ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​រវល់​ទៅ​យក​កូន​នៅ​សាលា ​ប្ដី​រវល់​ច្រូតស្មៅ​ ឯភ្លើងកំពុងត្របាក់​​ផ្ទះ ​តែ​​អ្នក​ភូមិ​ជួយ​ទាន់

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អគ្គិភ័យ​ដែល​គេ​អះអាង​ថា បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី បាន​លេប​ត្របាក់​លំនៅ​ឋាន​មួយ​ខ្នង ស្ទើរ​អស់​នៅ​ពេល​ម្ចាស់ផ្ទះ​ជាប់រវល់​ចេញ​ក្រៅ កាលពី​រសៀល​ថ្ងៃ​ទី ០៤ កញ្ញា នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១…

ខេត្តបាត់ដំបង​៖ អគ្គិភ័យ​ដែល​គេ​អះអាង​ថា បណ្ដាល​មក​ពី​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី បាន​លេប
​ត្របាក់​លំនៅ​ឋាន​មួយ​ខ្នង ស្ទើរ​អស់​នៅ​ពេល​ម្ចាស់ផ្ទះ​ជាប់រវល់​ចេញ​ក្រៅ កាលពី​រសៀល​ថ្ងៃ​ទី ០៤ កញ្ញា នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​នោះ​មាន​ទំហំ ៥​ម៉​x៦​ម៉ ធ្វើ​ពី​ឈើដំបូល​និង​ជញ្ជាំង​ស័​ង្ក្ក​សី ម្ចាស់​ឈ្មោះ គឹ​ម ចាន់​ធឿ​ន ភេទប្រុស​ អាយុ​៣៦​ឆ្នាំ ជា​កសិករ​រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ​។ អគ្គិភ័យ​បាន​ឆេះ​ អស់​ភាគច្រើន​ផ្នែក​ខាងក្នុង ខណៈ​ម្ចាស់ផ្ទះ​ទាំង​ប្ដី ទាំង​ប្រពន្ធ​ចេញ​ក្រៅ​ផ្ទះ​មួយ​ភ្លែត តែ​សំណាងល្អ​បាន​អ្នក​ភូមិ​ជួយ​អន្តរា​គម​ន៍​​ទាន់​ ។

អធិការ​ស្រុក​សង្កែ លោក យុ​ត តុង​ហូ បាន​ប្រាប់​ថា អគ្គិភ័យ​នេះ ​បាន​កើតឡើង​នៅ​ពេល ម្ចាស់ផ្ទះ​មិន​នៅ​។ លោក​និយាយ​ថា ពេល​នោះ​ប្ដី​ជាប់រវល់​ទៅ​ច្រូតស្មៅ រីឯ​ប្រពន្ធ​ជាប់រវល់​ទៅ​យក​កូន​ចេញពី​សាលា ពេល​ចេញ​ផុត​បន្តិច​ស្រាប់តែ​មាន​អគ្គិភ័យ​កើតឡើង​ឆេះ​ផ្ទះ​ផ្អើល​អ្នក​ភូមិ​ព្រោងព្រាត​។

លោក​តុង​ហូ បាន​បញ្ជាក់​ថា ពេល​នោះ ​ម្ចាស់ផ្ទះ​មក​ទាន់​ទេ រថយន្ត​ពន្លត់អគ្គិភ័យ​របស់​សមត្ថកិច្ច​ក៏​ចេញ​មិន​ទាន់​ដែរ តែ​ភ្លាម​ៗ​នោះ​អ្នក​ភូមិ​ដែល​មាន​ម៉ា​ស៊ី​បូមទឹក និងម៉ូតូ​បូមទឹក បាន​ប្រឹងប្រែង​បាញ់​ទឹក​ព​ន្ត​ត់ ទើប​ទប់ស្កាត់​បាន​។ ប៉ុន្តែ​ឆេះ​អស់​ស្ទើរ​ទាំងស្រុង​ផ្នែក​ខាងក្នុង និង ខាងក្រៅ​។

បើ​តាម​ម្ចាស់ផ្ទះ និងសមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ បាន​ធ្វើការ​សន្និដ្ឋាន​រួម​គ្នា​ថា អគ្គិ​ភ័យ​នោះ​អាច​បង្ក​ឡើង​ដោយសារ​ការ​ទុ​ស្សេ​ខ្សែ​ចរន្ត​អគ្គិស​នី​។ បើ​និយាយ​ពី​តុល្យការ នៃ​ការ​ខូចខាត បើ​តាម​របាយ​ការ​ណ៏​សមត្ថកិច្ច ក្រៅពី​ឆេះ​ផ្ទះ និងសម្ភារនៅ​ក្នុងផ្ទះ នៅ​មាន​ប្រាក់​ខ្មែរ ប្រាក់​បាត ប្រាក់​ដុល្លារដែល​សរុប​ជា​ទឹកប្រាក់​ប្រាណ​៦,០០០​ដុល្លារ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា រយៈពេល​០៣​ថ្ងៃ ដើមខែ​កញ្ញា​នេះ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​០៣​លើក​ជា​បន្ត​បន្តា​ប់​។ ក្នុង​នោះ ​នៅ​ស្រុក​ប​វេ​ល​០១​លើក នៅ​ស្រុក​សង្កែចំនួន​០២​លើក​ផ្ទូ​ន​ៗ តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ