ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដាក់​ប្រព័ន្ធ​លូ​ប្រអប់​ខ្នាត​ធំ ផ្លូវ​១០៨BT ក្នុងសង្កាត់​បឹង​ទំពន់​ទី​១ រួចរាល់ហើយ កំពុង​បន្ត​៣​ខ្សែ​ទៀត

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​ដាក់​លូ​ប្រអប់ ៤​ខ្សែ ខ្នាត​ធំ នៅ​សង្កាត់​បឹង​ទំពន់​ទី​១ បាន​រួចរាល់​១​ខ្សែ ផ្លូវ​លេខ 108 BT…

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​ដាក់​លូ​ប្រអប់ ៤​ខ្សែ ខ្នាត​ធំ នៅ​សង្កាត់​បឹង​ទំពន់​ទី​១ បាន​រួចរាល់​១​ខ្សែ ផ្លូវ​លេខ 108 BT មាន​ទំហំ ៤​ម៉ែត្រ​x២​ម៉ែត្រ ហើយ​ចាប់ផ្ដើម​ស្ថាបនា​ផ្លូវ ក្រោយ​ពី​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ខែឧសភា ដើម្បី​ដោះស្រាយ​ទឹក​លិច ចេញ​តំបន់​វត្ត​ដំបូក​ខ្ពស់ ក្រោយ​ផ្សារ​ប៉េសេ ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ កញ្ញា​នេះ​ថា សកម្មភាព​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​ប្រអប់​ខ្នាត​ធំ ៤​ខ្សែ ហើយ​១​ខ្សែ លើ​កំណាត់​ផ្លូវ 108 BT មាន​ទំហំ ៤​ម៉ែត្រ​x២​ម៉ែត្រ ប្រវែង​ជិត​២០០​ម៉ែត្រ រួចរាល់​ទាំងស្រុង​ហើយ ក្នុង​នោះ​ផ្លូវ​មួយ​ចំនួន​ទៀត កំពុង​អនុវត្ត​ព្រម​គ្នា ។

ចំណែក​មន្ត្រី​ជំនាញ ឱ្យ​ដឹង​ថា ផ្លូវ​លេខ 108 BT បាន​ដាក់​លូ​រួច​ហើយ កំពុង​បន្ត​ស្ថាបនា​ផ្លូវ​បេតុង លើ​ផ្លូវ​១០៨ ដដែល​នេះ ក្នុង​រយៈពេល​១​ខែ​កន្លះ​ទៀត​។ ជា​រួមការ​ងារ​ដាក់​លូ និង​ធ្វើ​ផ្លូវ នៅ​តំបន់​បឹង​ទំពន់​នេះ មាន​ចំនួន​៤​ខែ ដោយ​ប្រើ​ពេល​១​ឆ្នាំ​កន្លះ បាន​រួចរាល់​ទាំងស្រុង​។​ការងារ​ខាងលើ​នេះ អនុវត្ត​ដោយ​ក្រុមហ៊ុន Precast Plants ដែល​ជា​គម្រោង​របស់​ថ្នាក់​ជាតិ ។

គួរ​បញ្ជាក់​ថា ៖ គម្រោង​រំដោះ​ទឹក​លិច ដោយ​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល​៥​ឆ្នាំ មាន​ចំនួន​៥០​គម្រោង ចំពោះ​គម្រោង ដែល​ត្រូវ​អនុវត្ត​មាន​ចំនួន​២៣​គម្រោង​។ ក​ម្រោ​ង​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​អនុវត្ត​ចំនួន​១៣​គម្រោង ហើយ​គម្រោង​ដាក់​លូ​ប្រអប់​លើ​ផ្លូវ​លេខ 108 BT ទំហំ ៤​ម៉ែត្រ​x២​ម៉ែត្រ​នេះ ក៏​ស្ថិត​ក្នុង​គម្រោង​នេះ​ដែរ ។

គួរ​រំលឹក​ដែរ​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង កាលពី​ថ្ងៃ​ទី​១១ កក្កដា ២០២៤ កន្លង​មកនេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ពាក់​ព​ន្ធ័​ចុះ​ទៅ​ពិនិត្យ​មើល​ប្រឡាយ ស្ថា​នី​យ៏​បូមទឹក​បឹង​ទំពន់ មើល​ការដ្ឋាន​ដាក់​លូ​ប្រអប់​លើ​ផ្លូវ​លេខ 108 BT​នេះ បន្ត​ទៅ​មើល​ប្រឡាយ​ស្ថានីយ៍​លូ​ប្រាំ ជាមួយនឹង​ការ​ពិនិត្យ​វឌ្ឍនភាព នៃ​ការដ្ឋាន​ដាក់​លូ បុក​ស៊ី​ផាយ និង​ការ​ស្តារ​ប្រឡាយ​មេ ដែល​ស្ថិត​ក្នុង​គម្រោង​រំដោះ​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ទាំង​១៣​គម្រោង តាម​អនុសាសន៍​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា ណែ​ត នាយក​រដ្ឋមន្ត្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ