ខេត្តតាកែវ ៖ កម្លាំងសមត្តកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ បានស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង២ក្រុម មានចំនួន៨ នាក់ ដែលប្រើអំពើហឹង្សា ដោយកាំបិតផ្គាក់ ដំបងឈើ ដំបងដែក និងដុំថ្ម កាប់ចាក់គ្នាលើផ្លូវសាធារណៈ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងធ្វើប៉ះ ពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម បញ្ជូនឲ្យតុលាការដុស ក្អែល ដើម្បីថ្ងៃក្រោយសុំកុំឲ្យរាង ។
សូមជម្រាបថា កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ មានករណីហឹង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា រវាងក្មេងទំនើង២ ក្រុម ដែល១ក្រុមមានគ្នាប្រមាណ៥ នាក់ និង១ ក្រុម៦ នាក់ កាប់ចាក់គ្នានៅចំណុចភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ រួចគេចខ្លួនបាត់អស់ ។
ក្រោយកើតមានអំពើហឹងក្សានោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ បានដាក់បទបញ្ជាទៅលោកឧត្តមសេនីយ៍ត្រីស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញចុះទៅ សហការ ស្រាវជ្រាវ ជាមួយនគរបាលមូល ដ្ឋានស្រុកបាទី ក្រោមការសម្របសម្រួលទីស្ថាប័នអយ្យអមសាលាដំបូងខេត្ត រយៈពេលតែ២ថ្ងៃ ទើបឈានដល់ការឃាត់ខ្លួន ក្មេងទំនើងចំនួន៨នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងធ្វើស កម្មភាពដោយប្រើអាវុធ ដូចជា កំបិតផ្គាក់ ដំបងឈើ ដំបងដែក និងដុំថ្ម ដេញកាប់ចាក់ វាយ គប់គ្នាទៅវិញទៅមក និងដុតកម្ទេចម៉ូតូ ដែលបណ្តាលឱ្យខាតរៀងខ្លួននោះ ។
នៅពេលឃាត់ខ្លួនសម ត្តកិច្ចក៏បានធ្វើការដកហូតវត្ថុតាង ពាក់ពន្ធបទល្មើសខាងលើ និងបាន
កសាងសំណុំរឿងបញ្ជូនក្មេងទំនើងទាំង២ក្រុម ទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ