ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ឃួ​ង ស្រេង ៖ ​ក្នុង​នាម​ជា​ឃោស​នឹក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ចេះ​បក​ស្រាយ ឆ្លើយ​តទៅ​លើ​ការ​ញ៉ុះ​ញ៉​ង​របស់​ពួក​អមិត្ត

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ​ដើម្បី​អោយ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ដាច់ខាត​យើង​ត្រូវ​រួម​គ្នា​ទប់ស្កាត់​អោយ​បាន ក្រុម​ជ្រុលនិយម និង​ក្រុម​អមិត្ត…

រាជធានីភ្នំពេញ​ ៖ ​ដើម្បី​អោយ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ ដាច់ខាត​យើង​ត្រូវ​រួម​គ្នា​ទប់ស្កាត់​អោយ​បាន ក្រុម​ជ្រុលនិយម និង​ក្រុម​អមិត្ត ដែល​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

នេះ​ជា​ការ​លើក​ឡើង​របស់​ឯកឧត្តម ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិការ​ក​ណ្ត​ល និង​ជា​ប្រធាន​គណៈបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​សៅរ៍​ទី​៣១ សីហា ឆ្នាំ​២០២៤​នេះ ក្នុង​ពិធី​ប្រកាស​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខ​ណ្ខ​៧​មក​រា ដោយ​មានការ​ចូលរួម​អបអរ​សាទរ​ពី​សមាជិក សមាជិកា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់ ខណ្ឌ​៧​មក​រា​ចំនួន​៤៤២​នាក់​នៅ​មន្ទីរ​បក្ស​រាជធានី​ភ្នំពេញ​។

ឯកឧត្តម​លី ឆេ​ង អនុប្រធាន​ទី​១​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខណ្ឌដង្កោ ត្រូវ​បាន​ប្រកាស ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ខណ្ឌ​៧​មក​រា​ជំនួស​ឯកឧត្ដម​នួន ផារ​ត្ឋ៏ ដែល​ត្រូវ​ផ្លាស់​ប្តូរ​ភារកិច្ច​ថ្មី​។

ក្នុង​ពិធី​នោះ​ឯកឧត្តម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​៖ ក្នុង​នាម​ជា​ឃោស​នឹក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ចេះ​បកស្រាយ ឆ្លើយ​តទៅ​លើ​ការ​ញ៉ុះ​ញ៉​ង​របស់​ពួក​អមិត្ត ដូច​ជា​ថ្មី​ៗ​នេះ ក្រុម​ជ្រុលនិយម ក្រុម​អមិត្ត​បាន​យក កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA មក​ធ្វើ​ជា​បញ្ហា ដោយ​ញ៉ុះ​ញ៉​ង​អោយ​មានការ​ប្រឆាំង ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

ឯកឧត្ដម​បន្ត​ថា ដើម្បី​អោយ​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០ លុះត្រាតែ​យើង​ទាំងអស់​គ្នា រួម​គ្នា​ទប់ស្កាត់​អោយ​បាន ក្រុម​ជ្រុលនិយម និង​ក្រុម​អមិត្ត ដែល​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

ឯកឧត្ដម​លើក​ឡើង​ទៀត​ថា​យើង​ត្រូវ​បន្ត​រួម​គ្នា​យកជ័យ​ជំ​នៈ​ក្នុង​ការ​បោះ​ឆ្នោត​អោយ​បាន​នៅ​ឆ្នាំ​២០២៧​និង​២០២៨​ខាង​មុខ តាម​រយៈ​បន្ត​ចុះ​មូលដ្ឋាន ដើម្បី​ដឹង​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ដោះ​ស្រាយ​រាល់​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​។

ឯកឧត្តម ឃួ​ង ស្រេង បាន​ណែនាំ​អោយ​សមាជិក សមាជិកា​និង​ឃោស​នឹក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​បាន​ជ្រោ​ត​ជ្រាប​ពី​សមិទ្ធផល​១​ឆ្នាំ របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដើម្បី​អោយ​ប្រជាពលរដ្ឋ​កាន់តែ​យល់​ច្បាស់លាស់​ពី​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

ឯកឧត្តម ឃួ​ង ស្រេង បាន​បញ្ជាក់​ថា​៖ បក្ស​ប្រឆាំង​បាន​យក​គណបក្ស​ប្រជាជន​កម្ពុជា​ជាស​ត្រូវ ដូច្នេះ​ក្នុង​នាម​សមាជិក សមាជិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​បំភ្លៃ​ការ​ពិត ដោយ​ញ៉ុះ​ញ៉​ង​អោយ​មាន​ចលនា​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ