ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង ចូលរួម​លើកកម្ពស់​ការរស់នៅ​របស់​សហគមន៍​សរុបជាង ​១៨.០០០​ នាក់​ ទូ​ទាំង​ពិភពលោក ក្នុង​ទិវា​ទំនួល​ខុស​ត្រូវ​សង្គមជាស​កល​ឆ្នាំ ​២០២៤

2 អាទិត្យ មុន

និយោជិត​ធនាគារ មេ​យ​ប៊ែ​ង ជាង ​២២.០០០​ នាក់ នៅ​ទូ​ទាំង​ពិភពលោក ចូលរួម​ប្រារព្ធ​ធ្វើ​កម្មវិធី​លើក​ទី​ ១២ នៃទិវា​ទំនួល​ខុស​ត្រូវ​សង្គម​ជា​សកល​របស់​ធនាគារ មេ​យ​ប៊ែ​ង…

និយោជិត​ធនាគារ មេ​យ​ប៊ែ​ង ជាង ​២២.០០០​ នាក់ នៅ​ទូ​ទាំង​ពិភពលោក ចូលរួម​ប្រារព្ធ​ធ្វើ​កម្មវិធី​លើក​ទី​ ១២ នៃទិវា​ទំនួល​ខុស​ត្រូវ​សង្គម​ជា​សកល​របស់​ធនាគារ មេ​យ​ប៊ែ​ង ។

រាជធានីភ្នំពេញ ៖ និយោជិត​ធនាគារ មេ​យ​ប៊ែ​ង ជាង​ ២២.០០០ ​នាក់ នៅ​ទូ​ទាំង​ពិភពលោក បាន​រួម​រួម​គ្នា​ប្រារព្ធ​ធ្វើ​កម្មវិធី​លើក​ទី ​១២ នៃ​ទិវា​ទំនួល​ខុស​ត្រូវ​សង្គម​ជា​សកល​របស់​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង តាម​រយៈ​ការ​ធ្វើ​សកម្មភាព និង​គំនិត​ផ្តួចផ្តើម​នានា​ដើម្បី​សង្គម និង​បរិស្ថាន ជាមួយនឹង​ប្រជាពលរដ្ឋ​ក្នុង​បណ្តា​សហគមន៍ ក្នុង​ប្រទេស​នីមួយ​ៗ សរុប​ជាង ១៨.០០០​ នាក់ ​។ ទិវា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​ការ​លើកកម្ពស់​ចីរភាព​សម្រាប់​សហគមន៍​ ។

ទិវា​ទំនួល​ខុស​ត្រូវ​សង្គម​ជា​សកល​របស់ សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ស្ម័គ្រចិត្ត​ប្រចាំឆ្នាំ ដែល​មានឈ្មោះ​ថា Cahaya Kasih (CK) និង​ជា​ថ្ងៃ​ដែល​និយោជិត​ទាំងអស់​ចូលរួម​ជាមួយ​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ដើម្បី​ធ្វើ​ការងារ​សង្គម ដែល​ផ្តល់​ផល​វិជ្ជមាន​បែប​យូរអង្វែង​ដល់​សហគមន៍ បរិស្ថាន និង​ការ​អប់រំ និង​ក្នុង​ការ​ឈាន​ទៅ​កាន់​អនាគត​ប្រកបដោយ​ចីរភាព ​។ ក្នុងឆ្នាំនេះ ទិវា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធានបទ “​ឈានមុខ​លើ​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចីរភាព​” ​។

ទិវា​នេះ​ផង​ដែរ ក៏​ជា​ថ្ងៃ​ដែល​និយោជិត ទទួល​បាន​នូវ​ឱកាស ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ចូលរួម​របស់​ខ្លួន​រយៈពេល​មួយ​ឆ្នាំ​ពេញ ចំពោះ​សហគមន៍ តាម​រយៈ​គំនិត​ផ្តួចផ្តើម​សម្រាប់​សង្គម​នានា ​។ កម្មវិធី​នេះ ត្រូវ​បាន​គេ​ជឿ​ថា​ជា​កម្មវិធី​សហគមន៍​ដ៏​ធំ​បំផុត​លើ​ពិភពលោក​ដែល​រៀបចំ​ដោយ​ស្ថាប័ន​ម៉ា​ឡេ​ស៊ី ដែល​ធ្វើ​ឡើង​ក្នុង​ពេល​ដំណាលគ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ ។

បន្ថែម​ពី​នេះ កម្មវិធី​ផ្តួចផ្តើម​ជាស​កល​នេះ គឺ​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​ប្រកបដោយ​ចីរភាព​របស់​ធនាគារ មេ​យ​ប៊ែ​ង ​ត្រឹម​ឆ្នាំ​ ២០២៥​ ដែល​រួម​មាន ការ​លើកកម្ពស់​ទៅ​ដល់​ការ​រស់នៅ​របស់​សហគមន៍ ២​លាន​គ្រួសារ​នៅ​ទូ​ទាំង​តំបន់​អាស៊ាន ការ​ចូលរួម​ ១ ​លាន​ម៉ោង​លើ​កិច្ច​ផ្តួចផ្តើម​ប្រកបដោយ​ចីរភាព និង​ការ​ដាក់​ដំណើរការ​គំនិត​ផ្តួច​ផ្តួច​ចំនួន​១​ពាន់ ដែល​ពាក់ព័ន្ធ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ ​២០២៥ ​។

លោកស្រី Datuk (Dr) Nora Manaf នាយិកា នាយកដ្ឋាន​ធនធានមនុស្ស​របស់​សម្ព័ន្ធ​ធនាគារ
មេ​យ​ប៊ែ​ង មាន​ប្រសាសន៍​ថា “​ទិវា​ទំនួល​ខុស​ត្រូវ​សង្គម​ជា​សកល​របស់​ធនាគារ មេ​យ​ប៊ែ​ង លើក​ទី​ ១២ នេះ​បន្ត​បង្ហាញ​ពី ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ធនាគារ មិន​ថា​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ជីវភាព និង​ការ​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ប៉ុណ្ណោះ​ទេ តែ​កម្មវិធី​នេះ​ក៏​ចូលរួម​លើកកម្ពស់​សហគមន៍ និង​បរិស្ថាន ដែល​ស្រប​ទៅ​នឹង បេសកកម្ម​របស់ សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​អរិយ្យ​ភាព ស្រប​តាម​យុទ្ធសាស្ត្រ M25+​ ។​”

“​ក្នុង​នាម​ជា​ធនាគារ​ដែល​ឈានមុខ​គេ​នៅ​ក្នុង​តំបន់ សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង នៅ​តែ​រក្សា​ជំហរ​ជា
ស្ថាប័ន​ដែល​ឈានមុខ​គេ​ក្នុង​គំនិត​ផ្តួចផ្តើម​សម្រាប់​សង្គម តាម​រយៈ​ចលនា​នានា​សម្រាប់ សហគមន៍ និង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ ។ ក្នុងឆ្នាំនេះ ក្រោម​ប្រធានបទ “​ឈានមុខ​លើ​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចីរភាព​” កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​យើង បាន​អភិវឌ្ឍ​ឡើង​ដើម្បី​កាត់​បន្ថយ បញ្ហា​ប្រឈម និង​បន្ទុក​របស់​សហគមន៍ ​។ កម្មវិធី​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​និយោជិត​របស់​យើង ដោយ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចីរភាព ដែល​មាន​ផល​វិជ្ជមាន​ខ្ពស់ និង​ចូលរួម​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​របស់​ប្រជាជន សហគមន៍ និង​បរិស្ថាន ​។

គោលបំណង​ចម្បង​របស់​យើង គឺ​ដើម្បី​ធានា​ថា​ កម្មវិធី​ស្ម័គ្រចិត្ត​របស់​និយោជិត Cahaya Kasih នៅ​តែ​ពាក់ព័ន្ធ និង​បន្ត​ដោះស្រាយ​បញ្ហា​ពិភពលោក ខណៈ​ពេល​ជួយ​ឲ្យ​សហគមន៍​កំពុង​រង​គ្រោះ និង​កំពុង​ត្រូវការ អាច​រៀបចំ​ខ្លួន​រួចរាល់​សម្រាប់​អនាគត ​។ ការ​បន្ត​ប្តេជ្ញា​ចិត្ត នេះ​នឹង​អនុញ្ញាត​ឱ្យ​យើង​ចូលរួម​បង្កើត​ការ​ផ្លាស់​ប្តូរ​យូរអង្វែង និង​ផល​វិជ្ជមាន​ដ៏​មាន​អត្ថន័យ​ពេញ​មួយ​ឆ្នាំ ដែល​គាំទ្រ​ដោយ​ផែនការ​រយៈពេល ២​ ឆ្នាំ ដែល​អាច​ឱ្យ​យើង​បង្កើត​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​កាន់តែ​មាន​ប្រសិទ្ធភាព​ ។ កម្មវិធី​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​យើង​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ខុស​ប្លែក​គ្នា ហើយ​តាម​រយៈ​ការ​បង្កើត​ដំណោះស្រាយ​លើ​បញ្ហា​សំខាន់​ៗ និង​ការ​គាំទ្រ បុគ្គល ឬ​ក្រុម ដែល​កំពុង​ត្រូវការ​ជំនួយ យើង​កំពុង​តែ​រួមចំណែក​ដល់​ពិភពលោក ដែល​ប្រកប​ទៅ​ដោយ​បរិ​យា​បន្ន និង​សមធម៌​កាន់តែ​ច្រើន​ ។​”

នៅ​ឆ្នាំ​នេះ គំនិត​ផ្តួចផ្តើម​ជាង ​៩៧ ត្រូវ​បាន​អនុវត្ត​ដោយ​និយោជិត​នៅ​ទូ​ទាំង​សម្ព័ន្ធ​ធនាគារ មេ​យ​ប៊ែ​ង មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បណ្តាញ​សាខា​របស់​ខ្លួន​នៅ​បណ្តា​ប្រទេស​ទូ​ទាំង​ពិភពលោក ដែល​រួម​មាន​ដូច​ជាទី​ក្រុង​ញូ​វ​យ៉​ក ទីក្រុង​ឡុ​ង​ដ៍ ប្រទេស​ចិន និង​ទូ​ទាំង​តំបន់​អាស៊ាន បាន​រួម​គ្នា​ដើម្បី​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រយៈពេល​ពេញ​មួយ​ឆ្នាំ​របស់​ពួក​គេ លើ​ផ្នែក​ទំនួល​ខុស​ត្រូវ​សង្គម ​។ នៅ​ប្រទេស​កម្ពុជា ទិវា​ទំនួល​ខុស​ត្រូវ​សង្គម​ជាស​កល​ឆ្នាំ​នេះ​ផ្តោត​សំខាន់​លើ​ផ្នែក​សង្គម​នៃ​គោលដៅ​ចីរភាព ក្រោម​ប្រធានបទ “​រួបរួម​តាម​រយៈ​កីឡា​ ៖ ការ​កសាង​សហគមន៍​ឱ្យ​កាន់តែ​រឹង​មាំ​”​ ។ ព្រឹត្តិការណ៍​រយៈពេល​មួយ​ថ្ងៃនេះ បាន​ប្រមូលផ្តុំ​បុគ្គលិក​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា ជិត​ ៥០០ ​នាក់​នៅ​ទូ​ទាំង ២១ សាខា និង​សិស្សានុសិស្ស​ជាង ៦០០ នាក់​មក​ពីសា​លាចាក់​អង្រែ និង​សាលា​ដៃគូ​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត ដែល​ធនាគារ មេ​យ​ប៊ែ​ង មាន​វត្តមាន ​។

ប្រធានបទ​ឆ្នាំ​នេះ​ឆ្លុះ​បញ្ចាំង​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​លេង​កីឡា ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍភាព​ជា​អ្នកដឹកនាំ ការ​ធ្វើ​ការងារ​ជា​ក្រុម និង​សកម្មភាព​ចូលរួម​ក្នុង​សហគមន៍ ក្នុង​ចំណោម​សិស្សានុសិស្ស​ ។ គំនិត​ផ្តួចផ្តើម​នេះ​ស្រប​ជាមួយនឹង ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​ការ​ជំរុញ​បរិ​យា​បន្ន​សង្គម និង​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន តាម​រយៈ​កីឡា​។ ហើយ​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​នេះ​ផង​ដែរ នឹង​ដំណើរការ​ពេញ​មួយ​ឆ្នាំ ២០២៤/២០២៥ ដោយ​និយោជិត​ធនាគារ មេ​យ​ប៊ែ​ង ទាំងអស់​ចូលរួម​ជាមួយ​សហគមន៍​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដែល​ធនាគារ មេ​យ​ប៊ែ​ង មាន​វត្តមាន ​។

នៅ​រាជធានី​ភ្នំពេញ កម្មវិធី​អបអរ​ទិវា​ទំនួល​ខុស​ត្រូវ​សង្គម​ជាស​កល ប្រព្រឹត្តិ​នៅ​មជ្ឈមណ្ឌល​កីឡា​នៃ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​រាជធានី​ភ្នំពេញ​) ដែល​រួម​បញ្ចូល​សកម្មភាព​ជា​ច្រើន​ដូច​ជា បាល់ទាត់ និង​លំ​ហាត់ប្រាណ​។ សកម្មភាព​ទាំងនេះ​បាន​លើកទឹកចិត្ត ដល់​សិស្សានុសិស្ស ឱ្យ​ជ្រើស​យក​របៀប​រស់នៅ​បែប​សកម្ម លើកកម្ពស់​សុខភាព និង​សុខុមាលភាព ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។ សកម្មភាព​ស្រ​ដៀង​គ្នា​នេះ​ត្រូវ​បាន​អនុវត្ត​ជាមួយ​សហគមន៍ នៅ​ទីរួមខេត្ត​សំខាន់​ៗ​ចំនួន ៤​ ផង​ដែរ ​។

លោក រ័​ត្ន សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ និង​ជានា​យក​ប្រចាំ​ប្រទេស​នៃ​ធនាគារ មេ​យ​ប៊ែ​ង កម្ពុជា បាន​មាន​ប្រសាសន៍​ថា​ ៖ “​ជា​ច្រើន​ឆ្នាំ​មកនេះ យើង​បានឃើញ​ពី​ផល​វិជ្ជមាន​ជា​ច្រើន ពី​ការ​ចូលរួម​លើកកម្ពស់​សហគមន៍​របស់​យើង​ ។ រីឯ​ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ទេ យើង​បាន​រៀបចំ​កម្មវិធី​ដើម្បី​លើកកម្ពស់​សិស្សានុសិស្ស ក្នុង​គោលបំណង​អប់រំ និង​បង្កើន​ការ​ចូលរួម​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ក្នុង​សង្គម និង​ជំរុញ​ឱ្យ​ពួក​គេ​ក្លាយជា​អ្នកដឹកនាំ​ជំនាន់​ក្រោយ ដែល​ពោរពេញ​ទៅ​ដោយ​កម្លាំង​មាំមួន​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​។ នេះ​បង្ហាញ​ពី​ការ​បន្ត​បេ្ត​ជ្ញា​ចិត្ត​របស់​យើង និង​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ចូលរួម​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព សម្រាប់​ជីវភាព​រស់នៅ និង​អនាគត​សហគមន៍​របស់​ពួក​យើង​ ។​”

នៅ​តាម​តំបន់​ផ្សេង​ទៀត នៅ​ជុំវិញ​ពិភពលោក សមាជិក​ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​និយោជិត​នៅ​ទីតាំង​ផ្សេង​ៗ បាន​សហការ​យ៉ាង​ពេញទំហឹង ដើម្បី​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ ដែល​រួម​មាន ការ​តំឡើង​បន្ទះ​សូ​ឡា​ពន្លឺព្រះអាទិត្យ ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​កសិកម្ម​របស់​សហគមន៍ ការ​បង្រៀន​កុមារ និង​ការ​ចែករំលែក​ជំនាញ​នៃ​ការ​រស់នៅ ឬ​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ ការ​បង្កើត​មជ្ឈមណ្ឌល​កែ​ច្នៃ​ឡើង​វិញ ការ​ដាំ​ដើមឈើ និង​បណ្តា​សកម្មភាព​ជា​ច្រើន​ទៀត ​។

ទិវា​ទំនួល​ខុស​ត្រូវ​សង្គម​ជាស​កល ត្រូវ​បាន​បង្កើត​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១០ ដើម្បី​រំលឹក​ដល់​ការ
ផ្តល់​សេវា​ហិរញ្ញវត្ថុ​រយៈពេល​ប្រាំ​ទសវត្សរ៍​របស់​ធនាគារ មេ​យ​ប៊ែ​ង​។ និយោជិត​ជាង ១0,000 នាក់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​នោះ​។ ការ​កើនឡើង​នៃ​ចំនួន​អ្នកចូលរួម បាន​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​ជា​ក្រុម​ដ៏​រឹង​មាំ​ពី​សំណាក់​និយោជិត ដើម្បី​រួបរួមសាមគ្គី​គ្នា និង​ចូលរួម​ក្នុង​កម្មវិធី​ស្ម័គ្រ​ចិត្តជា​សកល​នេះ ​៕ អត្ថបទសហការ