ជម្រុះ World Cup ៖ ចិនបន្តចាញ់ ដូចបន្ថែមសាំងលើភ្លើ.ងកំហឹ.ងអ្នកគាំទ្រ
ប្រទេសចិន ៖ ក្រុមបាល់ទាត់ជម្រើសជាតិចិន បន្តចាញ់២ប្រកួតដំបូងនៅក្នុងពូល C វគ្គជម្រុះជុំទី៣ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup…
ប្រទេសចិន ៖ ក្រុមបាល់ទាត់ជម្រើសជាតិចិន បន្តចាញ់២ប្រកួតដំបូងនៅក្នុងពូល C វគ្គជម្រុះជុំទី៣ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup…
ប្រទេសចិន ៖ ក្រុមបាល់ទាត់ជម្រើសជាតិចិន បន្តចាញ់២ប្រកួតដំបូងនៅក្នុងពូល C វគ្គជម្រុះជុំទី៣ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦ ប្រចាំទ្វីបអាស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ការបរាជ័យនេះ កំពុងតែបន្ថែមសាំងទៅលើភ្លើងកំហឹងរបស់អ្នកគាំទ្រចិន។ គួររំលឹកថា កំហឹ.ងអ្នកគាំទ្រចិនកញ្ជ្រោ.លខ្លាំង តាំងពីក្រុមជម្រើសជាតិខ្លួនចាញ់ជប៉ុន ៧-០ យ៉ាងអាម៉ា.ស់
ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Dalian Suoyuwan Football ម្ចាស់ផ្ទះចិនបានចាញ់អារ៉ាប៊ីសាអូឌីត ដែលមានគ្នាត្រឹម១០នាក់ ក្រោយកីឡាករក្រុមភ្ញៀវ Mohamed Kanno ទទួលបានកាតក្រហមតាំងពីនាទី ១៩។ ចិនបើកការនាំមុខមុននៅនាទី ១៤ ដែលជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករក្រុមភ្ញៀវ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ អារ៉ាប៊ីសាអូឌីតបានវាយបកយកឈ្នះ២គ្រាប់ នៅនាទី៣៩ក្នុងវគ្គទី១ និងនាទី៩០ នៅចុងម៉ោងក្នុងវគ្គទី២។
តាមរយៈលទ្ធផលនេះ ចិនបន្តចាញ់២ប្រកួតដំបូងក្នុងពូល C បន្តឈរបាតតារាងគ្មានពិន្ទុរាប់។ ជប៉ុនកាន់កាប់កំពូលតារាងមាន៦ពិន្ទុ តាមពីក្រោយដោយអារ៉ាប៊ីសាអូឌីតមាន៤ពិន្ទុ បារ៉ែនមាន៣ពិន្ទុ ឥណ្ឌូណេស៊ីមាន២ពិន្ទុ និងអូស្ត្រាលីមាន១ពិន្ទុ គិតត្រឹមបញ្ចប់ការប្រកួតទី២។
ការបរាជ័យរបស់ចិន កាលពីថ្ងៃទី១០ ខែកញ្ញា កំពុងបន្ថែមសាំងលើភ្លើងកំហឹងអ្នកគាំទ្ររបស់ខ្លួន ដែលបានកញ្ជ្រោលខ្លាំង ចាប់តាំងពីការបរាជ័យយ៉ាងអាម៉ាស់ កាលពីប្រកួតបើកឆាកពូល C ដោយចាញ់ម្ចាស់ផ្ទះជប៉ុនលទ្ធផល ៧ទល់នឹង០ កាលពីថ្ងៃទី៥ ខែកញ្ញា កន្លងទៅ។ ការចាញ់ជប៉ុនយ៉ាងធ្ងន់ធ្ងរនេះ បញ្ឆេះភ្លើងកំហឹងអ្នកគាំទ្រចិនឱ្យប្រើប្រាស់ពាក្យ «អាម៉ាស់» ដើម្បីពណ៌នាអំពីការបរាជ័យនេះ។ មិនតែប៉ុណ្ណោះទេ សមាជិកក្រុមជម្រើសជាតិចិនរងការប្រមាថមើលងាយនៅឯព្រលានយន្តហោះពីអ្នកគាំទ្រ និងការរិះគន់ដូចទឹកបាក់ទំនប់លើអ៊ីនធឺណិតពីអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផងដែរ។
ការបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះជប៉ុន នៅទីក្រុងសៃតាម៉ា បានក្លាយជាប្រធានបទដ៏ក្តៅបំផុតលើបណ្តាញសង្គម Weibo ដែលជាបណ្តាញសង្គមដ៏ធំបំផុតរបស់ប្រទេសចិន។ រហូតដល់អ្នកគាំទ្របានស្នើឱ្យរំលាយក្រុមបាល់ទាត់ជម្រើសជាតិចិនបច្ចុប្បន្ននេះ ព្រោះថាគ្មានន័យទាល់តែសោះ ក្នុងការចំណាយប្រាក់យ៉ាងច្រើនលើក្រុមដែលគ្មានប្រយោជន៍បែបនេះ។ ដូច្នេះការចាញ់អារ៉ាប៊ីសាអូឌីត នឹងកា្លយជាសម្ពាធដ៏ខ្លាំងបន្ថែមទៀត សម្រាប់ក្រុមជម្រើសជាតិចិន ពិសេសលោកគ្រូបង្វឹក Branko Ivankovic ជនជាតិក្រូអាត ដែលបានចូលមកកាន់តំណែងនេះ តាំងពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
ការប្រកួតបន្ទាប់ ដែលជាការប្រកួតទី៣ នៅក្នុងពូល C ចិននឹងត្រូវតទល់ជាមួយម្ចាស់ផ្ទះអូស្ត្រាលី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីរើបម្រាសខ្លួនចេញពីបាតតារាង៕ (ដកស្រង់ ៖ Channel News Asia និង VnExpress)
ចែករំលែកព័តមាននេះ