ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មានរឿង​អ្វី​ ទើប​ដា.ច់​ចិត្ត​យក​រថយន្ត​ទៅ​ប្លុង​ចោល​បែប​នេះ?

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ជន​មិន​ស្គាល់​មុខ​បាន​បើក​យក​រថយន្ត​១​គ្រឿង​ទៅ​ចត​ប្លុង​ចោល​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ចាក់សោ​ទ្វ​រទាំង​៥​របស់​រថយន្ត​រួចរាល់​ហើយ ក៏​បាន​ចាកចេញ​ទៅ​បាត់​ស្រមោល…

រាជធានីភ្នំពេញ​ ៖ ជន​មិន​ស្គាល់​មុខ​បាន​បើក​យក​រថយន្ត​១​គ្រឿង​ទៅ​ចត​ប្លុង​ចោល​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ចាក់សោ​ទ្វ​រទាំង​៥​របស់​រថយន្ត​រួចរាល់​ហើយ ក៏​បាន​ចាកចេញ​ទៅ​បាត់​ស្រមោល ដោយ​ពុំ​ដឹង​ថា​មានរឿង​អ្វី​នោះ​ឡើយ ភ្លាម​ៗ​នោះ​ដែរ​អ្នក​ភូមិ​ក៏​មិន​បាន​ចាប់អារម្មណ៍​សួរនាំ​អ្វី​ទេ ព្រោះ​ស្មានថា​ជា​អ្នក​រស់នៅ​តំបន់​នោះ​ដែរ ។

ប៉ុន្តែ​គិត​មក​ដល់​ត្រឹម​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៤​នេះ មាន​រយៈពេល​ជិត​កន្លះ​ខែ​មក​ហើយ ពុំ​បានឃើញ​ម្ចាស់​បើក​យក​ចេញពី​ទីនោះ​ទៅ​ណា​ទៀត​សោះ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាង​ខ្លាំង ។ ទើប​អ្នក​ភូមិ​សម្រេចចិត្ត រាយការណ៍​ជូន​កម្លាំង​ប្រជា​ការពារ​ភូមិ​ឲ្យ​ជួយ​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​និង​ខណ្ឌ ចុះ​ទៅ​ពិនិត្យ​មើល​និង​នាំ​យក​ទៅ​រក្សា​ទុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​តែ​ម្ដង ។

អ្នក​ភូមិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​នោះ​ម៉ាក​តូ​យ៉ូ​តា​ព្រូស ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AG-3396 ហើយ​កាលពី​អំឡុង​ចុងខែ​សីហា ឆ្នាំ​២០២៤ ជន​មិន​ស្គាល់​មុខ​បាន​បើករថយន្ត​នេះ​យក​ទៅ​ចត​ចោល​នៅ​ទីនោះ ។ បន្ទាប់​មក​បាន​ចាក់សោ​ទ្វារ​ទាំង​៥​របស់​រថយន្ត​ជាប់ រួច​ក៏​បាន​ចាកចេញ​ទៅ​បាត់​ស្រមោល ចំណែក​ពួក​គាត់​នៅ​ពេល​ភ្លាម​ៗ​នោះ ពុំ​បាន​ចាប់អារម្មណ៍​ថា រថយន្ត​នេះ​ត្រូវ​គេ​យក​មក​ប្លុង​ចោល​បែប​នេះ​ឡើយ ។

អ្នក​ភូមិ​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពួក​គាត់​ស្មានថា រថយន្ត​នេះ​គឺជា​របស់​អ្នក​រស់នៅ​ក្នុងភូមិ​នោះ​ដែរ ទើប​ភ្លាម​ៗ​នោះ​ពុំ​មានការ​ភ្ញាក់ផ្អើល​អ្វី​ឡើយ ប៉ុន្តែ​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា នេះ​មាន​រយៈពេល​១៤​ថ្ងៃ​មក​ហើយ ឃើញ​តែ​រថយន្ត​នេះ​ស្ថិត​នៅ​កន្លែង​ដដែល​អត់​វិល​កង់​ទៅ​ណា​សោះ ។ បើ​ទោះជា​រថយន្ត​ខូច ឬ ម្ចាស់​នៅ​ជិត​នោះ​ក៏​គង់តែ​រក​ជា​ជួសជុល ឬ​ទៅ​មើល និង​យក​ក្រណាត់​ទៅ​គ្រប​រថយន្ត​ដែរ ប៉ុន្តែ​នេះ​អត់​ដែល​ឃើញ​ម្ចាស់​ទៅ​ជិត​រថយន្ត​របស់​ខ្លួន​សូ​ម្បី​បន្តិច​ឡើយ ។

ប្រភព​ខាងលើ​បាន​រៀបរាប់​ប្រាប់​បន្ថែម​ទៀត​ថា ដោយសារ​តែ​បែប​នេះ​បាន​ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាង​ខ្លាំង ហើយដោយ​ខ្លាច​មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​និង​បទល្មើស​អ្វីមួយ នោះ ពួក​គាត់​ក៏​បាន​រាយការណ៍​ទៅ​កាន់​ប្រជា​ការពារ​ភូមិ ឲ្យ​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ។ ក្រោយ​ទទួល​បាន​ដំណឹង​នេះ​ភ្លាម នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​ចុះ​ទៅ​ពិនិត្យ​មើល រួច​ហើយ​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​បន្ថែម​ទៀត ។

មន្ត្រី​នគរបាល​មួយ​រូប​បាន​និយាយ​ថា នៅ​ពុំ​ទាន់​ដឹង​ថា​រថយន្ត​នេះ​ត្រូវ​ចោរលួច​យក​មក​ពី​កន្លែង​ណាមួយ​ទៅ​ប្លុង​ចោល​នៅ​ទីនោះ ឬ​ម្ចាស់​មានរឿង​អ្វី​ផ្សេង​ទៀត​នោះ​ទេ​ទើប​ដាច់​ចិត្ត​យក​រថយន្ត​ទៅ​ប្លុង​ចោល​បែប​នេះ ។ ប៉ុន្តែ​កន្លង​មក​ក៏​ធ្លាប់​មាន​ករ​ណ៍​បែប​នេះ​ញឹកញាប់​ដែរ ហើយ​នៅ​ពេល​នគរបាល​ស្រាវជ្រាវ​ទើប​ដឹង​ថា រថយន្ត​ជនជាតិ​ចិន​ជួល​ជិះ ។ លុះ​ពេល​ត្រលប់​ទៅ​ស្រុក​វិញ​អត់​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ទេ​ហើយ​ក៏​អត់​បង់លុយ​ឈ្នួល​ឲ្យ​ដែរ គឺ​បាន​បើក​យក​ទៅ​ប្លុង​ចោល​តែ​ម្ដង ប៉ុន្តែ​ក៏​នៅ​មាន​បញ្ហា​ផ្សេង​ក្រៅពី​នេះ​ច្រើន​ទៀត​ផង​ដែរ ។

នគរបាល​រូប​នោះ​បាន​និយាយ​ទៀត​ថា ដោយឡែក​ករណី​ខាងលើ​នេះ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ហើយ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​នាំ​យក​រថយន្ត​សម្រាប់​អូស​១​គ្រឿង​ទៅ​កាន់​ទីនោះ ហើយ​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​រថយន្ត​ព្រូស​នេះ​យ៉ាង​ហ្មត់ចត់ ។ ប៉ុន្តែ​ពេល​នោះ​ពុំ​ឃើញ​មាន​អ្វី​គួរ​ឲ្ស​ង្ស័​យ​នោះ​ឡើយ ហើយ​ជា​ជំ​ហ៊ាន​ដំបូង​នគរបាល​បាន​ដាក់​ការ​សង្ស័យ​ថា ម្ចាស់​រថយន្ត​នោះ​អាច​ទិញ​បង់​រំលស់ ហើយ​ទំនង​គ្មាន​លុយ​បង់​បន្ត ទើប​បើករថយន្ត​យក​ទៅ​ប្លុង​ចោល​បែប​នេះ​តែ​ម្ដង ។

បន្ទាប់​មក​នគរបាល​ក៏​បាន​យក​អូស​យក​រថយន្ត​ខាងលើ​នោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​សែន​ជ័យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​និង​មូលហេតុ​នៃ​ការ​យក​ទៅ​ប្លុង​ចោល​នេះ​ឲ្យ​ដឹង​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ