ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណែក​យន្តហោះ ​ប្រភេទ​ដឹក​អ្នកដំណើរ​ធុន​ធំ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ជិត​១០​គ្រឿង​ ចូល​មក​ក្រុង​ប៉ោយ​ប៉ែ​ត

4 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ បំណែក​យន្តហោះ​ប្រភេទ​ដឹក​អ្នកដំណើរ​ធុន​ធំ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ជិត​១០​គ្រឿង តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ចូល​មក​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋ​ប្រាប់​ថា…

បន្ទាយ​មាន​ជ័យ ៖ បំណែក​យន្តហោះ​ប្រភេទ​ដឹក​អ្នកដំណើរ​ធុន​ធំ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​ជិត​១០​គ្រឿង តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ចូល​មក​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ ខេត្តបន្ទាយមានជ័យ ។

ប្រជាពលរដ្ឋ​ប្រាប់​ថា ៖ នៅ​ពេល​ឃើញ​រថយន្ត​ជិត​១០​គ្រឿង ត្រូវ​បាន​ដឹក​បំណែក​យន្តហោះ​ប្រភេទ​ដឹក​អ្នកដំណើរ​ចូល​មក​ក្រុង​ប៉ោយ​ប៉ែ​ត ពិតជា​ចម្លែក មិន​ដឹក​គេ​យក​មក​ធ្វើ​អី ឬ​ក៏​អ្នក​ដែល​មាន​លុយ​គេ​ទិញ​មក​ធ្វើ​ជា​កន្លែង​ហាង និង​កន្លែង​ផ្សេង​ៗ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ដែល​ប្រភេទ​យន្តហោះ​ប៊ូ​អ៊ី​ញ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ៖ ក្រោយ​រថយន្ត​ដឹក​បំណែក​យន្តហោះ​ចូល​មក​ទឹកដី​ក្រុង​ប៉ោយ​ប៉ែ​ត ពិតជា​មានការ​ភ្ញាក់ផ្អើល និង​ចម្លែក​ព្រោះថា មិន​ដែល​ធ្លាប់​ឃើញ​មាន ដែល​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ទិញ​បំណែក​យន្តហោះ​ចាស់ ឬ​អេ​ត​ចាត​សម្រាប់​មក​តាំងធ្វើ​ហាង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក វួ​ច អូន ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ ពិតជា​ការ​មានការ​ដឹក​ចូល​បំណែក​យន្តហោះ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ក្រុង​ប៉ោយ​ប៉ែ​ត ពិតមែន ដែល​មាន​រថយន្ត​ធុន​ធំ​ជា​ច្រើន​គ្រឿង បាន​ដឹក​ចូល​មក​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មានច្បាប់​នាំ​ចូល សម្រាប់​ដឹក​បំណែក​យន្តហោះ​ចាស់​ប្រភេទ អ្នកដំណើរ​ធុន​ធំ​សម្រាប់​មក​ធ្វើ​ជា​ហាង ឬ​តាំង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​មក​លេង​កម្សាន្ត​ក្នុង​ហាង ដែល​ជា​ហាង​ចម្លែក នៅ​ក្រុង​ប៉ោយ​ប៉ែ​តយ​ក​យន្តហោះ​ចាស់​អេ​ត​ចាយ​ធ្វើ​ជា​ហាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ