ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង និងការដឹកជញ្ជូនកូនត្រីប្រា ខុសច្បាប់

3 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​បទបញ្ជា​របស់​ឯកឧត្ដម អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត នៅ​រសៀល ថ្ងៃ​ទី​៣០ ខែសីហា​នេះ កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ដឹកនាំ​ដោយ​លោក អ៊ូ…

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​បទបញ្ជា​របស់​ឯកឧត្ដម អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត នៅ​រសៀល ថ្ងៃ​ទី​៣០ ខែសីហា​នេះ កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ដឹកនាំ​ដោយ​លោក អ៊ូ សោភ័ណ នាយ​រង​ខណ្ឌ កម្លាំង​សរុប​៥​នាក់ បាន​ចុះ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ផល កូន​ត្រី​ប្រា គ្មាន​លិខិតអនុញ្ញាត​នៅ​ចំណុច​សាលា​តា​ហា​យ ភូមិ​ស្វាយ​គយ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើ​នេះ សមត្ថកិច្ច​យើង​បាន​ដកហូត​វត្ថុ​តាង​មាន​ដូច​ខាងក្រោម ៖ ១-​ម៉ូតូ​សន្តោង​រ៉ឺ​ម៉ក់ ចំនួន​០១​គ្រឿង ២-​កូន​ត្រី​ប្រា និង​កូន​ត្រី​ចម្រុះ​៥០០ គីឡូក្រាម ។ តាម​ការ​ស្រាវជ្រាវ​កូន​ត្រី​ទាំងនេះ បាន​មក​ពី​ប្រជា​នេសាទ​ដែល​ប្រើប្រាស់​របាំង​លប​រួម ផ្សំសាច់​អួន ។ មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី នៃ​ច្បាប់​ស្តី​ពី​ជលផល ។

ដោយឡែក កម្លាំង​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ និង​សហគមន៍​នេសាទ​ភូមិ​ពាម​ពពេច ដឹកនាំ​ដោយ លោក នួន ឬ​ទ្ធី កម្លាំង​ចូលរួម​សរុប ចំនួន​៥​នាក់ មធ្យោបាយ​ម៉ា​ឡា​ស្មាច់ ០១​គ្រឿង បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ និង​រុះរើ​របាំង​លូ​ស្បៃ​មុង នៅ​ក្នុង​ដែន​នេសាទ ចំណុច បឹង​តាម​លើ ខាងកើត​ភូមិ​តាម​ល​លើ ឃុំ កោះ​ថ្កូវ ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។

ចំណែក​កម្លាំង​សង្កាត់​រដ្ឋបាល​ជលផល​ជល​គិរី ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ សហ​ការណ៍​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ជល​គិរី និង​សហគមន៍​នេសាទ​ភូមិ​ព្រែក​ឆ្តោ​សហគមន៍​នេសាទ​អន្លង់​មេត្រី​សែន​ជ័យ ដឹកនាំ​ដោយ​លោក រៀល សុខុម នាយ​សង្កាត់ រដ្ឋបាល​ជលផល​គិរី កម្លាំង​ចូលរួម​សរុប​ចំនួន​១៣​នាក់ មធ្យោបាយ​ម៉ា​ឡា​ស្មាច់​០៤​គ្រឿង បាន​ចុះ​ប​ង្រា​ប​បទល្មើស​នេសាទ និង​រុះរើ​របាំង​លូស្បៃ​មុង នៅ​ចំណុច​ស្វា​ស្លា​ប៉​ក្នុងភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសារ ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។

ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​យើង​បំផ្លាញ​ចោល​វត្ថុ​តាង​នូវ​ហ្នឹង​កន្លែង​០២​ករណី​ក្នុង​នោះ​រួម​មានៈ ១ របាំង​ស្បៃ​មុង​១៦​កន្លែង ប្រវែង​៥០០​ម លូ​ស្បៃ​មុង ចំនួន​១៦​គ្រឿង បង្គោល ចំនួន​២៧០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​ក្នុង​ដែន​នេសាទ​វិញ​ចំនួន​៨០​គ​គ្រ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ