ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនត្រូវអនុញ្ញាតឱ្យមានការទន្ទ្រា.នយកដីខុសច្បាប់ ដើម្បីលើកតម្លៃ និងថែរក្សារមណីយដ្ឋានប្រាសាទកោះកេរ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជាក់​សា​ជា​ថ្មី​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ដោយ​មិន​ត្រូវ​អនុញ្ញាត ឱ្យ​មានការ​ទន្ទ្រាន​យក​ដី​ខុសច្បាប់ ការ​កា​.​ប់​បំផ្លាញ​ព្រៃឈើ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​បញ្ជាក់​សា​ជា​ថ្មី​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ដោយ​មិន​ត្រូវ​អនុញ្ញាត ឱ្យ​មានការ​ទន្ទ្រាន​យក​ដី​ខុសច្បាប់ ការ​កា​.​ប់​បំផ្លាញ​ព្រៃឈើ ការ​បរបាញ់​សត្វព្រៃ ការ​រុករក និង​ការ​ជីក​កកាយ​ដោយ​ខុសច្បាប់ ដើម្បី​លើក​តម្លៃ និង​ថែរក្សា​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ។

យោង​សារលិខិត​អបអរ ក្នុង​ឱកាស​ខួប​១​ឆ្នាំ​នៃ​ការ​ចុះ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៤ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើការ​កោតសរសើរ​ដោយ​ស្មោះ និង​មូល​វិចារ​ដ៏​ថ្លៃថ្លា​ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ អ្នកជំនាញ​ជាតិ និង​អន្តរជាតិ បាន​ខិតខំ​ព្យាយាម​លះបង់​ទាំង​កម្លាំងកាយ ប្រាជ្ញា និង​ស្មារតី ប្រកបដោយ​ភាព​ប៉ិន​ប្រសប់​និង​វិជ្ជាជីវៈ​ខ្ពស់ ពុះពារ ជម្នះ​គ្រប់ការ​លំបាក រហូត​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​នេះ ។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ជា​ពិសេស​ផង​ដែរ ចំពោះ​មិត្តភក្តិ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឥស្សរជន ទាំងឡាយ ដែល​បាន​ទទួលស្គាល់​នូវ​តម្លៃ​ដ៏​មហស្ចារ្យ​ជាស​កល​នៃ «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ដែល​ជា​អតីត​រាជធានី​ខ្មែរ ក្នុង​សម័យ​អង្គរ​ដ៏​រុងរឿង កសាង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ ។ រមណីយដ្ឋាន​នេះ បាន​បន្សល់​ទុក​នូវ​ប្រាង្គ​ប្រាសាទ រូប​បដិមា សិលាចារឹក ចំណេះដឹង​ផ្នែក​រៀបចំ​ក្រុង និង​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ ដែល​ចាំបាច់​ត្រូវ​ការពារ អភិរក្ស សិក្សា​ស្រាវជ្រាវ និង​លើក​តម្លៃ​ឡើង​វិញ ។

ជាមួយនឹង​ការ​អបអរសាទរ​នេះ សម្ដេច​ធិ​បតី ស្នើ​ដល់​សហ​ប្រធាន​ចិន និង​ឥណ្ឌា​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ដើម្បី​ការពារ​និង​លើក​តម្លៃ​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ​នៃ​ប្រាសាទព្រះវិហារ (ICC-Preah Vihear) ព្រមទាំង​ប្រទេស​ជា​សមាជិក​ទាំងអស់ ពង្រីក​សកម្មភាព​របស់​ខ្លួន បន្ថែម​ទៀត ដើម្បី​ជួយ​អភិរក្ស​និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ដែល​ជា​សម្បត្តិ​របស់​មនុស្សជាតិ ទាំងមូល ដោយ​ផ្អែក​លើ​គំរូ​នៃ​កិច្ចសហការ​ដ៏​សកម្ម​ដែល​មាន​ស្រាប់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ដ្រី គូសបញ្ជាក់​ថា «​ខ្ញុំ​សូម​គូសបញ្ជាក់​សា​ជា​ថ្មី​អំពី​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​គ្រប់​ស្ថាប័ន​ព័ន្ធ ទាំងអស់ ជា​ពិសេស​អាជ្ញាធរ​ខេត្តព្រះវិហារ និង​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ត្រូវ​បំពេញបេសកកម្ម​ការងារ​គ្រប់គ្រង និង​អភិរក្ស​របស់​ខ្លួន​ឱ្យ​បាន​ហ្មត់ចត់ ស្រប​តាម​គោលការណ៍​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដោយ​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​មានការ​ទន្ទ្រាន​យក​ដី​ខុសច្បាប់ ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​បរបាញ់​សត្វព្រៃ ការ​រុករក និង​ការ​ជីក​កកាយ​ដោយ​ខុសច្បាប់ ដើម្បី​លើក​តម្លៃ និង​ថែរក្សា​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​របស់​យើង សម្រាប់ ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅ​ក្នុង​មូលដ្ឋាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ