ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​នៅ​អាង​ត្រពាំង​ថ្ម​ ក្នុងស្រុកភ្នំស្រុក

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មន្ត្រី​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​អាង​ត្រពាំង​ថ្ម​ ចាប់​បាន​ឧបករណ៍​នេសាទ​ខុសច្បាប់​មាន​អ៊ុយ​និង​លប​កែ​ឆ្នៃ​១០២​និង​ស្បៃ​មុង​២,៥០០​ម៉ែត្រ​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​ នៅ​ស្រុក​ភ្នំស្រុក​។ លោក ហី រី​ហាំ​ង…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​មន្ត្រី​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​អាង​ត្រពាំង​ថ្ម​ ចាប់​បាន​ឧបករណ៍​នេសាទ​ខុសច្បាប់​មាន​អ៊ុយ​និង​លប​កែ​ឆ្នៃ​១០២​និង​ស្បៃ​មុង​២,៥០០​ម៉ែត្រ​នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​ នៅ​ស្រុក​ភ្នំស្រុក​។

លោក ហី រី​ហាំ​ង អភិបាលរង​ស្រុក​ភ្នំស្រុក​បាន​ប្រាប់​ថា​៖​នៅ​រដូវ​បិត​ឡូ​នេសាទ​ជា​ការ​ណែនាំ​ពី​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ លោក​បាន​ដឹកនាំ​មន្ត្រី​ចម្រុះ​ចេញ​ល្បាត​នៅ​អាង​ត្រពាំង​ដែល​ជា​តំបន់​អភិរក្ស​ត្រី និង​សត្វ​ស្លាប​ដែល​កម្រ​ហើយ​មន្ត្រី​ចម្រុះ​ចាប់​បាន​បទល្មើស​នេសាទ​មាន សារ​អ៊ុយ​ចំនួន​៧២​អ៊ុយ លប​កែ​ឆ្នៃ​៣០ និង​ស្បៃ​មុង​ប្រវែង​២,៥០០​ម៉ែត្រ​និង​លេង​កូន​ត្រី​ជា​ច្រើន​គីឡូក្រាម​ចូល​ក្នុង​អាង​វិញ​។

លោក​បាន​បញ្ជាក់​ថា​៖​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​មាន​ទំហំ​១០​គីឡូម៉ែត្រ​បួន​ជ្រុង​ដែល​ជាប់​ស្រុក​ចំនួន​៣​មាន​ខាងកើត​ស្រុក​ភ្នំស្រុក​និង​ខាងលិច​ស្រុក​ស្វាយចេក​និង​ខាងជើង​ស្រុក​ថ្មពួក នៅ​រដូវវស្សា​គឺ​ផ្ទៃ​ទឹក​មាន​ទំហំ​ធំធេង​មើល​ដាច់​កន្ទុយភ្នែក​អាង​ត្រពាំង​ថ្ម​ជាង​តំបន់​អភិរក្ស​ត្រី​និង​ជា​តំបន់​អភិ​រក្សា​សត្វ​ស្លាប​ដែល​កម្រ​មក​រស់នៅ​ដូច​ជា​គ្រៀល​ក្បាល​ក្រហម​។

លោក ហី រី​ហាំ​ង បាន​បញ្ជាក់​ថា​៖​នៅ​រដូវ​បិត​ឡូ​នេសាទ​នេះ​ត្រូវ​បាន​មន្ត្រី​ចម្រុះ​ចេញ​ល្បាត​បង្ក្រាប​បទល្មើស​នេសាទ​ជា​ប្រចាំ​ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​និង​ការពារ​អភិរក្ស​ត្រី​និង​សត្វ​ស្លាប​ដែល​កម្រ​ហើយ​បទល្មើស​នេសាទ​ដែល​បង្ក្រាប​បាន​ត្រូវ​ដុត​កំទិច​ចោល​និង​បាន​លេង​កូន​ត្រី​ទៅ​ក្នុង​អាង​វិញ​ហើយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​មិន​អនុញ្ញាតិ​អោយ​នេសាទ​ដោយ​ខុសច្បាប់​នៅ​រដូវ​បិត​នេសាទ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ