ខេត្តកំពង់ស្ពឺ ៖ សូមបងប្អូនមេត្តាកុំទទួលទិញយកមកលក់នូវប្រភេទគ្រឿងផ្ទុះបែបនេះ ព្រោះជាទំនិញដែលហាមឃាត់ និងបង្កការគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃផងដែរ ។
កងកម្លាំងនគរបាល ចុះពិនិត្យអប់រំណែនាំដល់ក្រុមអាជីវករ ដែលលក់ដូររំសេវគ្រឿងផ្ទុះ ( ផាវ គ្រប់ប្រភេទ ) ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចូលមកដល់នេះ សូមបងប្អូនមេត្តាកុំទទួលទិញយកមកលក់នូវប្រភេទគ្រឿងផ្ទុះបែបនេះ ព្រោះជាទំនិញដែលហាមឃាត់ និងបង្កការគ្រោះថ្នាក់ដល់អ្នកដទៃ និងនាំអោយខាតបង់ប្រាក់ផងដែរ។ នេបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបង្ហោះនាថ្ងៃទី២០ ខែកញ្ញានេះ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា សូមបងប្អូនមេត្តាសហការជាមួយសមត្ថកិច្ចអាជ្ញាធរ ក្នុងការទប់ស្កាត់ការលក់ទំនិញប្រភេទនេះ និងកុំទិញយកមកលក់ចែកចាយ ៕
ចែករំលែកព័តមាននេះ