ប.ស.ស. នៃក្រសួងការងារនឹងរៀបចំស្ដង់ចុះបញ្ជីសមាជិក ប.ស.ស. ចល័ត នៅតាមបណ្តាខេត្តចំនួន ៤
រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៩ ខែកញ្ញា…
រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៩ ខែកញ្ញា…
រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ លើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងរៀបចំស្ដង់ចុះបញ្ជីសមាជិក ប.ស.ស. ចល័ត នៅតាមបណ្ដាចំនួន ៤ គឺខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា ការរៀបចំស្តង់នៅតាមបណ្តាខេត្តទាំង ៤ នេះ គ្រោងនឹងប្រព្រឹត្តទៅតាមគោលដៅដូចជា ៖ សម្រាប់ខេត្តសៀមរាប ទីតាំងសាលាសង្កាត់សាលាកំរើក ចាប់ពីថ្ងៃទី ១៦ ដល់១៩ ខែកញ្ញា ឆ្នាំ ២០២៤, ផ្សារលើធំថ្មី ចាប់ពីថ្ងៃទី ៧ ដល់ ១០ ខែតុលា ឆ្នាំ ២០២៤, និងអំឡុងពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
ខេត្តកំពង់ចាម ទីតាំង ផ្សារបឹងកុក ចាប់ពីថ្ងៃទី ២៣ ដល់២៦ ខែកញ្ញា ឆ្នាំ២០២៤, គល់ស្ពានគីហ្សូណា ចាប់ពីថ្ងៃទី ៦ ដល់ ៩ ខែតុលា ឆ្នាំ ២០២៤ ។ ខេត្តបាត់ដំបងវិញគឺ ទីតាំងសាលាស្រុកមោងឬស្សី លើកទី ១ ចាប់ពីថ្ងៃទី ១៨ ដល់ ១៩ ខែតុលា ឆ្នាំ ២០២៤ និងលើកទី ២ ចាប់ពីថ្ងៃទី ២ ដល់៣ ខែវិច្ឆិកា ឆ្នាំ ២០២៤, ទីតាំងផ្សារណាត់ លើកទី ១ ចាប់ពីថ្ងៃទី ២០ ដល់ ២១ ខែតុលា ឆ្នាំ ២០២៤ និងលើកទី ២ ចាប់ពីថ្ងៃទី ៤ ដល់ ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ ខេត្តតាកែវ ទីតាំងផ្សារទន្លាប់ (គិរីវង់) ចាប់ពីថ្ងៃទី ២១ ដល់ ២៤ ខែតុលា ឆ្នាំ ២០២៤ និងទីតាំងផ្សារសំរោងយ៉ោង (បាទី) ចាប់ពីថ្ងៃទី ៣០ វិច្ឆិកា ដល់ ៣ ខែធ្នូ ឆ្នាំ ២០២៤ ។
ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការរៀបចំស្តង់ចល័តរបស់ប.ស.ស. នៅតាមបណ្តាខេត្តទាំង៤ ផ្ទាល់នេះ គឺដើម្បីសម្រួលពេលវេលាក្នុងការធ្វើដំណើរដោយផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស.។ សម្រាប់សាកសួរព័ត៌មានបន្ថែមបងប្អូនប្រជាពលរដ្ឋទាំងអស់អាចទំនាក់ទំនងមកលេខ ១២៩៧ និង១២៨៦ ដោយឥតគិតថ្លៃ ២៤ ម៉ោង ក្នុងមួយថ្ងៃ ឬតាមរយៈបណ្តាញសង្គមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្ទាល់តែម្តង ។
ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ នៅទីតាំងខេត្តទាំងបួន ដែលប.ស.ស. នៃក្រសួងការងារនឹងរៀបចំស្ដង់ចល័តនេះសូមមកចូលរួមមកសាកសួរព័ត៌មានឱ្យបានច្រើនកុះករ និងធ្វើការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ឱ្យបានច្រើន ពីព្រោះប.ស.ស. បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិក ក្នុងនោះសមាជិកប.ស.ស. ទាំងអស់ទទួលបានសេវាថែទាំសុខភាពមួយដោយឥតគិតថ្លៃ ចំណាយថវិកាតិចប្រចាំខែ កាត់បន្ថយចំណាយលើការពិនិត្យសុខភាពរបស់ពលរដ្ឋ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ