ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា បញ្ចប់​ការ​ចូលរួម​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម

2 ខែ មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា កម្ពុជា នឹង​បញ្ចប់​ការ​ចូលរួម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង វៀតណាម…

សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ថា កម្ពុជា នឹង​បញ្ចប់​ការ​ចូលរួម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​ទី​២០ ខែកញ្ញា នេះ​តទៅ​។

នេះ​គឺជា​របត់​នយោបាយ​មួយ​ដ៏​សំខាន់ ដើម្បី​អ្វី​ដែល​សម្តេច​តេ​ជោ យល់​ថា ដើម្បី​កុំអោយ​ក្រុម​ជ្រុលនិយម​ប្រើប្រាស់​រឿង​នេះ បោ​.​ក​ប្រាស់​ប្រជាជន​។

សម្តេច បាន​សរសេរ នៅ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​សម្តេច​ថា តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវ​បាន​អនុវត្ត​រយៈពេល​២៥​ឆ្នាំ​មក​ហើយ និង​ក៏​បាន​កសាង​សមិទ្ធផល​ជា​ច្រើន សម្រាប់​ការ​អភិវឌ្ឍន៍​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្ត​មណ្ឌល​គី​រី និង​ខេត្តរតនគិរី​។

ប៉ុន្តែ​កន្លង​ទៅ​នេះ ក្រុម​ជ្រុលនិយម បាន​ចាប់​យក​ចំណុច​នេះ ធ្វើ​ជា​អា​.​វុ​.​ធ​នយោបាយ ដើម្បី​មួលបង្កាច់ និង​វា​.​យ​ប្រ​.​ហា​.​រ​ចំពោះ​រាជរដ្ឋាភិបាល ដោយ​ការ​ភូ​.​ត​កុ​.​ហ​.​កឥត​ឈប់​ឈរ ចំពោះ​ប្រជាជន​ដែល​បាន​ធ្វើ​ឱ្យ​ប្រជាជន​មួយ​ចំនួន​មានការ​ភ័ន្ត​ច្រឡំ ដូច​ជា ការ​ចោ​.​ទ​ប្រកាន់​ថា រាជរដ្ឋាភិបាល​បាន​កាត់​ទឹកដី​នៃ​ខេត្ត​ទាំង​៤ នៃ​ភាគ​ឦសាន ឱ្យទៅ​បរទេស​ជាដើម ហើយ​ចុង​ក្រោយ​នេះ ក៏​បាន​ប្រើ​រឿង​នេះ ដើម្បី​ញុះ​ញ​.​ង់ និង​បំផុសបំផុល​ប្រជាជន ឱ្យ​ចូលរួម​អនុវត្ត​នូវ​ផែនការ ១៨ សីហា ក្នុង​ការ​ប៉ុនប៉ង​អុកឡុក​បង្ក​អ​ស្ថិរភាព​ដល់​សង្គម​ជាតិ​។

រាជរដ្ឋាភិបាល បាន​ចាត់វិធានការ ទាំង​វិធានការ​អប់រំ​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​អំពី​កិច្ច​សហប្រតិបត្តិការ CLV-DTA និង​ល្បិ​.​ច​កល​នយោបាយ​របស់​ក្រុម​ជ្រុលនិយម​, ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព និង​បាន​ធ្វើ​ឱ្យ «​ផែនការ ១៨ សីហា​» របស់​ក្រុមប្រឆាំង​ជ្រុលនិយម បាន​បរាជ័យ​ទាំងស្រុង ហើយ​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម ត្រូវ​បាន​ធានា​យ៉ាង​រឹង​មាំ​។

ទោះបី​ផែនការ ១៨ សីហា របស់​ក្រុម​ជ្រុលនិយម បាន​រលាយ​ទាំងស្រុង​ហើយ​ក្តី​, ប៉ុន្តែ​ជា​របៀប​ធ្វើការ​របស់ ហ៊ុន សែន គឺ «​មិន​អង្គុយ​បក់ផ្សែង​នោះ​ទេ គឺ​ត្រូវ​ពន្លត់ភ្លើង​ទាំងស្រុង​»​។

ដោយ​គិតគូរ​ពី​កង្វល់​របស់​ប្រជាជន​លើ​បញ្ហា​ទឹកដី និង​ភាព​ចាំបាច់​ខាង​នយោបាយ ដើម្បី «​ដក​អា​.​វុ​.​ធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​» កុំ​ឲ្យ​មាន​លទ្ធភាព​ប្រើប្រាស់ CLV-DTA បោ​.​ក​ប្រាស់​ប្រជាជន​កម្ពុជា ត​.​ទៅ​ទៀត​, ខ្ញុំ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សា​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​យើង​បាន​សម្រេចចិត្ត​ថា កម្ពុជា បញ្ចប់​ការ​ចូលរួម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ តទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ រួច​ហើយ​ដែរ​។

យើង​បន្ត​អភិវឌ្ឍ​លើ​ទឹកដី​របស់​យើង ដោយ​មាន​កិច្ចសហការ​ជា​ធម្មតា​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​រវាង​ប្រទេស និង​ប្រទេស​, ជាមួយ​អាស៊ាន​, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និង​ដៃគូរ​អភិវឌ្ឍន៍​ផ្សេង​ទៀត​នៅ​លើ​សកលលោក​។

មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​ប្រជាជន​យើង​បាន​ចូលរួម នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​នេះ ហើយ​រាជរដ្ឋាភិបាល ក៏​បាន​ប្រកាស​ដាក់​ចេញ​រួច​ហើយ នូវ​ការ​រៀបចំ​កញ្ចប់​គោលនយោបាយ​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ភាគ​ឦសាន របស់​កម្ពុជា​។

ពួក​ជ្រុលនិយម​អាច​ឆ្លៀតឱកាស​ប្រកាស​ពី​ជោគជ័យ​របស់​គេ​លើ​ការ​ទាមទារ​នេះ តែ​ពួក​គេ​បាន​បាត់បង់​អា​.​វុ​.​ធ​ដ៏​សំខាន់​ដែល​ពួក​គេ​ធ្លាប់ កាន់​វា​.​យ​រាជរដ្ឋាភិបាល​។ ម្យ៉ាងទៀត ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​វា​ស្ថិត​នៅ​លើ​រាជរដ្ឋាភិបាល ចេះ​ដោះស្រាយ កង្វល់​របស់​ប្រជាជន និង​ចេះ​ដក​អា​.​វុ​.​ធ​ចេញពី​ដៃ​សត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ