជីវករ​មិន​ឱ្យ​លក់ដូរ​ផាវ នា​​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

18 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៤ ម្សិលមិញ​នេះ កងកម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ចុះ​ពិនិត្យ​អប់រំ​ណែនាំ​ដល់​ក្រុម​អាជីវករ ដែល​លក់ដូរ​រំសេវ​គ្រឿងផ្ទុះ ( មាន​ផាវ…

ខេត្តកំពង់ស្ពឺ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២៤ ម្សិលមិញ​នេះ កងកម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ចុះ​ពិនិត្យ​អប់រំ​ណែនាំ​ដល់​ក្រុម​អាជីវករ ដែល​លក់ដូរ​រំសេវ​គ្រឿងផ្ទុះ ( មាន​ផាវ គ្រប់​ប្រភេទ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​) នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់​នេះ​។

មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យ​ដឹង​ថា​÷ ការ​ចុះ​ពិនិត្យ​និង​ធ្វើការ​អប់រំ​ណែនាំ​ដល់​ក្រុម​អាជីវករ​លក់ដូរ​នូវ​គ្រឿង​រំសេវ​(​ផាវ​)​នេះ​ដោយ​មានការ​ណែនាំ ច​ង្អុ​យ​បង្ហាញ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ឱ្យ​មាន​សុខ​សុវត្ថិភាព​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ ពីព្រោះ​ថា​គ្រឿង​រំសេវ ផាវ​គ្រាប់​ផ្ទុះ​នេះ​(​ផាវ​គ្រាប់បែក​)​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្មេង​ៗ​ដែល​ទិញ​យក​ទៅ​ដុត​លេង ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដៃជើង និង​ខ្លះ​ទៀត​ដល់​អាយុជីវិត​ផង​ដែរ​។

នគរបាល​ខេត្ត​បាន​ធ្វើការ​អំពាវនាវ សូម​បងប្អូន​កុំ​ទទួល​ទិញ​យក​មក​លក់​នូវ​ប្រភេទ​គ្រឿង​រំសេវ​ផ្ទុះ​បែប​នេះ ពីព្រោះ​ជា​ទំនិញ​ដែល​មានការ​ហាមឃាត់ និង​បង្ក​ការ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ និង​នាំ​អោយ​ខាតបង់​ប្រាក់​ផង​ដែរ​។ ហើយ​សូម​បងប្អូន​មេត្តា​សហការ​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ ក្នុង​ការ​ទប់ស្កាត់​ការ​លក់ទំនិញ​ប្រភេទ​នេះ និង​កុំ​ទិញ​យក​មក​លក់​ចែកចាយ​បន្ត​ទៀត ជៀសវាង​មានការ​គ្រោះថ្នាក់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ