ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ត្រៀម​ទីទួល​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារទឹកជំនន់​មក​ស្នាកបណ្ដោះអាសន្ន

14 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​ជាបន្តបន្ទាប់ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដោយសារ​តែ​ភ្លៀង​គ្រប់​ទីកន្លែង​ ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​បេតុង​មួយ​កំណាត់​ប្រវែង​ប្រហែល​១០០​ម៉ែត្រ​នៅ​ភូមិ​រការ​ធំ ឃុំ​ជី​រោ​ទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ទឹក​ហូរ​កាប់​ពីលើ​ថ្នល់​ ។…

ខេត្ត​ត្បូងឃ្មុំ​ ៖ ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង​ជាបន្តបន្ទាប់ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដោយសារ​តែ​ភ្លៀង​គ្រប់​ទីកន្លែង​ ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​បេតុង​មួយ​កំណាត់​ប្រវែង​ប្រហែល​១០០​ម៉ែត្រ​នៅ​ភូមិ​រការ​ធំ ឃុំ​ជី​រោ​ទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ទឹក​ហូរ​កាប់​ពីលើ​ថ្នល់​ ។ ​ជាមួយ​នោះ ​អាជ្ញាធរ​មូលដ្ឋាន​បាន​ហាម​មិន​ឱ្យ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​នោះ​ទេ​ ​ដើម្បី​បញ្ចៀស​​​ការ​ស្រុត ​ឬ​ខូច​ផ្លូវ​ដោយ​ប្រការ​ណាមួយ​ ។

លោក​ទូច ឆៃ​ងី​ម មេឃុំ​ជី​រោ​ទ៏​ទី​១ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទឹកទន្លេ​បាន​ហូរ​កាត់​ផ្លូវ​បេតុង​ចំណុច​ភូមិ​រកា​ធំ កាលពីព្រឹក​ថ្ងៃ​ទី​២០​ កញ្ញា ឆ្នាំ​២០២៤ ជា​ហេតុ​ធ្វើ​ឲ្យ​កង់ ម៉ូតូ និង​រថយន្ត មិន​អាច​បើក​ឆ្លងកាត់​បាន​ដោយ​ទឹក​ឡើង​លិច​ស្ទើរតែ​ត្រឹម​ជង្គង់​មនុស្ស​ចាស់​ ។ ដោយ​មានការ​ណែនាំ​ពី​លោក​អភិបាលស្រុក​ត្បូងឃ្មុំ ​ក៏​ដូច​ជា​ឯកឧត្តម​អភិបាលខេត្ត​ គឺ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ធុន​ធំ​បើក​ឆ្លងកាត់​នោះ​ទេ​។

លោក​មេឃុំ​ជី​រោ​ទ៍​ទី​១​មាន​ប្រសាសន៍​បន្ត​ថា ដោយសារ​មាន​ផ្លូវ​មួយ​ខ្សែ​ទៀត​មាត់ទន្លេ​កង់ ម៉ូតូ​ និង​រថយន្ត​ធុន​តូច អាច​បើក​ឆ្លងកាត់​បាន​តាម​ផ្លូវ​ជិត​មាត់ទន្លេ​វាង​ផ្លូវ​ដែល​ទឹក​លិច​នោះ​។ ​គិត​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៩ ​កញ្ញា ​ទឹកទន្លេ​នៅ​ទ្រឹង​មិន​ឡើង​ទៀត​នោះ​ទេ​ ។

សូម​បញ្ជាក់​ថា ​កាលពី​ឆ្នាំ​២០២៣ កន្លង​ទៅ​ទឹកទន្លេ បាន​ឡើង​មក​លិច​ផ្លូវ​បេតុង​ប្រវែង​ប្រហែល​២០០​ម៉ែត្រ នៅ​ភូមិ​រកា​ធំ ក្នុង​អំឡុង​ខែតុលា តែ​នៅ​ឆ្នាំ​២០២៤​នេះ​ ទឹក​រាង​ធំ​ជាង​ឆ្នាំទៅ​បន្តិច ​។​ដោយ​ទទួល​បានការ​ណែនាំ​ពី​ឯកឧត្តម ​ប៉ែន កុស​ល្យ អភិបាលខេត្ត បាន​ឲ្យ​លោក​អភិបាលស្រុក​ត្បូងឃ្មុំ​ចុះ​ពិនិត្យ​មើល​ និង​បាន​ធ្វើ​រោង​សម្រាប់​ប្រជាពលរដ្ឋ​ជ្រក​នៅ​បណ្ដោះអាសន្ន​គេច​ពី​ទឹក​ជំនន់​នៅ​ត្រង់​ទីទួល​សុវត្ថិភាព​ក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​ ។

យោង​តាម​ផេ​ក​របស់​រដ្ឋបាល​ឃុំ​ទន្លេ​បិទ​បាន​បង្ហាញ​ពី​ទឹកទន្លេ​មេគង្គ​បាន​ហូរ​ចូល​លិច​ផ្លូវ​បេតុង​នៅ​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ជាមួយ​នោះ​ អាជ្ញាធរ​ក៏​បាន​ត្រៀម​អូ​​ប័រ​ សម្រាប់​ចល័ត​ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ផង​ដែរ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ