កម្មករខ្មែរម្នាក់ មានអាយុ២៨ឆ្នាំ ដែលកំពុងដាក់បំពង់កំទិចកំទីនៃបំណាក់ដី នាការដ្ឋានសំណង់មួយកន្លែងនៅប៉ាតាយ៉ា ត្រូវបានជួយសង្គ្រោះ ។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត The Nation ។
ប៉ូលីស និងក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា កម្មករខ្មែរម្នាក់នោះ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបានកប់ដោយការរអិលបាក់ដី ខណៈពេលដែលគាត់កំពុងបំពេញការងារត.បំពង់ទឹក នៅក្នុងផ្លូវលំមួយកន្លែង ក្នុងទីក្រុងប៉ាតាយ៉ា កាលពីព្រឹកថ្ងៃពុធ។
បុរសកម្មករខ្មែរ ដែលត្រូវបានគេជួយសង្គ្រោះនោះ ត្រូវបានគេស្គាល់ឈ្មោះថា «ជិន» ហើយត្រូវបានក្រុមអ្នកជួយសង្គ្រោះ ចុះទៅជួយទាន់ពេលវេលា ក្រោយពេលដែលមេការនៅការដ្ឋានបាននិយាយថា «កម្មកររបស់គាត់កំពុងដាក់បំពង់បង្ហូរទឹកក្រោមដី នៅក្នុងរណ្តៅការដ្ឋាន ដែលគេជីកក្នុងជម្រៅប្រហែល ៥,៥ម៉ែត្រ នៅពេលដែលគ្រោះថ្នាក់បានកើតឡើង»។
ក្រោយពេលដែលជួយសង្គ្រោះ បច្ចុប្បន្ននេះ «ជិន» ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្បែរនោះ ដើម្បីសង្គ្រោះជីវិត។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ