ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី​២៥ នៅ​សាធារណរដ្ឋ​កូរ៉េ

4 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ដូច​ជា​ការ​គ្រោងទុក​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធ សភា​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​វេទិកា​ចំណេះ ដឹង​ពិភពលោក​លើ ក​ទី​២៥ ក្រោម​មូលបទ…

​រាជធានី​ភ្នំពេញ​ ៖ ​ដូច​ជា​ការ​គ្រោងទុក​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន​ព្រឹទ្ធ សភា​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​វេទិកា​ចំណេះ ដឹង​ពិភពលោក​លើ ក​ទី​២៥ ក្រោម​មូលបទ «​មាគ៌ា​ឆ្ពោះទៅ​រក​សហ​ត្ថិ​ភាព (Journey Towards Coexistence)» ព្រមទាំង​អញ្ជើញ​ចូលរួម កម្មវិធី​ផ្លូវការ​សំខាន់​ៗ​ផ្សេង​ទៀត នៅ​សាធារណរដ្ឋ​កូរ៉េ ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤​។​

បើ​តាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​អញ្ជើញ​អមដំណើរ សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា រួម​មាន ឯកឧត្តម​អ៊ុ​ច បូរ​រិ​ទ្ធ អនុប្រធាន​ទី​២ ព្រឹទ្ធសភា ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​សំខាន់​ៗ របស់​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ សភាពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ​។

​ក្នុង​ឱកាស​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​លើក​ទី​២៥​នេះ សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា នឹង​អញ្ជើញ ថ្លែង​សុន្ទរកថា​ពិសេស ក្រោម​ប្រធានបទ «មាគ៌ា​ឆ្ពោះទៅ​កាន់ សហ​ត្ថិ​ភាព និង​វិបុលភាព​ក្នុង​អាស៊ាន​»​។

វេទិកា នេះ​នឹង​មាន​អ្នកចូលរួម​ពី​មជ្ឈដ្ឋាន​រដ្ឋាភិបាល អ្នកនយោបាយ អ្នក​សិក្សាអប់រំ សាជីវកម្ម និង​វិស័យ​ផ្សេង​ៗ ជុំវិញ ពិភពលោក ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​សកល ប្រកបដោយ​តុល្យភាព​។​

ក្នុងអំឡុងពេល​ស្នាក់​នៅ​ទីក្រុង​ស៊ី​ន​ឆ​ន់ សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា នឹង​មាន​ជំ​នួ ប​ការងារ​ជាមួយ ថ្នាក់ដឹកនាំ​សាធារណរដ្ឋ​កូរ៉េ រួម​មាន ប្រធានាធិបតី និង​ប្រធាន​សភា និង​ទទួល​ជួប​តំណាង​ក្រុមហ៊ុន​ធំ​ៗ​របស់ សាធារណរដ្ឋ​កូរ៉េ​។​

ជា​កិច្ច​បន្ទាប់ សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា នឹង​បន្តដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត ស្យុ​ង​សាង​បុក​ដូ ដើម្បី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «​ភាព​ជា​អ្នកដឹកនាំ និង​ការ​កសាង​សន្តិ ភាព​» ដែល រៀបចំ​ដោយ​សាកលវិទ្យាល័យ​ដុ​ង​ហ្គុ​ក​វ៉ា​យស៍ និង​ផ្តល់​កិត្តិយស​ធ្វើ​បាឋកថា​ស្តី​ពី «បទ​ពិសោធន៍​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​រំដោះជាតិ ការ​កសាង​សន្តិភាព ការ​ផ្សះផ្សា និង​ការ​កសាង​ជាតិ ឡើង​វិញ» ពី​ប្រទេស​ដែល​ហែកហួរ​ដោយ សង្គ្រាម និង​វាល​ពិឃាត មក​ជា​ប្រទេស​ជាតិ​ដែល​ពោរពេញ​ដោយ​សន្តិភាព ការ​រួមរស់​ជាមួយ​គា្ន (​សហ​ត្ថិ​ភាព​) និង​ការ​អត់ឱន​។​

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា និង​គណៈប្រតិភូ នឹង​អញ្ជើញ​ទស្សនា តំបន់ ទេសចរណ៍ «​បូ​មុន​» និង​មជ្ឈមណ្ឌល​ពិព័រណ៍​វប្បធម៌​ពិភពលោក​ស្យុ​ង​យូ នៅ​ក្នុង​ខេត្ត​ស្យុ​ង​សាង​បុក​ដូ​។ គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជា​ប្រធាន​ព្រឹទ្ធសភា នឹង​ធ្វើ​មាតុភូមិនិវត្តន៍ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៤៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ