ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិធី​ដើម្បី​ឱ្យ​កូនប្រុស​ក្លាយជា​បុរស​ពេញវ័យ !

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កូនប្រុស​របស់​អ្នក​កំពុង​រីក​លូតលាស់​ក្លាយជា​បុរស​ពេញវ័យ​ម្នាក់​ហើយ តើ​អ្នក​ចង់​ឃើញ​ពួក​គេ​រីក​ធំធាត់​បែប​ណា ? ក្លាហាន មាន​ទំនួល​ខុស​ត្រូវ ឯករាជ្យ ឬ​មួយ​បែប​ណា ?…

រាជធានី​ភ្នំពេញ ៖ កូនប្រុស​របស់​អ្នក​កំពុង​រីក​លូតលាស់​ក្លាយជា​បុរស​ពេញវ័យ​ម្នាក់​ហើយ តើ​អ្នក​ចង់​ឃើញ​ពួក​គេ​រីក​ធំធាត់​បែប​ណា ? ក្លាហាន មាន​ទំនួល​ខុស​ត្រូវ ឯករាជ្យ ឬ​មួយ​បែប​ណា ? ការ​ខិតខំ​ប្រឹងប្រែង​ជួយ​កូនប្រុស​អាច​កើតឡើង​ដោយ​ធម្មជាតិ ប៉ុន្តែ​បើ​អ្នក​តែងតែ​ធ្វើ​បែប​នេះ ការ​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​រីក​ចម្រើន​មិន​មាន​ច្រើន​ទេ ។ ទីបំផុត​ពួក​គេ​នៅ​តែ​ចាកចេញ នៅ​ឆ្ងាយ​ពី​យើង​ពេល​ធំ​ឡើង ហើយ​ច្បាស់​ណាស់ យើង​ចង់ឱ្យ​ពួក​គេ​ក្លាយជា​បុរសឯក​រាជ្យ មាន​ទំនួល​ខុស​ត្រូវ និង​រឹង​មាំ ។ ដូច្នេះ​ពេល​ពួក​គេ​នៅ​តូច យើង​គួរតែ​ឱ្យ​ពួក​គេ​ដើរ និង​សម្រេចចិត្ត​នូវ​រឿង​មួយ​ចំនួន ដើម្បី​អនុញ្ញាតិ​ឱ្យ​ពួក​គេ​ធំ​ដឹងក្តី ។

ខាងក្រោម​នេះ​ជា​របៀប​ដើរ​ថយក្រោយ​មួយ​ចំនួន ដើម្បី​ឱ្យ​កូនប្រុស​របស់​អ្នក​ក្លាយជា​មនុស្ស​ប្រុស​ពេញវ័យ​ល្អ​ម្នាក់ ៖

១. កុំ​ធ្វើ​ដើម្បី​កូន​របស់​អ្នក​នូវ​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​បាន​សម្រាប់​ខ្លួនឯង ៖ អនុញ្ញាត​ឱ្យ​កូនប្រុស​របស់​អ្នក​ទទួលខុសត្រូវ​បន្ថែម​ទៀត ។ បង្រៀន​ពួក​គេ​ឱ្យ​បោក​ខោអាវ និង​សម្អាត​បន្ទប់​ខ្លួនឯង ។ អនុញ្ញាត​ឱ្យ​ពួក​គេ​ប្រមូល​ឧបករណ៍​កីឡា និង​របស់​លេង​ដោយ​គ្មាន​ជំនួយ​ពី​អ្នក ។ លើកទឹកចិត្ត​ពួក​គេ​ឱ្យ​និយាយ​ជាមួយ​គ្រូ​របស់​គេ ឬ​ដោះស្រាយ​បញ្ហា មុន​ពេល​អ្នក​ឈាន​ជើង​ចូល​ជួយ ។ ទោះបីជា​ពួក​គេ​មិន​ធ្វើ​ដូចដែល​អ្នក​ធ្វើ​ក៏​ដោយ ទំនួល​ខុស​ត្រូវ​នឹង​កើនឡើង​បន្តិច​ម្តង​ៗ ហើយ​វា​ក៏​បង្កើន​ឱកាស​របស់​ពួក​គេ​ដើម្បី​ជោគជ័យ និង​រីក​ចម្រើន ។

២. ប្រាប់​កូនប្រុស​របស់​អ្នក​ថា អ្នក​ជឿ​លើ​ពួក​គេ ៖ នៅ​ពេល​ពួក​គេ​ប្រឈម​មុខ​នឹង​ការ​សម្រេច​ចិត្តធំ​មួយ ចូរ​នៅ​ក្បែរ​កូនប្រុស ដើម្បី​ពិភាក្សា​អំពី​ជម្រើស​របស់​ពួក​គេ ។ សួរ​សំណួរ​ដើម្បី​ណែនាំ​គេ ប៉ុន្តែ​អនុញ្ញាត​ឱ្យ​ពួក​គេ​សន្និដ្ឋាន និង​សម្រេចចិត្ត​ដោយ​ខ្លួនឯង ។ ដរាបណា​ជម្រើស​របស់​ពួក​គេ​មិន​បង្ក​គ្រោះថ្នាក់ ចូរ​ប្រាប់​ពួក​គេ​ថា អ្នក​ជឿជាក់​លើ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​ការ​សម្រេចចិត្ត​ដ៏​ល្អ​មួយ ។

៣. បង្រៀន​កូនប្រុស​របស់​អ្នក​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​អាកប្បកិរិយា​របស់​ពួក​គេ ៖ នៅ​ពេល​ដែល​កូនប្រុស​របស់​អ្នក​រញ៉េរញ៉ៃ ពិត​ណាស់​ពួក​គេ​ក៏​ជា​មនុស្ស​ដែរ ចូរ​កុំ​ទាន់​ចូល​ទៅ​ដោះស្រាយ​ជាមួយ​កូន​របស់​អ្នក ។ ផ្ទុយ​ទៅ​វិញ ចូរ​បង្រៀន​ពួក​គេ​ថា សកម្មភាព និង​ការ​ជ្រើសរើស​របស់​គេ​នឹង​បង្ក​ឱ្យ​មាន​ផលវិបាក ។ ប្រសិនបើ​ពួក​គេ​ឃើញ​ខ្លួនឯង​នៅ​កន្លែង​មិនល្អ ដោយសារ​ការ​សម្រេចចិត្ត​មិនល្អ​របស់​ពួក​គេ ចូរ​កុំ​បោះបង់​ពួក​គេ តែ​ត្រូវ​ជួយ​ពួក​គេ​ដើរ​តាម​ជំហាន​នៃ​ការ​ទទួលខុសត្រូវ ។

៤. ឱ្យ​កូនប្រុស​របស់​អ្នកមាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ផ្សេង​ទៀត ៖ ឪពុក​ម្តាយ​ចូល​ចិត្ត​មាន​អារម្មណ៍​ថា កូន​ៗ​ត្រូវការ​ឪពុក​ម្តាយ​ជា​និច្ច ប៉ុន្តែ​ពិតប្រាកដ​ណាស់ កូនប្រុស​របស់​អ្នក​ក៏​ត្រូវការ​ទំនាក់ទំនង​ជិត​ស្និទ្ធ​ដទៃ​ទៀត​ជាមួយ​មនុស្ស​ផ្សេង​ទៀត​ដែរ ។ ក្មេង​ប្រុស​ត្រូវ​អនុវត្ត​ជំនាញ​ទំនាក់ទំនង ដែល​នឹង​ជួយ​ឱ្យ​ពួក​គេ​រីក​ចម្រើន​ដូច​បុរស​ពេញវ័យ ។ ដូច្នេះ​សូម​លើកទឹកចិត្ត​ឱ្យ​មាន​ទំនាក់ទំនង​ដ៏​រឹង​មាំ​ផ្សេង​ទៀត ឧទាហរណ៍​ជាមួយ​មិត្តភក្ដិ ៕ ប្រភព ៖ imom

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ ពី​ថ្នាក់​ម​ត្តេ​យ្យ ដល់​ថ្នាក់​ទី ១២ ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ពី​ថ្ងៃនេះ​តទៅ ។ សាលារៀន​ផ្តល់​ជូន​អាហារូបករណ៍​រហូត​ដល់ ២០% ការ​ធានា​រ៉ាប់រង​គ្រោះថ្នាក់​បុត្រ​ធីតា ការ​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ និង​បន្ថែម​កម្មវិធី​សិក្សា​អម​អន្តរជាតិ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕