បន្ទាយមានជ័យ ៖ មន្ត្រីគយ និងរដ្ឋាករនៅតែបន្តការរឹតបណ្តឹងការទប់ស្កាត់ទំនិញជាប់ពន្ធដែលលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុងប៉ោយប៉ែត។
មន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ថា ៖ ទំនិញជាប់ពន្ធនៅតែបន្តលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាមរទេះបង្កប់តាមរថយន្ត និងរទេះអូស ដែលធ្វើអោយបាត់បង់ចំណូលរដ្ឋ និងជាការណែនាំពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានពង្រឹងទប់ស្កាត់នៅតែបន្តចាប់បាន ដែលជាទំនិញជាប់ពន្ធ ដែលឈ្មួញលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
មន្ត្រីគយនិងរដ្ឋាករបានបញ្ជាក់ថា៖រាល់ទំនិញដែលឈ្មួញលួចលាក់នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលត្រូវបានមន្ត្រីជំនាញចាប់បានត្រូវបញ្ជូនទៅស្នាក់ការគយនិងរដ្ឋាករប៉ោយប៉ែត ហើយរៀបចំឯកសារប្រគល់ជូនទៅសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់។
មន្ត្រីគយ និងរដ្ឋាករបានបញ្ជាក់ថា ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនតម្រូវអោយនាំចូលទំនិញជាប់ពន្ធនោះទេ ព្រោះគ្មានកន្លែងបង់ពន្ធ គឺមានតែច្រកទ្វារអន្តរជាតិស្ទឹងបទ ដែលមានមន្ត្រីជំនាញសម្រាបបង់ពន្ធទំនិញចេញ.ចូល និងច្រកទ្វារអន្តរជាតិប៉ោយប៉ែតសម្រាប់ភ្ញៀវជាតិ អន្តរជាតិចេញ.ចូល ហើយមន្ត្រីគយ និងរដ្ឋាករត្រូវពង្រឹង និងទប់ស្កាត់រាលទំនិញជាប់ពន្ធ ៕
ចែករំលែកព័តមាននេះ