ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅតែ​មានជំនឿ​លើ​បារមីដ៏​ពូកែស័ក្តិសិទ្ធិនៅ​​​«វត្ត​ភ្នំ​ហាន់ជ័យ»​

15 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តំបន់​រមណីយដ្ឋាន​បែប​ប្រវត្តិសាស្ត្រ​ភ្នំ​ហាន់ជ័យ ស្ថិត​នៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម នៅ​ថ្ងៃ​វេន​ដាក់​បិណ្ឌ​ទី​២ គេ​សង្កេត​ឃើញ​មាន​មនុស្ស​ម្នា​ក្មេង ​ចាស់ ប្រុស​ ស្រី…

ខេត្តកំពង់ចាម ៖ តំបន់​រមណីយដ្ឋាន​បែប​ប្រវត្តិសាស្ត្រ​ភ្នំ​ហាន់ជ័យ ស្ថិត​នៅ​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម នៅ​ថ្ងៃ​វេន​ដាក់​បិណ្ឌ​ទី​២ គេ​សង្កេត​ឃើញ​មាន​មនុស្ស​ម្នា​ក្មេង ​ចាស់ ប្រុស​ ស្រី មក​លេង​និង​យក​ចង្ហាន់ មក​ប្រគេន​ព្រះសង្ឃ​ពី​គ្រប់ទឹក​ទី ។ ​ក្នុង​នោះ​ មាន​អ្នក​នៅ​ស្រុក​ក្រូចឆ្មា ស្ទឹង​ត្រង់ ភ្នំពេញ រួម​​ទាំង​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ស្ថិត​ក្នុង​សំលៀក​បំពាក់​សមរម្យ​ទៀត​ផង ​។

លោកតា​ធូ អ៊​ន់ អាយុ​៧៨​ឆ្នាំ​ គណៈកម្មការ​វត្ត​ភ្នំ​ហាន់ជ័យ​មាន​ប្រសាសន៍​ឱ្យ​ដឹងថា តាំងពី​ពេល​ដែល​គាត់​នៅ​កុមារភាព​បានឃើញ​វត្ត​ភ្នំ​ហាន់ជ័យ មាន​ទីតាំង​ស្ថិត​នៅ​ប្រប​តាម​ដង​ទន្លេមេគង្គ​ពី​សង្គមចាស់ គឺ​មាន​ដើមឈើ​ធំ​ៗ​ដុះ​ច្រើន​តាម​ដងផ្លូវ​ និង​បរិវេណ​ទីធ្លា​វត្តមាន​ម្លប់​ត្រជាក់ត្រជុំ​។​ ហើយ​មាន​ប្រាសាទ​បុរាណ​សាងសង់​អំ​ពីឥដ្ឋ​ ហើយ​ស្ថិត​នៅ​លើ​ភ្នំ​ធ្វើ​ឲ្យ​មាន​ខ្យល់ជំនោរ​បោកបក់​មក​ល្ហើយ​បំបាត់​នូវ​ទុក្ខ​ព្រួយ​កង្វល់​បាន​មួយ​កំរិត​ផង​ដែរ ​។

គណៈកម្មការ​វត្ត​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា នៅ​ក្នុង​ឱកាស​វេន​ដាក់​បិណ្ឌ​ទី​២ វត្ត​មាន​របស់​ឯកឧត្តម ​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​អភិបាលរង​ខេត្ត ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​កញ្ញា ឆ្នាំ​២០២៤ បាន​នាំ​យក​ចង្ហាន់​ និង​បច្ច័យ​ប្រគេន​ដល់​ព្រះ​គ្រូ​ប៊​ត់ តាំង​ឆេ​ង ជា​ព្រះ​មេគណ​ខេត្ត​ និង​ជា​ព្រះ​ចៅអធិការ​វត្ត​ភ្នំ​ហាន់ជ័យ ជាមួយ​នោះ​បាន​ចែក​ថវិកា​ និង​ក្រណាត់​.ស​ជូន​ដល់​ចាស់​ៗ​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដាក់​បិណ្ឌ​នេះ​ ។

​តាម​ការ​សង្កេត ​ដោយ​ផ្ទាល់​ឃើញ​ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​កាន់​ព្រះពុទ្ធ​សាសនានៅ​គ្រប់​ទិស​ទី​បាន​នាំ​គ្នា​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​តាម​ទំនៀមទម្លាប់​ពី​បុរាណ​​​រហូត​មក​ដល់​សព្វថ្ងៃ​ ។ លោកតា​គណៈកម្មការ​វត្ត​បាន​លើក​ឡើង​ថា ​ព្រះ​អង្គ​ធំ​នៅ​លើ​វត្ត​ភ្នំ​ហាន់ជ័យ​នេះ​ គឺ​មាន​បារមី​ពូកែ ដោយ​អ្នកខ្លះ​ដែល​រៀប​មង្គលការ​រួច​មិន​មានកូន បាន​នាំ​គ្នា​មក​បែរបន់​សុំ​កូន ហើយ​ក៏​បានកូន​ដូច​ការ​ប៉ងប្រាថ្នា ចំណែក​អ្នកខ្លះ​ទៀត​ បាន​ប៉ង​អ្វី​ផ្សេង​គឺ​បាន​ដូច​ចិត្ត ដោយហេតុ​ដូច្នេះ​ហើយ​ទើប​ម្នាក់​ៗ មាន​ជំនឿ​ និង​នាំ​គ្នា​មក​លេង​វត្ត​ភ្នំ​ហាន់ជ័យ  ដែល​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ ។ ​សម្រាប់​ទិដ្ឋភាព​ថ្ងៃ​ដាក់​បិណ្ឌ​ពីរ​នេះ ​គឺ​មាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ច្រើន​កុះករ​។

លោកតា​ធូ អ៊​ន់ គណៈកម្មការ​វត្ត​ភ្នំ​ហាន់ជ័យ​បញ្ជាក់​ថា ចាប់តាំងពី​ពេល​ដែល​កកើត​ទី​អារាម​ភ្នំ​ហាន់ជ័យ​នេះ​ គឺ​ព្រះ​ចៅអធិការ​វត្តមាន​ចំនួន​៧​ជំនាន់​មក​ហើយ ​រួម​ទាំង​ព្រះ​ចៅអធិការ​វត្ត​សព្វថ្ងៃ​ដែល​ជា​ព្រះ​មេគណ​ខេត្ត​។

ដោយសារ​តែ​កន្លែង​នេះ​ល្បី​មាន​ប្រាសាទបុរាណ​ គឺ​មាន​ភ្ញៀវ​បរទេស​បាន​នាំ​គ្នា​ជិះ​កប៉ាល់​ទេសចរណ៍​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ តាម​ដង​ទន្លេ​ឡើង​មក​ឈប់​អែប​ច្រាំង រួច​ក៏​មាន​រថយន្តក្រុង​ដឹក​បន្ត​ឡើង​មក​លើ​ភ្នំ ដើម្បី​គយគន់​មើល​ទេសភាព​ព្រមទាំង​ថតរូប​ពី​ការ​រីក​ចម្រើន​ក្នុង​វត្ត​ភ្នំ​ហាន់ជ័យ ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​បរទេស​ផ្សេង​ទៀត​ឱ្យមក​លេង​នៅ​រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ