ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​រថយន្តក្រុង​ជិត​៦០០​គ្រឿង សម្រាប់​ដឹក​បងប្អូន​ទៅ​លេង​ស្រុក​កំណើត និង​ខេត្ត​ជាប់​ព្រំដែន​ទិសឦសាន ដោយ​ឥត​គិតថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត និង​សម្រាប់​ពលរដ្ឋ ដែល​ចង់​ធ្វើ​ដំណើរ​កម្សាន្ត ទៅ​កាន់​ខេត្ត​ទិសឦសាន​តាម​រយៈ​ជិះ​រថយន្តក្រុង​របស់​រដ្ឋ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ដោយ​ធ្វើ​ដំណើរ​មិន​គិតថ្លៃ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និង​ធានា​សុវត្ថិភាព…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត និង​សម្រាប់​ពលរដ្ឋ ដែល​ចង់​ធ្វើ​ដំណើរ​កម្សាន្ត ទៅ​កាន់​ខេត្ត​ទិសឦសាន​តាម​រយៈ​ជិះ​រថយន្តក្រុង​របស់​រដ្ឋ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ដោយ​ធ្វើ​ដំណើរ​មិន​គិតថ្លៃ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និង​ធានា​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ទៅ​ជួបជុំ ឳ​ពុក​ម្ដាយ បងប្អូន បាន​សប្បាយ​នា​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​របស់​យើង ។

ថ្លែង​ក្នុង​ឱកាស​អ​ញ្ចើ​ញ​ជា​អធិបតី ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ «​អគារ​មជ្ឈមណ្ឌល កណ្តាល អគារ​ចំណត​និង​រោង​ជាង និង​អគារ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ី​ក្លូ​ត្រុ​ង​» នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្តក្រុង រហូត​ទៅ​ដល់​ជិត​៥០០​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ ដែល​នឹង​ទទួល​បាន ឱកាស​ឈប់​សម្រាក​ពី​ការងារ ទៅ​កាន់​ស្រុក​កំណើត ដោយ​ឥត​គិតថ្លៃ ដូចដែល​ធ្លាប់​បាន​ធ្វើ​អស់​រយៈកាល ជា​យូរ​មក​ហើយ ។ ម្យ៉ាងវិញទៀត មាន​រថយន្ត​ពិសេស​ចំនួន ៥៦​គ្រឿង សម្រាប់​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​នៃ ទិសឦសាន មាន​ដូច​ជា​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ដែល​សុទ្ធតែ​បម្រើ ជូន​ពលរដ្ឋ ដោយ​ឥត​គិតថ្លៃ​ទាំង​ទៅ​ទាំង​មក និង​ថែម​ទាំង​មានការ​រៀបចំ​ជា​ទឹក​ពិសា​ថែម​ទៀត​ផង ។

ទន្ទឹម​នឹង​នេះ សម្តេច​ធិ​បតី បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​ទៅ​លើ​អ្នក​ដែល​បើកបរ​ជាមួយ​ស្ថានភាព​ស្រវឹង​ក្នុង​ខ្លួន​ផង​ដែរ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះថ្នាក់ ចរាចរណ៍​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ