ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដើរ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌទួលគោក

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ដើរ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ និង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧៤២…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ដើរ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ និង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧៤២ ផ្លូវ​លេខ​១២៨ ក្រុម​១០ ភូមិ​០៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រហែល​០៤​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ ។

ជនសង្ស័យ​រូប​នេះ បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ពីរ ទីតាំង​ផ្សេង​គ្នា គឺ ៖
ទីតាំង​ទី​១-​នៅ​អាគារ KT TOWER ផ្ទះ​លេខ​២៣ ផ្លូវ​លេខ​១១២ ក្រុម​ទី​៤ ភូមិ​២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០២​និង​៤៤​នាទី​រំលង​អា​ធ្រា​ត្រ ។
ទីតាំង​ទី​២-​នៅផ្ទះ​លេខ​៧៣៨ ផ្លូវ​លេខ​១២៨ ក្រុម​ទី​១១ ភូមិ​៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៣​និង​៥០​នាទី​ទាប​ភ្លឺ ។

ជនសង្ស័យ​មានឈ្មោះ លី​ស ដា​លី​ន ហៅ​លី​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ​។

វត្ថុ​តាង​ចាប់ រួម​មាន ៖
១-​ទូរ​សព្ទ​ដៃ ចំនួន​០១​គ្រឿង ម៉ាក IPHONE X ពណ៌ ខ្មៅ ។
២-​ទូរ​សព្ទ​ដៃ ចំនួន​០១​គ្រឿង ម៉ាក realme ពណ៌​ត្រៃ​អ៊ី ។
៣-​ធុងបាស់ ខ្នាត​តូច ចំនួន​០១ ម៉ាក COLORFUL ។

ជន​រង​គ្រោះ​មានឈ្មោះ ៖
១-​ឈ្មោះ ឆេ​ង ម៉ា​រ៉ា​ឌី​ណា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ ស្នាក់​នៅ​អាគារ KT TOWER ផ្ទះ​លេខ​២៣ ផ្លូវ​លេខ​១១២ ក្រុម​ទី​៤ ភូមិ​០២ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ ស៊ន ដេ​វីត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​កុំព្យូទ័រ ស្នាក់​នៅផ្ទះ​លេខ​៧៣៨E1 ផ្លូវ​លេខ​១២៨​ក្រុម​ទី​១១ ភូមិ​០៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ