ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សុខាភិបាល សុំ​ឱ្យ​ឃាត់ខ្លួន​ជន​ណា​ ដែល​គ្មាន​លិខិត​ឧទ្ទេសនាម ចុះ​ទៅ​ពិនិត្យ​នៅ​តាម​មន្ទីរ​ពេទ្យឯកជននានា ក្នុង​រាជធានី​ភ្នំពេញ

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​ដល់​លោក​/​លោកស្រី​ជា​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​ដល់​លោក​/​លោកស្រី​ជា​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ជ្រាប​ថា ក្នុង​ស​ប្ដា​ហ៍​កន្លង​មកនេះ មាន​បុគ្គល​ម្នាក់ ឬ​ពីរ​នាក់ បាន​តាំងខ្លួន​ជា​មន្ត្រី​សុខាភិបាល មក​ពី​ក្រសួងសុខាភិបាល ចុះ​មក​ពិនិត្យ​ទីតាំង​របស់​លោក​/​លោកស្រី រួច​ទារ ឬ​សុំ​ថវិកា ជា​ថ្នូរ​នឹង​ការ​មិន​ចុះ​ពិនិត្យ​។ ប្រសិនបើ​បាន​ជួប​ករណី​នេះ សូម​លោក​/​លោកស្រី​សួរនាំ​រក​លិខិត​ឧទ្ទេសនាម​ឱ្យ​ចុះ​មក​បំពេញការងារ​។ បើ​គ្មាន​លិខិត​ឧទ្ទេសនាម​ទ សូម​លោក​/​លោកស្រី​ឃាត់ខ្លួន​បុគ្គល​នោះ រួច​ជូនដំណឹង​មក​មន្ត្រី​មាន​សមត្ថកិច្ច ដូច​ជា ប៉ូលិស​ប៉ុស្តិ៍ ឬ​អាជ្ញាធរ​សង្កាត់ ឬ​មក​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ (​លេខ​ទូរ​សព្ទ​ទំនាក់ទំនង ៖ 012 913 041 ឬ 012 938 087 ។

មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​យ៉ាង​មុតមាំ​ថា បុគ្គល​ក្លែងបន្លំ នឹង​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់​នេះ ហើយ​សូម​លោក​/​លោកស្រី​ម្ចាស់​មូលដ្ឋាន​សេវា​សុខាភិបាល​ឯកជន សហការ​ចាប់​បុគ្គល​កំហូច​ទាំងនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ