ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក ស្នើ​អាជ្ញា​ធរ​ខេត្តកំពង់ស្ពឺ​ចាត់វិធានការ​លើ​ម្ចាស់​សំណង់ សង់​រំលោ.ភ និង​ចា.ក់​ដី​ចូល​ក្នុង​ស្ទឹង​ព្រែក​ត្នោត

1 អាទិត្យ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​ ៖ អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក អ៊ុ​ក វុ​ទ្ធី បាន​អះអាង​ថា មាន​ជន​ឆ្លៀតឱកាស​បាន​សង់​សំណង់​រំលោភ​និង​ចាក់​ដី​ពង្រីក​ចូល​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ដោយ​ខុសច្បាប់ ដែល​បាន​និង​កំពុង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ…

​ខេត្តកំពង់ស្ពឺ​ ៖ អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក អ៊ុ​ក វុ​ទ្ធី បាន​អះអាង​ថា មាន​ជន​ឆ្លៀតឱកាស​បាន​សង់​សំណង់​រំលោភ​និង​ចាក់​ដី​ពង្រីក​ចូល​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ដោយ​ខុសច្បាប់ ដែល​បាន​និង​កំពុង​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ និង​ចាត់វិធានការ​បន្ទាន់ ដើម្បី​កុំឱ្យ​ក្លាយជា​សំណង់​រឹង​មាំ​។

លោក អ៊ុ​ក វុ​ទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក បានឱ្យ​ដឹង​ដូចនេះ ខណៈ​ដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្តែង​ទីតាំង​ចាក់​ដី​រំលោភ​ចូល​សណ្ត​ដងស្ទឹង​ព្រែក​ត្នោត និង​បាន​សាងសង់​សំណង់​គ្មាន​ការ​អនុញ្ញាត ស្ថិត​ក្នុងភូមិ​ព្រៃ​កោះ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៤​។ ដី​ត្រូវ​បាន​ចាក់​ចូល​ជ្រៅ​ទៅ​ក្នុង​សណ្ត​នៃ​ស្ទឹង​ព្រែក​ត្នោត ធ្វើ​ឱ្យ​តួ​ស្ទឹង​ត្រូវ​បាន​រួម​តូច ហើយ​ក្រោយ​ចាក់​រំលោភ​រួចរាល់​គេ​បាន​សង់​សំណង់​ពីលើ​ដើម្បី​គ្រប់គ្រង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ​។

លោក អ៊ុ​ក វុ​ទ្ធី បាន​ពិនិត្យ​ឃើញ​ដូច្នេះ លោក​ស្នើ​សុំ​ដល់​អាជ្ញាធរ​ខេត្ត ស្រុក​សំរោង​ទង និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ រួម​នឹង​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្តកំពង់ស្ពឺ ជួយ​ចាត់វិធានការ​បន្ទាន់ និង​ដក​យក​ដី​នេះ មក​ទុកជា​ទ្រព្យ​ស​ម្បិ​ត្ត​សាធារណៈ​របស់​រដ្ឋ​វិញ​។ ទន្ទឹម​នេះ​ត្រូវ​ឱ្យ​អ្នក​ប្រព្រឹត្តិ​កាយ​ដី​ដែល​បាន​ចាក់​ចូល​សណ្ត​ស្ទឹង​ចេញពី​ស្ទឹង​ព្រែក​ត្នោត​ឱ្យមក​នៅ​ស្ថានភាព​ដើម​វិញ ដើម្បី​សម្រួល​ដល់​ចរន្តទឹក​ហូរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ករណី​នេះ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត រដ្ឋបាល​ស្រុក​សំរោង​ទង និង​រដ្ឋបាល​ឃុំ​ ​បាន​ឯកភាព​គ្នា​រួច​ហើយ ដោយ​រង់​ចាំតែ​ការ​សម្រេច​ពី​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ​តែ​ប៉ុណ្ណោះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ