ខេត្តតាកែវ ៖ យោងតាមលិខិតបំភ្លឺមួយច្បាប់របស់រដ្ឋបាលឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ចុះថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព ដោយដាក់ចំណងជើងថា មានប៉ូលិសថ្នាក់វរសេនីយ៍ទោម្នាក់ បានរកស៊ីដឹកប្រហុកមកពីស្រុយូនចូលមកស្តុបទុកនៅឃុំអង្កាញ់ ស្រុកទ្រាំង ក្នុង១ខែៗពី៣០ ទៅ៣៥តោន រួចកាង បើសិនជាអ្នកណាមិនទិញប្រហុករបស់ខ្លូនហើយ ទៅទិញប្រហុកអ្នកផ្សេង រូបគេនឹងចាប់ប្រហុកនោះភ្លាម ។
ជុំវិញករណីខាងលើ កាសែតកោះសន្តិភាពសូមច្រានចោលទាំងស្រុងចំពោះលិខិតបំភ្លឺរបស់រដ្ឋបាលឃុំអង្កាញ់ ដោយគ្មានឯកសារភស្តុតាង និងអត្ថបទដែលបញ្ចាក់ថា អង្គភាពសារព័ត៌មានកោះសន្តិភាពបានចេញផ្សាយមិនដឹងផ្សាយពីឆ្នាំចែត្រណាមកផង ដើម្បីចែកជូនមហាជន ក៏ដូចថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ក្នុងបំណបងលាងគូទឱ្យអ្នកដែលផ្ទុះ…ហេ! ហេ! ។
គួរំលឹកផងដែរថា កន្លងមក ក្នុងអាណត្តិលោកអ៊ូច ភា ជាអភិបាលខេត្តតាកែវ មានប្រហុករុយមិនរោមដឹកចូលពីប្រទេសវៀតណាមទាំងតោនៗក្នុង១ថ្ងៃៗយកមកចាក់ស្តុបទុកនៅក្នុងឃុំអង្កាញ់ និងបន្តចែកចាយដឹកយកទៅលក់ស្ទើរគ្រប់ខេត្តទូទាំងប្រទេស ជាពិសេស ខេត្តកំពង់ធំ និងខេត្តសៀមរាប ។
ពលរដ្ឋនៅស្រុកទ្រាំងបានអោយដឹងទៀតថា ក្រុមអ្នករកស៊ីនាំប្រហុក គឺត្រូវគ្នាជាប្រព័ន្ធក្រោយមន្ត្រីជំនាញចាប់បាន១ដង្ហើមចង្រឹត រួចក៏ដោះលែងទៅដោយគ្មានការចូលរូមពីមន្ត្រីសាខា(ក ប ប)ខេត្តតាកែវ ដើម្បីត្រួតពិនិត្យថែមទៀតផង សុទ្ធតែប្រហុករុយមិនហ៊ានរោមដែលសង្ស័យប្រហុកមានដាក់គីមីមកពីស្រុកវៀតណាម ។
ប្រភពព័ត៌មានពីមន្ត្រីរាជការសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា លោកវរសេនីយ៍ទោម្នាក់ និងអាងឪពុកជាអ្នកមានមុខមានមាត់ប្រចាំស្រុកកោះអណ្តែត ទើបហ៊ានចេញមុខរកស៊ីដឹកជញ្ជូន និងកាងប្រហុករុយមិនរោមបែបនេះ ដុះស្លែមកហើយ ។
ពាក់ពន្ធ័ករណីខាងលើ អ្នកយកព័ត៌មានកោះសន្តិភាពបានទូរសព្ទ័ទៅលោកឈួន ផាន់នី ចៅហ្វាយស្រុកទ្រាំង សុំការបំភ្លឺរឿងរ៉ាវខាងលើ លោកបានទទួល ប៉ុន្តែគ្រាន់តែដឹងថា កាសែតកោះសន្តិភាពសុំការបំភ្លឺពីរឿងប្រហុក និងរឿងរដ្ឋបាលឃុំអង្កាញ់ចេញលិខិតបំភ្លឺដូចក្រោកពីយល់សុបិន្តលោកឆ្លើយថា «ខ្ញុំនិយាយមិនចេញទេ ហើយក៏បិទទូរសព្ទភ្លាមៗទៅ…ហេ! ហេ!
ចែករំលែកព័តមាននេះ