ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​សក្តានុពល​កសិឧស្សាហកម្មក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី

4 ខែ មុន
  • រតនគិរី

រាជធានី​ភ្នំពេញ​៖​សម្តេច​ធិ​បតី​ម​ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​សក្កា​នុ​ពល​កសិ ឧស្សាហកម្ម​នៅ​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។​នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ធិ​បតី​។ បណ្តាញ​សង្គម​សម្តេច​បាន​សរសេ​នៅ​ថ្ងៃ​ទី​៧​ខែ កញ្ញា ឆ្នាំ ២០២៤​ថា ស្រុក​អូ​រយ៉ា​ដាវ ស្ថិត​នៅ​ក្នុង​ខេត្តរតនគិរី…

រាជធានី​ភ្នំពេញ​៖​សម្តេច​ធិ​បតី​ម​ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ពី​សក្កា​នុ​ពល​កសិ ឧស្សាហកម្ម​នៅ​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។​នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ធិ​បតី​។

បណ្តាញ​សង្គម​សម្តេច​បាន​សរសេ​នៅ​ថ្ងៃ​ទី​៧​ខែ កញ្ញា ឆ្នាំ ២០២៤​ថា ស្រុក​អូ​រយ៉ា​ដាវ ស្ថិត​នៅ​ក្នុង​ខេត្តរតនគិរី មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ២៥៤០៤​នាក់ មក​ពី​ឃុំ​ចំនួន ៧ ដូច​ជា ឃុំ​បបរ​ខា​, លំ​ជ័រ​, ប៉ក់​ញ៉ៃ​, ប៉ា​តេ​, សេ​សាន​, សោម​ធំ និង​ឃុំ​យ៉ា​ទុង ។ ឃុំ​ទាំង​៧​នេះ សុទ្ធ​សឹង​បង្កបង្កើន​ផល​នូវ​ដំណាំ​កសិឧស្សាហកម្ម ពិសេស ដំណាំ​កៅស៊ូ និង​ដំណាំ​ស្វាយចន្ទី ដោយ​ក្នុង​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ​ទាំងមូល គឺ​មាន​ផ្ទៃដី​ដាំ​ដុះ​ដូច​ជា​៖

  • ដំណាំ​កៅស៊ូ មាន​ផ្ទៃដី​ដាំ​ដុះ សរុប​ចំនួន ៦៩២២​ហិ​កតា និង​ផ្ទៃដី​ចៀរ​ជ័រ សរុប​ចំនួន ៥៦៤៣​ហិ​កតា ។
  • ដំណាំ​ស្វាយចន្ទី មាន​ផ្ទៃដី​ដាំ​ដុះ​សរុប ១៥០៣០​ហិ​កតា ។

បន្ថែម​ពី​នេះ ស្រុក​អូ​រយ៉ា​ដាវ ក៏​មាននូវ​រោងចក្រ​កែ​ច្នៃ​ដំឡូង​មី ចំនួន ១ និង​រោងចក្រ​កែ​ច្នៃ​ជ័រកៅស៊ូ ចំនួន២ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ