រាជធានីភ្នំពេញ ៖ កុមារាម្នាក់ចុះចាប់កូនត្រីតូចៗ តាមក្បែរជម្រាលមាត់ស្ទឹង រអិលជើងលិចស្លាប់ផ្អើលប្រជាពលរដ្ឋនឹង សមត្ថកិច្ច។
ហេតុការណ៍ខាងលើនេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩ នឹង ១០នាទីព្រឹកថ្ងៃទី ០៣ ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចទឹកស្ទឹងក្រោយវត្តខ្ពបអណ្តែត ហៅវត្តក្របៅ ភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
កុមារារងគ្រោះឈ្មោះ គៀង ថារី ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៤ នៃសាលាបឋមសិក្សាក្របៅ ស្នាក់នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល
តាមការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនិងបានអោយដឹងថា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៩និង១០នាទី កុមារារងគ្រោះបានចេញលេងហើយបានដើរមកក្រោយ សាលាឆាន់ រួចក៏ចុះតាមជម្រាលថ្មមាត់ស្ទឹង ដោយបានដោះស្បែកដាក់នៅក្បែរមាត់ទឹក ហើយបានចាប់កូនត្រីតូចៗដែលហែលមកក្បែរច្រាំងថ្ម ពេលនោះរអិលជើង ក៏ធ្លាក់ចូលទឹកហើយលង់តែបាត់តែម្តង ។ ខណៈនោះប្រជាពលរដ្ឋដែលឃើញ បានស្រែកនាំគ្នាអោយជួយ ភ្លាមៗពលរដ្ដែលឋចេះហែលទឹក អោយចុះជួយពេលនោះ បាននាំគ្នាចុះរាវរកជនរងគ្រោះ ជាងមួយម៉ោងទើបរាវរកសពកុមារារងគ្រោះឃើញ រួចបានស្រង់ឡើងលើគោក ប៉ុន្តែកុមារារងគ្រោះបានស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានអោយដឹងថា តាមបទបញ្ជាលោកអធិការ ក្រុងតាខ្មៅ បានបញ្ជាឲ្យអធិការរងទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុចុះទៅពិនិត្យករណីក្មេងលង់ទឹក បានអោយកម្លាំងចុះមកដល់កន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចក្ខុនឹងកិសល្យវិច័យ បានត្រួតពិនិត្យយ៉ាងជាក់លាក់ ។
ក្រោយធ្វើការត្រួតពិនិត្យសពជនរងគ្រោះ សមត្ថកិច្ចបានសន្និដ្ឋានគឺថា បណ្តាលមកទឹកស្ទឹងជម្រៅជ្រៅ ទើបធ្វើអោយកុមាររងគ្រោះលង់បាត់បង់ជីវិត ។ ចំណែកសពត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ