ខេត្តរតនគិរី ៖ ស្ពានស្រែពកបានតភ្ជាប់និស្ស័យ អ្នកស្រុកសេសាន ខេត្តស្ទឹងត្រែ និងស្រុកកូនមុំ ខេត្តរតនគិរី បានកំពុងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ពិសេសនោះនៅពេលទឹកឡើងនារដូវវស្សា ។
បើយើងមើលទិដ្ឋភាពពីលើឃើញថា ស្ពានស្រែពកនេះមានភាពស្រស់ស្អាតអមជាមួយនឹងធម្មជាតិខៀវស្រងាត់ នៅជាប់មាត់ទន្ទេរអមសងខាង ។ យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាបន្ថែមពីលើការតភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នៅតាមបណ្តោយផ្លូវ ជាតិលេខ៧៨ គឺមានទន្លេស្រែពកឆ្លងកាត់ដែលជានិច្ចជាកាលតែងមានការជន់លិច នៅរដូវវស្សា និងបន្តផលវិបាកដល់ការធ្វើដំណើរ ។
ប្រភពបានលើកឡើងថា រាជរដ្ឋាភិបាលក៏បានសាងសង់នូវស្ពានស្រែពកក្នុងគោលដៅតភ្ជាប់និស្ស័យរបស់អ្នក ស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតភ្ជាប់ក្នុងភូមិភាគឦសានរបស់កម្ពុជា ហើយក៏បានក្លាយជាមធ្យោបាយ ធ្វើដំណើរដ៏សំខាន់ផងដែរអំឡុងពេលទឹកជំនន់នៃទន្លេស្រែពកឡើងខ្ពស់ ៕
ចែករំលែកព័តមាននេះ