កូរ៉េខាងជើងប្រហារជីវិ.តមន្ត្រី៣០នាក់ ជុំវិញគ្រោះទឹកជំនន់ឆ.ក់ជីវិតមនុស្សប្រហែល៤ពាន់នាក់
រដ្ឋធានីព្យុងយ៉ាង ៖ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានបញ្ជាឱ្យប្រហារជីវិតមន្ត្រីក្រោមឱវាទរហូតដល់៣០នាក់…
រដ្ឋធានីព្យុងយ៉ាង ៖ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានបញ្ជាឱ្យប្រហារជីវិតមន្ត្រីក្រោមឱវាទរហូតដល់៣០នាក់…
រដ្ឋធានីព្យុងយ៉ាង ៖ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានបញ្ជាឱ្យប្រហារជីវិតមន្ត្រីក្រោមឱវាទរហូតដល់៣០នាក់ ជុំវិញការបរាជ័យទប់ស្កាត់ទឹកជំនន់ និងការរអិលបាក់ដី ដែលបានបណ្តាលឱ្យប្រជាជនប្រហែល ៤ពាន់នាក់ស្លាប់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយមួយរបស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍។
ប្រភពពីសារព័ត៌មានអន្តរជាតិធំៗ នៅជុំវិញពិភពលោក រួមទាំង New York Post, FOX News និង The Sun កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទូរទស្សន៍កូរ៉េខាងត្បូងជូសុន (Chosun) បានរាយការណ៍ថា មន្ត្រីក្រោមរបបដឹកនាំលោក គីម ជុងអ៊ុន ម្នាក់បានប្រាប់ទីភ្នាក់ងាររបស់ខ្លួនថា កម្មាភិបាលចាប់ពី ២០ ទៅ ៣០នាក់ ស្ថិតនៅតំបន់រងគ្រោះដោយទឹកជំនន់ ត្រូវបានចោទប្រកាន់ពីបទពុករលួយ និងបរាជ័យលើកាតព្វកិច្ចរបស់ខ្លួន ហើយត្រូវបានកាត់ទោសប្រហារជីវិតនៅពេលជាមួយគ្នា កាលពីចុងខែសីហាកន្លងទៅ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ របាយការណ៍នេះ មិនត្រូវបានផ្ទៀងផ្ទាត់ភ្លាមៗ ដោយស្ថាប័នឯករាជ្យនៅឡើយទេ។
យ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង កាលពីពេលកន្លងទៅ បានរាយការណ៍ថាលោក គីម បានបញ្ជាឱ្យអាជ្ញាធរដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើមន្ត្រីរបស់ខ្លួន បន្ទាប់ពីកើតមានគ្រោះទឹកជំនន់បានវាយប្រហារខេត្តឆាហ្គាង (Chagang) កាលពីខែកក្កដាកន្លងទៅ ដោយបានឆក់យកជីវិតប្រជាជនប្រហែល ៤ពាន់នាក់ និងជាង១៥,០០០នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។
បណ្តាមន្ត្រីដែលត្រូវបានប្រហារជីវិតមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែរបាយការណ៍មួយបានកត់សម្គាល់ថា លោក កាង ប៊ុងហុន (Kang Bong-hoon) ដែលជាលេខាគណៈកម្មាធិការបក្សប្រចាំខេត្តឆាហ្គាង ចាប់តាំងពីឆ្នាំ ២០១៩ មកនោះ ក៏ស្ថិតនៅក្នុងចំណោមមន្ត្រីផ្សេងទៀតដែលលោក គីម បណ្តេញចេញពីកិច្ចប្រជុំបន្ទាន់មួយ អំឡុងពេលកើតមានគ្រោះទឹកជំនន់។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបន្ទាន់របស់លោក គីម អតីតអ្នកការទូតកូរ៉េខាងជើង លោក លី អ៊ីលជី (Lee Il-gyu) បានប្រាប់ទូរទស្សន៍ជូសុនថា «វាច្បាស់ណាស់ថា បណ្តាមន្ត្រីក្នុងខេត្តមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះពួកគេមិនដឹងថា តើនៅពេលណាក្បាលពួកគេធ្លាក់ចេញពីស្មានោះទេ»។
កាសែតកូរ៉េខាងត្បូង Korea Times បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង ជាទូទៅមានអត្រាខ្ពស់នៃការប្រហារជីវិតជាសាធារណៈ ដោយរដ្ឋនេះធ្វើការប្រហារជីវិតជាមធ្យមចំនួន១០នាក់ មុនពេលការរាតត្បាតជំងឺកូវីដ-១៩។ ហើយចំនួននេះត្រូវបានប៉ាន់ប្រមាណថាបានកើនឡើង ចាប់តាំងពីការប្រហារជីវិតយ៉ាងហោចណាស់ ១០០នាក់ បានកើតឡើងកាលពីឆ្នាំមុន៕
ចែករំលែកព័តមាននេះ