ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមល្ងាចម្សិលមិញ! ពលរដ្ឋជាង៤០០​គ្រួសារ​រងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកព្រៃនប់

3 ខែ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ តាម​សរុប​របាយការណ៍​ពី​រដ្ឋបាល​ស្រុក​ព្រៃ​នប់ បាន​បញ្ចា​ក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង សរុប​៤៤៩​គ្រួសារ ក្នុង​នោះរួមមាន…

​ខេត្តព្រះសីហនុ ៖ តាម​សរុប​របាយការណ៍​ពី​រដ្ឋបាល​ស្រុក​ព្រៃ​នប់ បាន​បញ្ចា​ក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង សរុប​៤៤៩​គ្រួសារ ក្នុង​នោះរួមមាន ១-​ឃុំ​ព្រៃ​នប់ ១១៥​គ្រួសារ ២-​ឃុំ​ទួល​ទទឹង ១៥៧​គ្រួសារ និង៣-​ឃុំ​អណ្តូង​ថ្ម ១៧៧​គ្រួសារ

សូមបញ្ជាក់​ថា មិន​មាន​ផល​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ឡើយ ។

​គួររំលឹកថា​ ​កាលពី​​ព្រឹកថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤ អាកាសធាតុ​ក្នុង​តំបន់​ស្រុក​ព្រៃ​នប់ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​ធ្វើ​ឲ្យ​តំបន់​ក្នុង​ឃុំ​មួយ​ចំនួន​រង​ការ​ជន់​លិច​ទឹកភ្លៀង​ហូរ​ចូល​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ ហើ​យនៅ​វេលាម៉ោង​ង​ជិត​១១​ព្រឹក ឯកឧត្តម ម៉ាង ស៊ី​ណេ​ត អភិបាល នៃ​គណ​អភិបាលខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​មន្ទី​ជំនាញ អមដំណើរ​ដោយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដែល​បាន​ជន​លិច​ហូរ​ចូល​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ក្នុង​ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ស្ថានភាព​ទឹកបាន​ស្រក​ខ្លះ​ហើយ ជាមួយ​និង​អាកាសធាតុ​កំពុង​ធ្លាក់​ភ្លៀងរលឹម​តិច​ៗ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ