ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ​.​ច​ចូល​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​ដទៃ បោ​.​ក​លុយ​បាន​៤០​ម៉ឺន​ដុល្លារ មុន​ពេល​ចាប់ខ្លួន​បាន

1 ថ្ងៃ មុន

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុជា​ទាំងអស់ គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​អាច​មាន​ជនខិលខូច​ព្យាយាម​លួ​.​ច​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក ដើម្បី​យក​ទៅ​កាន់កា​.​ប់ និង​បោ​.​ក​លុយ​គេឯង​។ សារព័ត៌មាន VN Express បាន​ឲ្យ​ដឹង​ថា បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន…

អ្នកលេង​ហ្វេ​ស​ប៊ុ​ក​នៅ​កម្ពុជា​ទាំងអស់ គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ពីព្រោះ​អាច​មាន​ជនខិលខូច​ព្យាយាម​លួ​.​ច​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក ដើម្បី​យក​ទៅ​កាន់កា​.​ប់ និង​បោ​.​ក​លុយ​គេឯង​។

សារព័ត៌មាន VN Express បាន​ឲ្យ​ដឹង​ថា បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពេល​ពួក​គេ​លួ​.​ច​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក​អ្នក​ដទៃ​ចំនួន​១០០០​គណនី ដោយ​ក្លែងខ្លួន​ធ្វើ​ជា​ម្ចាស់​គណនី ហើយ​ប្រើប្រាស់​ដើម្បី​ឆ​បោ​.​ក​ប្រាក់​បាន​យ៉ាង​សន្ធឹក ពោល​គឺ​រហូត​ដល់​ទៅ​៤០​ម៉ឺន​ដុល្លារ​។

អាជ្ញាធរ បាន​រាយការណ៍​ថា ប៉ូលិស​នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់ ដែល​បាន​លួ​.​ច​ចូល​គណនី​អ្នក​ដទៃ ហើយ​បាន​យក​ទៅ​បោ​.​ក​ប្រាក់​អ្នក​ដទៃ​ដែល​មាន​ទំនាក់ទំនង​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ ដល់​ទៅ ៥០០ នាក់ ហើយ​ប្រមូលប្រាក់​ជាង​១០​ពាន់​លាន​ដុ​ង ស្មើនឹង​៤០​ម៉ឺន​ដុល្លារ ។

បុរស​ទាំង​ពីរ​នាក់​នេះ ម្នាក់​ត្រូវ​ចាប់ខ្លួន នៅ​ដា​ណា​ង និង​ម្នាក់​ទៀត​ចាប់ខ្លួន នៅ​ខេត្ត​ក្វា​ង ជី (Quang Tri) ពួក​គេ​ទាំង​ពីរ ម្នាក់​មាន​អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀត​២៨​ឆ្នាំ ។

ពួក​គេ បាន​សារភាព​ថា ពួក​គេ​បាន​ប្រើ​បច្ចេកទេស​ផ្សេង​ៗ ដើម្បី​លួ​.​ច​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ពលរដ្ឋ​វៀតណាម រស់នៅ​បរទេស បន្ទាប់​មក​ពួក​គេ​បាន​ក្លែងបន្លំ​បុគ្គល​ទាំងនេះ ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​សាច់ញាតិ​របស់​ពួក​គេ នៅ​ក្នុង​ប្រទេស​វៀតណាម ដោយ​ស្នើ​សុំ​ការ​វិនិយោគ ហើយ​នៅ​ពេល​ដែល​បាន​ប្រាក់ ដើម្បី​គេច​ពី​ការ​ឃាត់ខ្លួន​ជនសង្ស័យ ពួក​គេ​បាន​ប្រើ​គណនី​ហ្គេ​ម ដើម្បី​លាង​លុយ ទើប​សមត្ថកិច្ច​មានការ​លំបាក​នៅ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ពួក​គេ ។

ដោយ ៖ ស ផា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ