ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះគ្រូ ជួន កក្កដា ៖ ក្តីក្រោធដុតបំផ្លាញក្តីសុខ

3 ខែ មុន

ព្រះ​គ្រូ ជួន កក្កដា បាន​មាន​ថេ​ដីកា​ថា ក្តី​ក្រោធ​ដុត​បំផ្លាញ​ក្តី​សុខ ក្នុង​ចិត្ត​អ្នក​ដំបូង​គេ ។ ដូច្នេះ​មុន​ខឹង​គិត​បន្តិច​សិន ដើម្បី​រំលត់​កំ​ហឹ​.​ង ។…

ព្រះ​គ្រូ ជួន កក្កដា បាន​មាន​ថេ​ដីកា​ថា ក្តី​ក្រោធ​ដុត​បំផ្លាញ​ក្តី​សុខ ក្នុង​ចិត្ត​អ្នក​ដំបូង​គេ ។ ដូច្នេះ​មុន​ខឹង​គិត​បន្តិច​សិន ដើម្បី​រំលត់​កំ​ហឹ​.​ង ។

កំ​ហឹ​.​ង​មាននៅ​ក្នុង​មនុស្ស​គ្រប់​រូប ។ វា​អាច​កើតឡើង នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ស្ថានភាព​ណាមួយ​មិនល្អ​សម្រាប់​យើង ។ ទោះបីជា​កំ​ហឹ​.​ង​អាច​ជា​រឿង​ធម្មជាតិ ប៉ុន្តែ​វា​ក៏​អាច​បំផ្លាញ​ក្តី​សុខ​របស់​យើង​បាន​យ៉ាង​ខ្លាំង ។

កំ​ហឹ​.​ង​អាច​បង្ក​ឡើង​ពី​មូលហេតុ​ជា​ច្រើន​ដូច​ជា ការ​ប្រឈម​មុខ​នឹង​ស្ថានភាព ដែល​មិន​អាច​ទទួលយក​បាន ការ​បាត់បង់ ឬ​ការ​ទទួល​រង​ការ​រើសអើង ។ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​កំ​ហឹ​.​ង យើង​អាច​ឈ្លោះ​ជាមួយ​អ្នក​ផ្សេង ឬ​អាច​ធ្វើ​អ្វី​ដែល​អាច​នាំ​ឱ្យ​មាន​ផលវិបាក ។ កំ​ហឹ​.​ង​អាច​ធ្វើ​ឱ្យ​យើង​ខកចិត្ត និង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត និង​រាង​កាយ​របស់​យើង ។

ការ​មិន​អាច​គ្រប់គ្រង​កំ​ហឹ​.​ង​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ដូច​ជា ៖

១.​បំផ្លាញ​ទំនាក់ទំនង
កំ​ហឹ​.​ង​អាច​នាំ​ឱ្យ​មានការ​បែកបាក់ ក្នុង​ទំនាក់ទំនង​ជាមួយ​គ្រួសារ មិត្តភក្តិ និង​អ្នក​រួមការ​ងារ ។ ការ​ឈ្លោះ និង​ការ​បង្ហាញ​អារម្មណ៍​អវិជ្ជមាន អាច​ធ្វើ​ឱ្យ​អ្នក​ផ្សេង​មាន​អារម្មណ៍មិនល្អ និង​បណ្តាល​ឱ្យ​មានការ​បែកបាក់ ។

២.​ប៉ះពាល់​ដល់​សុខភាព
កំ​ហឹ​.​ង​អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ដូច​ជា ការ​លំបាក​ក្នុង​ការ​គេង​, ការ​កើនឡើង​នៃ​សម្ពាធ​ឈា​.​ម​, និង​បញ្ហា​អារម្មណ៍​ដូច​ជា អារម្មណ៍​សោកស្ដាយ ។

៣.​បំផ្លាញ​ក្តី​សុខ
កំ​ហឹ​.​ង​អាច​ធ្វើ​ឱ្យ​យើង​មិន​អាច​រីករាយ​នឹង​អ្វី​ៗ​នៅ​ជុំវិញ​យើង ។ វា​អាច​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ឈឺចាប់ និង​ខកចិត្ត​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ