ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលនេះកម្លាំងនគរបាលចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿនកំពុងតែអន្តរាគមន៍ជួយដល់អ្នកដំណើរផ្លូវនេះ

1 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សូមមានការប្រុងប្រយ័ត្ន ! នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ K168…

ខេត្តព្រះសីហនុ ៖ សូមមានការប្រុងប្រយ័ត្ន ! នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ខណៈដែលភ្លៀងកំពុងបង្អុរយ៉ាងខ្លាំង ។ នេះបើយោងតាមហ្វេសប៊ុកលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហោះនាព្រឹកថ្ងៃទី១៨ ខែកញ្ញានេះ ។

រូបភាព ៖ ឡេង ប៊ុននី

កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន បានកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុដោយ ដោយអ្នកបើកបរអាចធ្វើដំណើរបានលើគន្លងវ៉ាជែង ដោយមិនមានការកាត់ផ្តាច់ចរាចរណ៍ឡើយ ។

សូមអ្នកបើកបរដោយប្រុងប្រយ័ត្ន និងត្រូវគោរពការបញ្ជាចរាចរណ៍របស់នគរបាល និងមើលផ្ទាំងLED ​ដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹង សារដាស់តឿន និងព័ត៌មានផ្សេងៗ ។

សូមបញ្ជាក់ថា ៖ ព្យុះ​ទី​១៤ មានឈ្មោះ ពូ​ល​ឡា​សាន បាន​បន្ត​ធ្វើ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២០ ខែកញ្ញា ឆ្នាំ​២០២៤ ៕

រូបភាព ៖ ឡេង ប៊ុននី
រូបភាព ៖ ឡេង ប៊ុននី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ