ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រដ្ឋសភា​កម្ពុជា​-​ចិន​ ឯកភាព​ពង្រីក​មិត្តភាព​​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែម​ទៀត​

3 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា និង​អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ តំណាង​ប្រជាជន​ចិន​ ក្រុង​សៀង​ហៃ​ បាន​ឯកភាព​គ្នា​…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា និង​អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ តំណាង​ប្រជាជន​ចិន​ ក្រុង​សៀង​ហៃ​ បាន​ឯកភាព​គ្នា​ ក្នុង​ការ​ជំរុញ​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែម​ទៀត​ នៃ​ការ​ពង្រីក​មិត្តភាព​រវាង​សភា​កម្ពុជា និង​រដ្ឋសភា​ចិន ​ឲ្យ​កាន់តែ​រីក​ចម្រើន​ ។

ការ​ឯកភាព​នេះ ​ខណៈ​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក​ជំទាវ ចុង មីង (Zong Ming) អនុ​ប្រធានគណៈ​ក​ម្មា​ធិការ​អចិន្ត្រៃយ៍​សភា​ តំណាង​ប្រជាជន​ចិន​ ក្រុង​សៀង​ហៃ ចូល​ជួប​សម្តែង​ការ​គួរ សមនិង​ពិភាក្សា​ការងារ នៅ​វិមាន​រដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ២០២៤ ​។

ក្នុង​ជំនួប​នោះ​ដែរ​ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ​បាន​ឲ្យ​ដឹង​ថា ស​ម្តេច​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ​សភា​កម្ពុជា​ ទៅ​កាន់​ទស្សនកិច្ច​ នៅ​ប្រទេស​ចិន​ នៅ​ចុងខែ​កញ្ញា​នេះ​។​ ហើយ​នៅ​ក្នុង​ដំណើរការ​ទស្សនកិច្ច​នោះ​ដែរ ​នឹង​មានការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពី​ការ​ពង្រឹង​មិត្តភាព ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​កម្ពុជា-​ចិន ផង​ដែរ ​។

សម្តេច​ប្រធានរដ្ឋសភា​ បាន​គូសបញ្ជាក់​ថា​ ចំណងមិត្តភាព​កម្ពុជា​-ចិន ជា​មិត្តភាព​ដែកថែប ដែល​មិន​អាច​បំបែក​បាន ហើយ​ជា​មិត្ត​ភាពល្អ ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ​។

​សម្តេច​ប្រធានរដ្ឋសភា​ បាន​គូសបញ្ជាក់​អំពី​ជំហរ​របស់​កម្ពុជា​ មិន​ដែ​លងាក​រេ​ពី​គោលនយោបាយចិន​តែ​មួយ ហើយ​ចំពោះ​ការ​ជ្រៀល​ជ្រែក និង​បំបែក​តំបន់​ផ្សេង​ៗ របស់​ចិន ដូច​ជាបញ្ហា​នៅ​តៃវ៉ាន់ ហុងកុង ជាដើម​នោះ កម្ពុជា​ប្រឆាំង​ជា​ដាច់ខាត និង​ចាត់ទុកជាជ្រៀល​ជ្រែកបញ្ហា​ផ្ទៃក្នុង​របស់​ចិន ​។

​សម្តេច​ ក៏​បា​ថ្លែងអំណរគុណ​មិត្ត​ចិន ​ដែល​តែងតែ​ជួយ​គាំទ្រកម្ពុជា ​សម្រាប់​ការ​អភិវឌ្ឍប្រទេស​ដូច​ជា​សេដ្ឋកិច្ច​សង្គម សន្តិសុខ និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ​នៅ​កម្ពុជា​ ។

​សម្តេច​បញ្ជាក់​ថា​ ៖ «​ជំនួយ​របស់​មិត្ត​ចិន និង​គាំទ្រ​កម្ពុជា​ គឺជា​ការ​ចូលរួម​មួយ​ដ៏​សំខាន់ ក្នុង​ការ​លើកកម្ពស់​ឯករាជ​រដ្ឋ​ភាព​ផ្នែក​នយោបាយ និង​អធិបតេយ្យភាព​របស់​កម្ពុជា មិន​គិតថា ​ផ្នែក​វិនិយោគ​ ឬ​ប្រាក់​ជំនួយ​ផ្សេង​ៗ ចិន​មិន​ដែល​មាន​លក្ខខណ្ឌ​ភ្ជាប់​មក​ជាមួយ ឬ​តម្រូវឲ្យ​កម្ពុជា​ត្រូវធ្វើ​តាម​នោះ​ទេ ។ ពោល​គឺ​កម្ពុជា​យក​ជំនួយ​នោះ​មក​ធ្វើ​តាម​តម្រូវការ​របស់​ខ្លួន​»​ ។

​ក្នុ​ងជំនួប​នោះ​ដែរ​ លោក​ជំទាវ ចុង មីង (Zong Ming) អនុប្រធាន​គណៈ​ក​ម្មា​ធិការអចិន្ត្រៃយ៍​សភា​តំណាង​ប្រជាជន​ចិន ​ក្រុង​សៀង​ហៃ​ បាន​លើក​ឡើង​ថា ​ការ​ជួយ​ជំនួយ​មក​ធ្វើការ​អភិវឌ្ឍ​នៅ​កម្ពុជា គឺជា​ការ​ជួយ​អភិវឌ្ឍន៍​ នៅ​ក្នុង​តំបន់ ។

​លោក​ជំទាវ​ ក៏​បាន​លើក​ឡើង​ថា​ គោលនយោបាយ​របស់​ប្រទេស​ចិន បាន​ធ្វើការ​អភិវឌ្ឍនៅ​ទីក្រុង​សៀង​ហៃ​ ដោយ​បាន​បង្កើត​មជ្ឈមណ្ឌល​ ចំនួន​៥ ក្នុង​នោះ​មាន ​៖ ១.មជ្ឈមណ្ឌលសេដ្ឋកិច្ច អន្តរជាតិ ២.មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ ៣.មជ្ឈមណ្ឌល​កំពង់​ផែ អន្តរជាតិ ៤.ការ​ដឹក​ជញ្ជូន​អន្តរជាតិ និង​៥.​មជ្ឈមណ្ឌល​នវានុវត្តន៍​អន្តរជាតិ​ដ៏​ខាន់ ​។

​លោក​ជំទាវ​ បាន​លើក​ឡើង​ទៀត​ថា ​ទីក្រុង​សៀង​ហៃ​ គឺជា​ទីក្រុង​មួយ​ដ៏​សំ​ខាប់​របស់​ចិន និង​ក៏​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​សម្រាប់​ពិភពលោក​ផង​ដែរ ​។

​ក្នុង​ឱកាស​នោះ​ដែរ ​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ​បាន​វាយតម្លៃ​ខ្ពស់ ​ចំពោះ​ការ​វិវត្តន៍​របស់​ទីក្រុង​សៀ​ហៃ​របស់​ចិន និង​ថា ​ទីក្រុង​នេះ​នឹង​សម្រេច​បាន​នូវ​ចក្ខុវិស័យ និង​គោលនយោបាយ​របស់​គណបក្ស​ក​ម្មុ​យ​នី​ស​ចិន ដែល​ប្រែក្លាយ​ខ្លួន​ជា​ប្រទេស​បែប​ទំនើប ប្រជាធិបតេយ្យ​បែប​ចិន មាន​វប្បធម៌ រុងរឿង​និង សុខដុមរ​នី​យ​កម្ម ដែល​នឹង​សម្រេច​បាន​នៅ​ឆ្នាំ​២០៤៩​ ខាង​មុខ ​។

​ជាមួយ​គ្នា​នោះ​ដែរ​ ភាគី​ទាំង​ពីរ​ បាន​ឯកភាព​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​គ្នា​ នូវ​គោលដៅ​ ដែល​ថ្នាក់ដឹកនាំ​បាន​ដាក់​ចេញ​ទាក់ទង ​និង​ការ​កសាង​សហគមន៍​រួម​គ្នា​មាន​ស្តង់ដា​ខ្ពស់ កម្រិត​ខ្ពស់ និង​គុណភាព​ខ្ពស់ ពិ​​សេស​នោះ​ សម្រេច​បាន​​នៃ​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ច្រករបៀង​មច្ឆា និង​អង្ករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ