ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុលសាធារណៈកម្ពុជាឡើងដល់១១,២៧ពាន់លានដុល្លារ

2 ខែ មុន
  • ភ្នំពេញ

បំណុល​សាធារណៈ​របស់​កម្ពុជា នៅ​ត្រីមាស​ទី​២ នៃ​ឆ្នាំ​២០២៤ កើនឡើង​ដល់​ចំនួន ១១,២៧​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​ជា​១,៦២ ភាគរយ​ធៀប​នឹង​កម្រិត​បំណុល​កាលពី​ត្រីមាស​ទី​១ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច…

បំណុល​សាធារណៈ​របស់​កម្ពុជា នៅ​ត្រីមាស​ទី​២ នៃ​ឆ្នាំ​២០២៤ កើនឡើង​ដល់​ចំនួន ១១,២៧​ពាន់​លាន​ដុល្លារ កើនឡើង​ប្រមាណ​ជា​១,៦២ ភាគរយ​ធៀប​នឹង​កម្រិត​បំណុល​កាលពី​ត្រីមាស​ទី​១ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្មី​ៗ​នេះ ។

ប្រភព​ដដែល​បាន​បន្ត​ថា បំណុល​ទាំងនេះ​៩៩​ភាគរយ ជា​បំណុល​ក្រៅ​ស្រុក ហើយ​បំណុល​នៅ​ក្នុងស្រុក គឺ​មាន​តែ​១​ភាគរយ​ប៉ុណ្ណោះ ដោយនៅ​ក្នុង​នោះ​គេ​ដឹង​ថា ចិន គឺ​មាន​ប្រមាណ​ជា​៣៦​ភាគរយ ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី​ប្រមាណ​ជា​២២​ភាគរយ កូរ៉េ​ខាងត្បូង មាន​១២​ភាគរយ ជប៉ុន​១១​ភាគរយ ក្រៅពី​នេះ​មានបារាំង ធនាគារពិភពលោក និង​ស្ថាប័ន​ពហុភាគី​មួយ​ចំនួន ។

របាយការណ៍​បាន​កត់​សម្គាល់ថា នៅ​ក្នុង​ឆមាស​ទី​មួយ នៃ​ឆ្នាំ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កម្ចីសម្បទាន​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ចំនួន​៣១៣​លាន​ដុល្លារ​ស្មើនឹង​១៤ ភាគរយ​នៃ​ពិ​ដានដែល​អនុញ្ញាត​ដោយ​ច្បាប់ ។ ប្រភព​ដដែល​បាន​បន្ត​ថា គោលបំណង​នៃ​ប្រាក់​កម្ចី​ទាំងនេះ គឺ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​វិនិយោគសាធារណៈ​នៅ​ក្នុង​វិស័យ​អាទិភាព ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព រយៈពេល​វែង និង​ផលិតភាព​សេដ្ឋកិច្ច​របស់​ប្រទេស ។

ប្រភព​ដដែល​បាន​បន្ត​ថា ទឹកប្រាក់​ដែល​បាន​ខ្ចី​គេ​មក គឺ​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​វិស័យ​ដឹក​ជញ្ជូន ធារាសាស្ត្រ ថាមពល ផ្គត់ផ្គង់​ទឹក​ស្អាត សុខាភិបាល កសិកម្ម អប់រំ​ជាដើម ។ កាលពី​ខែ​មុន រដ្ឋាភិបាល​កម្ពុជា​បាន​ចេញផ្សាយ នូវ​យុទ្ធសាស្ត្រ​គ្រប់គ្រង​បំណុល​សាធារណៈ​រយៈពេល​ប្រាំ​ឆ្នាំ​ដ៏​ទូលំទូលាយ​សម្រាប់​ឆ្នាំ​២០២៤ ដល់​ឆ្នាំ​២០២៨ ដោយ​បង្ហាញ​ពី​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រើប្រាស់​បំណុល​សាធារណៈ​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ ។

យោង​តាម​យុទ្ធសាស្ត្រ​នេះ រដ្ឋាភិបាល​នឹង​ខ្ចីប្រាក់​ពី​២,៣​ពាន់​លាន​ដុល្លារ ទៅ​២,៧​ពាន់​លាន​ដុល្លារ ជា​រៀង​រាល់​ឆ្នាំ​ពី​ស្ថាប័នហិរញ្ញវត្ថុ​បរទេស និង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​គាំទ្រ​ដំណើរការ​អភិ​វ​ឌ្ឈ​វិស័យ​ដែល​ចាំបាច់​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ