ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់មួយចំនួនក្នុងកោះរ៉ុងសន្លឹម ត្រូវបាន​ជំនន់ទឹកភ្លៀងវាយប្រហារ​

3 ខែ មុន
  • កោះកុង

ក្រុង​កោះ​រ៉ុ​ង ​៖ ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ​ខេត្ត​ព្រះ​សីហ​នុបាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​ នេះ នៅ​តំបន់​មួយ​ចំនួន​ក្នុង​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​…

ក្រុង​កោះ​រ៉ុ​ង ​៖ ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុង​កោះ​រ៉ុ​ង ​ខេត្ត​ព្រះ​សីហ​នុបាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៤​ នេះ នៅ​តំបន់​មួយ​ចំនួន​ក្នុង​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​ មាន​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឲ្យ​មានទឹក​ជោរជន់​ហូរ​ច្រោះ​បាក់​ស្រុត​គ្រឹះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន និង​ហូរ​ច្រោះ​ដាច់​ផ្លូវ ឆ្នេរ​ និង​ហូរ​ច្រោះ​ដួល​រលំ​បង្គោល​ភ្លើង​ខ្លះ​ទៀត​ ។ ​

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់ សហការ​ជាមួយ​ក្រុមការងារ​រដ្ឋបាល​សង្កាត់​កោះ​រ៉ុ​ង​សន្លឹម​បាន​ចុះ​អន្តរាគមន៍​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ជូន​ពលរដ្ឋ ក្នុង​នោះ ​ក្រុមការងារ​ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ស្ថានភាព​ធាតុអាកាស​មិនល្អ មាន​ភ្លៀង ខ្យល់​ និង​រលក​សមុទ្រ​ខ្ពស់ ​។

​ក្រៅពី​ទីតាំង​ខាងលើ​នេះ អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ងក៏បាន​​អំពាវនាវ​ផង​ដែរ​ ឲ្យ​ពលរដ្ឋ​ប្រុង​ប្រ​យ​ត្ន័​រាប់​ទាំង​ការ​ធ្វើ​ដំណើរ​ផ្លូវ​សមុទ្រ ​ឬ​ការ​ចេញ​ទៅ​នេសាទ​ជាដើម ដើម្បី​សុវត្ថិភាព ​។

មានព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ