ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របប​សឹក​ភូមា​ស្នើ​សុំ​ជំនួយ​ដើម្បី​ជួយ​ជ.ន​រ.ង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់

4 ថ្ងៃ មុន

ទី​ក្រុង​រ៉ង់​ហ្គូន៖ ​នេះ​ជា​ករណី​ដ៏​កម្រ​ដែល​របប​សឹក​​ភូមា​របស់​លោក​មីន​អុង​ឡាំង​ប្រកាស​សុំ​ជំនួយ​ពី​សហ​គមន៍​អន្តរ​ជាតិ​ដើម្បី​យក​ទៅ​ដោះ​ស្រាយ​បញ្ហា​លំបាក​ដែល​ប្រទេស​របស់​លោក​កំពុង​តែ​ជួប​ប្រទះ​ក្រោយ​ការ​វាយ​ប្រហារ​របស់​ខ្យល់​ព្យុះ​យ៉ាជី​បណ្ដាល​ឱ្យ​មាន​គ្រោះ​ទឹក​ជំនន់​លិច​រដ្ឋ​ធានី​ណៃ​ពិដោរ និង​សម្លាប់​មនុស្ស​រាប់​សិប​នាក់​។​ ជា​រួម​ គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​ដែល​បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះ​នេះ​នៅ​វៀតណាម​, ឡាវ​, ថៃ​ និង​មីយ៉ាន់​ម៉ា​បាន​សម្លាប់​មនុស្ស​សរុប​ជិត​៣០០​នាក់​។​ នៅ​មីយ៉ាន់​ម៉ា​…

ទី​ក្រុង​រ៉ង់​ហ្គូន៖ ​នេះ​ជា​ករណី​ដ៏​កម្រ​ដែល​របប​សឹក​​ភូមា​របស់​លោក​មីន​អុង​ឡាំង​ប្រកាស​សុំ​ជំនួយ​ពី​សហ​គមន៍​អន្តរ​ជាតិ​ដើម្បី​យក​ទៅ​ដោះ​ស្រាយ​បញ្ហា​លំបាក​ដែល​ប្រទេស​របស់​លោក​កំពុង​តែ​ជួប​ប្រទះ​ក្រោយ​ការ​វាយ​ប្រហារ​របស់​ខ្យល់​ព្យុះ​យ៉ាជី​បណ្ដាល​ឱ្យ​មាន​គ្រោះ​ទឹក​ជំនន់​លិច​រដ្ឋ​ធានី​ណៃ​ពិដោរ និង​សម្លាប់​មនុស្ស​រាប់​សិប​នាក់​។​ ជា​រួម​ គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​ដែល​បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះ​នេះ​នៅ​វៀតណាម​, ឡាវ​, ថៃ​ និង​មីយ៉ាន់​ម៉ា​បាន​សម្លាប់​មនុស្ស​សរុប​ជិត​៣០០​នាក់​។​

នៅ​មីយ៉ាន់​ម៉ា​ ប្រជា​ជន​​ជាង​​២៣៥០០០​នាក់​ត្រូវ​តែ​បង្ខំ​ចិត្ត​ជម្លៀស​ខ្លួន​ចេញ​ពី​ផ្ទះ​​​ដើម្បី​ស្នាក់​នៅ​ក្នុង​ទី​កន្លែង​សុវត្ថិ​ភាព​។ ដូច្នេះ គេ​អាច​និយាយ​បាន​ថា​ប្រទេស​ភូមា​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​ទ្វេ​គ្រោះ ឬ​ទុក្ខ​ជាន់​លើ​ទុក្ខ​។ សង្គ្រាម​ស៊ីវិល​បន្ត​ឆាប​ឆេះ​រយៈ​ពេល​ជាង​៣​ឆ្នាំ​​ធ្វើ​ឱ្យ​ប្រជា​ជន​រស់​នៅ​ពិបាក​ស្រាប់​ទៅ​ហើយ​។ ឥឡូវ​នេះ​ មក​ថែម​គ្រោះ​ទឹក​ជំនន់ និង​ការ​បាក់​ដី​រឹត​តែ​ធ្វើ​ឱ្យ​​ពួក​គេ​វេទនា​បន្ថែម​ទៀត​។​

នៅ​ទី​ក្រុង​ថូនហ្គូ (Taungoo) ដែលគេត្រូវ​ធ្វើ​ដំណើរ​​រយៈ​ពេល​​មួយ​ម៉ោង​ពី​រដ្ឋ​ធានី​ណៃ​ពិដោរ គេ​ឃើញ​ថា​ប្រជា​ជន​នៅ​ទី​នោះ​ត្រូវ​ធ្វើ​ក្បូន​សម្រាប់​ទុក​ជិះ​ឆ្លង​ទឹក​ជំនន់​ដែល​ហក់​ឡើង​ខ្ពស់​ដល់​ថ្នាក់​លិច​សឹង​ដល់​ដំបូល​ផ្ទះ​នៅ​កន្លែង​ខ្លះ​។ មនុស្ស​ប្រមាណ​៣០០​នាក់​ត្រូវ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​ក្នុ​ងវត្ត​អារាម​​សង់​នៅ​លើ​ដី​ទួល​ក្បែរ​ភូមិ​។ បុរស​ម្នាក់​ប្រាប់​ថា​អ្នក​មក​ជ្រក​កោន​នៅ​ទី​នេះ​រស់​នៅ​ស៊ី​អត់​ស៊ី​ឃ្លាន​។ ពួក​គេ​ត្រូវ​ការ​អា​ហារ​សម្រាប់​បរិភោគ​ ត្រូវ​ការ​ទឹក​ស្អាត និង​ត្រូវ​ការ​ថ្នាំ​ពេទ្យ​។

បើ​គេ​ក្រឡេក​ទៅ​មើល​ទិដ្ឋ​ភាពនៅ​វត្ត​អារាម​មួយ​កន្លែង​ទៀត​ គេ​ឃើញ​​ដូន​ជី​ដើរ​លុយ​ទឹក​ត្រឹម​ជង្គង់​។ កសិករ​ម្នាក់​ប្រាប់​ថា​គាត់​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង អង្ករ​ មាន់ និង​​ទា​ដែល​ខំ​ចិញ្ចឹម​។ សំណាង​ល្អ​គាត់​ចេះ​ដឹក​គោ​បី​ក្បាល​ឡើង​ទៅ​លើ​ដី​ទួល​​ទាន់​ ពេល​វេលា​។​ ​ភូមិ​ដែល​គាត់​រស់​នៅ​​​នោះ​ទឹក​លិច​គ្រប់​កន្លែង​។ គាត់​ប្រាប់ថា​របស់​របរ​ផ្សេង​ៗ​ដែល​យក​ទៅ​មិន​ទាន់​ គាត់​សុខ​ចិត្ត​បោះ​ចោល​ក៏​បាន​ដែរ​។ គាត់​មិន​ខ្វល់​ច្រើន​ទេ​។ សំខាន់​ឱ្យ​តែ​អាច​រក្សា​ជីវិត​ឱ្យ​​​នៅ​គង់​វង្ស​​​ និង​ការ​ពារ​​សត្វ​ពាហនៈ​ដែល​​គាត់​ខំ​​​ចិញ្ចឹម​ទៅ​បាន​ហើយ​​។


ត្រូវ​តែ​ខិត​ខំ​ជម្លៀស​ខ្លួន​ដោយ​វិធី​ណា​ក៏​ដោយ
ការ​ធ្លាក់​ភ្លៀ​ងខ្លាំង​ដោយ​សារ​ខ្យល់​ព្យុះ​យ៉ាជី​នេះ​​ធ្វើ​ឱ្យ​ប្រជា​ជន​នៅ​​ប្រទេស​​ខ្លះ​​​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ត្រូវ​តែ​ជម្លៀស​ខ្លួន​ដោយ​វិធី​ណា​ក៏​ដោយ​។ អ្នក​ខ្លះ​នៅ​ប្រទេស​ភូមា​ជិះ​ដំរី​ដើម្បី​ជម្លៀស​ខ្លួន​។ ចំណែក​នៅ​ប្រទេស​ថៃ​ មនុស្ស​ជិះ​អូប័រ​ដើម្បី​ជម្លៀស​ខ្លូន​។​ ប្រមុខ​ដឹក​នាំ​ភូមា​ លោក​មីន​អុង​ឡាំង ថ្លែង​ថា​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​តែ​​ខិត​ខំ​ទាក់​ទង​ទៅ​ប្រទេស​ដទៃ​ដើម្បី​ស្នើ​សុំ​​ជំនួយ​យក​ទៅ​ចែក​ជូន​ជន​រង​គ្រោះ​។

លោក​ថ្លែង​ថា​វា​ជា​ការ​ចាំ​បាច់​ណាស់​ដែល​យើង​ត្រូវ​​តែ​ជួយ​សង្គ្រោះ ក៏​ដូច​ជា​​ជួយ​សម្រាល​បន្ទុក និង​​ជួយ​​ស្ដារ​ស្ថាន​ការណ៍​នេះ​​​ឡើង​វិញ​ឱ្យ​បាន​​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ តាម​ពិត របប​សឹក​របស់​លោក​មីន​អុង​ឡាំង​ធ្លាប់​បាន​បិទ​ខ្ទប់​ការ​ផ្ដល់​ជំនួយ​ពីប​បរទេស​​។ កាល​ពី​មុន​នេះ អង្គ​ការ​មនុស្ស​ធម៌​ធ្លាប់​បាន​ស្នើ​សុំ​ចែក​​ជំនួយ​​ជូន​អ្នក​អត់​-​ឃ្លាន​។ ប៉ុន្តែលោក​មិន​អនុញ្ញាត​។​ កាល​ពី​ឆ្នាំ​២០២៣ ​​ប្រទេស​ភូមា​ភាគ​ខាង​លិច​រង​ការ​វាយ​ប្រហារ​ដោយ​ខ្យល់​ព្យុះ​​ម៉ូឆា (Mocha)​​។ កាល​នោះ​ អង្គ​ការ​អន្តរ​ជាតិ​ចង់​ផ្ដល់​ជំនួយ​ទៅ​ឱ្យ​អ្នក​រង​គ្រោះ​១​លាន​នាក់​។ ប៉ុន្តែ​លោក​មីន​អុង​ឡាំង​មិន​អនុញ្ញាត​​ជា​ដាច់​ខាត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ