រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតនៅដឹងកន្លែងខណៈពេលជិះម៉ូតូម៉ាកស្តុបពីមួយគ្រឿងក្នុងល្បឿនលឿនហើយទាក់ដៃចង្កូតនឹងរ៉ឺម៉កម៉ូតូដឹកអីវ៉ាន់សំពីងសំពោង បណ្តាលអោយ ដួលបោកក្បាលនឹងថ្នល់។
ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងនៅវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី ២០ ខែកញ្ញា ២០២៤ នៅតាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ ខាងត្បូវផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រងគ្រោះឈ្មោះ ភី វិថី អាយុ២៨ឆ្នាំ មានស្រុកកំណើត ភូមិពងទឹក ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ជិះម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IQ -0701មួយគ្រឿង ។
តាមសាក្សី បានដឹងថា មុនពេលកើតហេតុ គេឃើញបុរសរូបនោះជិះម៉ូតូមួយ គ្រឿងម៉ាក ហុងដាស្កុបពី តែម្នាក់ឯង តាមបណ្តោយផ្លូវ ភ្នំពេញ-ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ។នៅពេលមកដល់កន្លែងកើតហេតុដែលមានការដ្ឋានកំពុងកាត់ផ្លូវដាក់តបណ្តាញខ្សែភ្លើងនិងមានរ៉ឺម៉កម៉ូតូដឹកអីវ៉ាន់សំពីងសំពោងមួយគ្រឿងបើកបរចំណែកផ្លូវបញ្ច្រាស់ក៍ទាក់ដៃចង្កូចម៉ូតូបណ្តាលអោយដួលបោកក្បាលស្លាប់ទាំងពាក់មួកសុវត្តិភាព។បន្ទាប់ពីកើតហេតុរ៉ឺម៉ក់ម៉ូតូដឹកអីវ៉ាន់បានបន្តដំណើរទៅមុខបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុសម្រួលចរាចរណ៍និងសហការជាមួយសមត្ថកិច្ចជំនាញចុះមកវាស់វែងអូសយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។ ចំណែកសពត្រូវសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ