កសិករជាប់ជាយដែនត្អូញតម្លៃពោតក្រហមឆ្នាំនេះទាបជាងឆ្នាំមុន
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅស្រុកម៉ាឡៃ ប្រជាកសិករជាប់ជាយដែនត្អូញត្អែរពោតក្រហមឆ្នាំនេះតំលៃទាបជាងឆ្នាំមុនតែផលប្រសើរជាងឆ្នាំមុន។ កសិករប្រាប់ថា៖តំលៃពោតក្រហមឆ្នាំនេះតំលៃទាបជាងឆ្នាំមុនដែលឈ្មួញទិញក្នុង១តោនតំលៃ៤៤៧.៣៣០រៀលស្មើ៣,៧០០បាតបើប្រៀបធៀបឆ្នាំមុន១តោនតំលៃ៦៦៤.៩៤០រៀលស្មើ៥,៥០០បាតហើយឆ្នាំនេះការបង្កបង្កើនផលពោតក្រហមក្នុង១ហិកតាបាន៦ទៅ៧តោនបើឆ្នាំមុនជួបរាំស្ងួតពោតទទួលផល១ហិកតាបាន៤ទៅ៥តោនឆ្នាំនេះក្នុង១ហិកតាលក់បាន៤លានរៀលហើយទទូចសុំអោយមន្ទីនិងក្រសួងជំនាញជួយរកទីផ្សារពោយក្រហមអោយបានតំលៃដូចឆ្នាំមុន។ ឈ្មួញទិញពោតក្រហមបានបញ្ជាក់ថា៖ពោតក្រហមត្រូវបានគាត់ទិញប្រជាកសិករស្រុកម៉ាឡៃក្នុង១ថ្ងៃបាន៦០ទៅ៧០តោនទិញដាក់ឡោសំង៉ួតហើយនាំចេញទៅប្រទេសថៃតាមច្រកខេត្តបាត់ដំបងលក់អោយឈ្មួញថៃនិងលក់ក្នុងស្រុកសម្រាប់អ្នកទិញធ្វើចំណីសត្វពោតឆ្នាំ២០២៤នេះតំលៃទាបជាងឆ្នាំ២០២៣ឆ្នាំនេះទិញពោតពីថ្លៃមកថោក ឆ្នាំមុនទិញពោតពីថោកមកថ្លៃ។…
ចែករំលែកព័តមាននេះ