ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន ខូហ្វី ទទួលបានសិទ្ធនាំចូល និងចែកចាយផលិតផល ICEHOT ពីសហរដ្ឋអាមេរិក

5 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខូ​ហ្វី ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​កាហ្វេ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង ICEHOT ដែល​ជា​ក្រុមហ៊ុន​អាហារ និង​ភេសជ្ជៈ​អន្តរជាតិ​ដ៏​ល្បីល្បាញ​បាន​ «ចុះហត្ថលេខា​ជា​ដៃគូ​អាជីវកម្ម​»…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ខូ​ហ្វី ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​កាហ្វេ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង ICEHOT ដែល​ជា​ក្រុមហ៊ុន​អាហារ និង​ភេសជ្ជៈ​អន្តរជាតិ​ដ៏​ល្បីល្បាញ​បាន​ «ចុះហត្ថលេខា​ជា​ដៃគូ​អាជីវកម្ម​» ដើម្បី​បង្កើន​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជា​ផ្លូវការ ដែល​ពិធី​ចុះហត្ថលេខា​នេះ ធ្វើ​ឡើង​នៅ​ទីតាំង​បង្ហាញ​ផលិតផល ខូ​ហ្វី នៅ​ថ្ងៃ​ទី ១៤ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ​។

កិច្ចសហការ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​រវាង​ក្រុមហ៊ុន ខូ​ហ្វី និង​ផលិតផល IceHot ដែល​ជា​ជំហាន​មួយ​ដ៏​សំខាន់ឆ្ពោះទៅ​រក​ការ​នាំ​យក​ផលិតផល​ថ្មី​ជា​ប្រភេទ​គ្រី​ម (cream) ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​គុណភាព​ខ្ពស់​ពី ICEHOT មក​កាន់​ទីផ្សារ​កម្ពុជា នៅ​ក្នុង​គោលបំណង​ពង្រីក​ទីផ្សារ​ភេសជ្ជៈ ផ្តល់​ជូន​ផលិតផល​ថ្មី និង​ផ្តល់​ឲ្យ​អតិថិជន​ទាំងអស់​បាន​ស្គាល់​នូវ​បទ​ពិសោធន៍​ថ្មី ខាង​ភេ​ស​ជ្ចៈ​នៅ​ក្នុង​វិស័យ​ឧ​ស្សហកម្ម​កាហ្វេ​ ។

នៅ​ក្នុង​កម្មវិធី​​នេះផងដែរ មានការ​ចូលរួម​ពី​សំណាក់​នាយក​ប្រតិបត្តិ​សំខាន់​ៗ​ពី​ក្រុមហ៊ុន​ខូ​ហ្វី និង​អ្នកតំណាង​នៃ​ផលិតផល ICEHot ក៏​ដូច​ជា​ម្ទា​ស់​អាជីវកម្ម​កាហ្វេ​នៅ​ក្នុងស្រុក ដែល​ជា​ដៃគូ​ផ្ទាល់​របស់ ក្រុមហ៊ុន ខូ​ហ្វី​ផង​ដែរ​ ។ នៅ​ក្នុង​នោះ​ផង​ដែរ លោកស្រី ឈាន ឃឹម អគ្គ​នាយិកា នៃ​ក្រុមហ៊ុន ខូ​ហ្វី បាន​បង្ហាញ​នូវ​អារម្មណ៍​សាទរ​ចំពោះ​ភាព​ជា​ដៃគូ​ថា «​យើង​មាន​សេចក្តី​រំភើប​រីករាយ​ដែល​បាន​ចាប់​ដៃគូ​ជាមួយ ICEHOT ដែល​ជា​ផលិតផល​ដែល​មានគុណ​ភាព និង​ការ​ច្នៃប្រឌិត​ខ្ពស់​ទៅ​លើ​ភេសជ្ជៈ ហើយ​ការ​សហការ​នេះ បាន​នាំ​យក​ឲ្យ​យើង​នូវ​ផលិតផល​ថ្មី សម្រាប់​អតិថិជន​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​ការ​ពង្រឹង​ជំហរ​របស់​យើង​ជា​អ្នក​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​» ​។

លោកស្រី ឈាន ឃី​ម បាន​បន្ថែម​ថា ផលិតផល​ថ្មី​ពី ICEHOT ទាំង ៤ ដែល​យើង​នាំ​ចូល​មាន​ដូច​ជា​ ៖ Dairy creamer, Non Dairy creamer, All in One Beverage,Topping Cream រំពឹង​ថា ​នឹង​ឆ្លើយ​តប​ជាមួយនឹង​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ជា​ពិសេស​គឺ​តម្រូវ​តាម​អតិថិជន​គោលដៅ ហាង​កាហ្វេ ភោជនីយដ្ឋាន ហាង​បង្អែម ហាង​តែ ក៏​ដូច​ជា​អតិថិជន​តាម​ផ្ទះ​ផង​ដែរ ដែល​កំពុង​តែ​ស្វែងរក​ជម្រើស​ភេសជ្ជៈ​ប្រភេទ​គ្រី​ម (cream) ដែល​មានគុណ​ភាព​ខ្ពស់ ​។ លើស​ពី​នេះ ផលិតផល ICEHOT និង​ជួយ​ផ្តល់​ឲ្យ​ដៃគូ​អាជីវកម្ម​របស់​យើងអាច​បង្កើត​នូវ​ភេ​ស​ជ្ចៈ​ថ្មី​ៗ ប្លែក​ៗ មាន​រសជាតិ​ឆ្ងាញ់ និង​ផ្តល់​នូវ​បទ​ពិសោធ​ និង​រសជាតិ​ថ្មី​ជូន​ទៅ​កាន់​អតិថិជន​របស់​គាត់​ជា​បន្ត​ទៀត​ផង​ដែរ​ ។

លោក Jeff Kim (COO of Rich Product corporation) បាន​លើក​ឡើង​ថា «នៅ​ក្នុងថ្ងៃនេះ​ គឺជា​ថ្ងៃ​ដ៏​សំខាន់​មួយ​សម្រាប់​យើង​ទាំងអស់​គ្នា នៅ​ពេល​ដែល​យើង​ចាប់ផ្តើម​ដំណើរការ​បង្កើត​ម៉ាក​ភេសជ្ជៈ ICEHOT Beverages by Rich’s នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ដ៏​រឹង​មាំ​របស់​យើង​គឺ​ក្រុមហ៊ុន ខូ​ហ្វី​ ។ ដោយ​យើង​មើលឃើញ​ថា ទីផ្សារ​ភេសជ្ជៈ​ទូ​ទាំង​ពិភពលោក​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​អ្នក​ប្រើប្រាស់​កាន់តែ​ចង់​ស្វែងរក​រសជាតិ​ថ្មី​ៗ និង​បទ​ពិសោធន៍​ផ្តាច់មុខ ​។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នេះ យើង​មាន​មោទនភាព​ក្នុង​ការ​បង្ហាញ​ម៉ាក “ICEHOT Beverages by Rich’s” នៅ​កម្ពុជា ដែល​ជាទី​ផ្សារ​ដែល​មាន​សក្តានុពល​ខ្ពស់ និង​កំពុង​តែ​មានការ​កើនឡើង​នៃ​វិស័យ​ភេសជ្ជៈ និង​ម្ហូបអាហារ ជាមួយនឹង​ការ​កើនឡើង​នៃ​ឧស្សាហកម្ម​ភេសជ្ជៈ​នៅ​កម្ពុជា យើង​មើលឃើញ​ពី​សក្តានុពល​ដ៏​ធំ​សម្រាប់​ម៉ាក ICEHOT ក្នុង​ការ​បំពេញតម្រូវការ​របស់​អតិថិជន​ក្នុងស្រុក​»​ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា ក្រុមហ៊ុន ខូ​ហ្វី ជា​ក្រុមហ៊ុន​ខ្មែរ​ក្នុងស្រុក ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩ បាន​នាំ​ចូល និង​ចែកចាយ​ម៉ាស៊ីន​ឆុង​កាហ្វេ គ្រាប់​កាហ្វេ និង​គ្រឿងផ្សំ​ផ្សេង​ៗ ពី​ទូ​ទាំង​ពិភពលោក​មក​កាន់​ទីផ្សារ​កម្ពុជា និង​ជា​អ្នក​នាំមុខ​គេ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាហ្វេ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​វិជ្ជាជីវៈ ការ​បង្កើត​ថ្មី និង​ផ្តល់​ភាព​ស្មោះត្រង់​ទៅ​ដល់​អតិថិជន ហើយ​ក៏​ជា​ដៃគូ​ផ្គត់ផ្គង់​រាល់​តម្រូវការ​កាហ្វេ​ផង​ដែរ ​។

រីឯផលិតផល ICEHOT ពី​ក្រុមហ៊ុន Richs គឺជា​ក្រុមហ៊ុន​អាហារ និង​ភេសជ្ជៈ​ពិភពលោក​ដែល​មានកេរ្តិ៍ឈ្មោះ​ក្នុង​ការ​បង្កើត​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​គុណភាព​ខ្ពស់​ ។ ដោយ​ផ្តោត​លើ​ការ​ផ្តល់​នូវ​រសជាតិ និង​តម្លៃ​ពិសេស ICEHOT ប្រតិបត្តិការ​នៅ​ក្នុង​ទីផ្សារ​ជា​ច្រើន​នៅ​ទូ​ទាំង​ពិភពលោក ហើយ​បន្ត​ពង្រីក​វត្តមាន​របស់​ខ្លួន​តាម​រយៈ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ។

សម្រាប់​ព័ត៌មាន​លម្អិត លោក​អ្នក​អាច​តាមដាន នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ខូ​ហ្វី ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា KOFI Co.,Ltd និង​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​នៅ​ទីតាំង​បង្ហាញ​ផលិតផល​របស់​ក្រុមហ៊ុន ខូ​ហ្វី ផ្លូវ​ម៉ៅ​សេ​តុង និង​ទូរស័ព្ទ​លេខ ៖ 069 666 999 / 077 777 970 Website: www.kofi.com.kh