រាជធានីភ្នំពេញ ៖ យោងតាមការផ្សាយដោយក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា
ព្យុះទី១១ឈ្មោះយ៉ាកជី (Yagi) បានវិវត្តទៅជាព្យុះសង្ឃរា និងមានឥទ្ធិពលលើខ្យល់មូសុង
និរតី ដែលបក់លើសមុទ្រ Andaman ខណៈសម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ។
ប្រភពដដែលបានបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យរាជធានី-ខេត្តចំនួន១២ស្ថិតនៅតំបន់វាលទំនាប អាចមានភ្លៀងរហូតដល់ ៥៥%។ រាជធានី-ខេត្តទាំងនោះមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្ត
ត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ។
ចំពោះតំបន់ខ្ពង់រាបនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យម
អតិបរមា ៣៣°C ។ ខ្យល់បក់មកពីទិសនិរតីនិងពាយ័ព្យ មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី ។ ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរត នគិរី ខេត្តមណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ៤០% ។
ចំណែកតំបន់មាត់សមុទ នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ៦,៥ម៉ែត្រ/វិនាទី ។ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយ ឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ៣០% ។
រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥ម៉ែត្រ ។ ដូច្នេះ សូមសាធារណជនមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ផងដែរ ៕
ចែករំលែកព័តមាននេះ