ខេត្តបន្ទាយមានជ័យ ៖ ដុតសំរាមក្បែរផ្ទៈជេដៀមដាមវ៉ៃបណ្តាលរបួសជាំមុខនិងភ្នែកត្រូវសមត្តកិច្ចចាប់ខ្លួនពីបទហឹង្សាដោយចេតនាត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនាង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សុំ ប៊ុនណាត ភេទប្រុសអាយុ៤៧ឆ្នាំ(មុខរបបមិនប្រាកដ)រស់នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ម៉ាក ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅក្បែរគ្នាបានប្តឹងឈ្មោះ សុំ ប៊ុនណាត បានធ្វើសកម្មភាពវ៉ៃទៅលើខ្លួនបណ្តាលប៉ោងហើមមុខនិងភ្នែកកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤នៅចំណុចភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងពីជនរងគ្រោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវឃាត់ខ្លួនភ្លាមៗនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤នៅចំណុចភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ត្រូវបាននាំខ្លួនមកសាកសួរបានសារភាពថា៖ខ្លួនពិតជាបានវ៉ៃទៅលើជនរងគ្រោះពិតម៉ែនដោយមូលហេតុដុតសំរាមក្បែរផ្ទៈហើយជនរងគ្រោះជេដៀមដាមទើបអត់ទ្រាំមិនបានបានដាល់ជនរងគ្រោះចំមុខនិងភ្នែកហើមជាំត្រូវសមត្តកិច្ចចាប់ខ្លួនតែម្តង៕
ចែករំលែកព័តមាននេះ