រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានបដិសេធទាំងស្រុង និងថ្កោ ល ទោសចំពោះសកម្មភាពបំផុសបំផុលនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងថាមានការកាត់បៀវត្សរបស់គ្រូបង្រៀន ដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន។
ការបដិសេធនិងថ្កោលទោសនេះបន្ទាប់ពីថ្មីៗនេះមានក្រុមជនអគតិបានបំផុសបំផុលនិងផ្សព្វ ផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការកាត់បៀវត្សរបស់គ្រូបង្រៀនដើម្បីចូលវិភាគ ទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយកាត់យកតែម្តង និងដោយមិនបានសួរយោបល់ ពីគ្រូបង្រៀន។
យោងតាមសេចក្ដីថ្លែងការណ៍របស់ ក្រសួងអប់រំ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះថា «ក្រសួងអប់រំ យុវជន និងកីឡា សូមបដិសេធទាំងស្រុង និងថ្កោលទោសចំពោះ សកម្ម ភាព បំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិតជាសកម្មភាពញុះញង់ ក្នុងរូបភាពអាក្រក់ និង មើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ និងទឹកចិត្តរបស់ ប្រជាព លរដ្ឋខ្មែរ ដែលបានបរិច្ចាគវិភាគទានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបា លតាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងបុព្វហេតុរួមគ្នាកសាង និងការ ពារមាតុភូមិកម្ពុជារបស់យើង»។
ថ្លែងការណ៍បានអះអាងថាក្រសួងអប់រំមិនធ្លាប់ចេញសេចក្តីណែនាំ ឬធ្វើការបង្ខិត បង្ខំ ណាមួយ ឱ្យបុគ្គលិកអប់រំ កាត់បៀវត្ស ដើម្បីចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ ន្ធតាម ព្រំដែន នោះឡើយ។
ជាមួយគ្នានោះដែរក្រសួងសុំផ្ញើសារទៅ ជនលីលានោះឱ្យបានជ្រាបថា បៀវត្សរបស់បុគ្គ លិកអប់រំមិនអាចកាត់ដោយគ្មានការយល់ព្រមពីសាមីខ្លួន បានឡើយ ព្រោះបៀវត្សត្រូវផ្ទេរពី គណនីរបស់រតនាគារ ចូលទៅក្នុងគណនីជាបុគ្គលរបស់បុគ្គលិកអប់រំតែម្តង។
ក្រសួងក៏បានថ្កោលទោសចំពោះជនអគតិទាំងឡាយណា ដែលបានបង្កើតព័ត៌មានញុះ ញង់ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព្រមទាំងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ តាមផ្លូវច្បាប់ចំពោះជនអគតិទាំងនោះ។
ក្នុងសេចក្តីថ្លែងការណ៍នោះដែរក្រសួងអប់រំក៏បានលើកឡើថាថា«សូមបុគ្គលិកអប់រំ និងសា ធា រណជនទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាសុខ សន្តិភាពស្ថិរភាពសង្គមការអភិវឌ្ឍនិងសេចក្តីសុខរួមរបស់ប្រជាជនកម្ពុជានៅក្នុងទូទាំងប្រទេស»៕
ចែករំលែកព័តមាននេះ