ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់ខ្លួន​វៀតណាម​ស្រី​ប្រុស​០៧​នាក់ ដកហូត​គ្រឿងញៀ.ន​ជាង​០១​គីឡូក្រាម នៅ​ក្រុង​បា​វិត

4 ខែ មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគ​បាល នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ចំនួន​០៧​នាក់ (​ស្រី​ម្នាក់​) និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន ជាង​០១​គីឡូក្រាម នៅ​ក្រុង​បា​វិត…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគ​បាល នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង បាន​ចុះ​បង្ក្រាប​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ចំនួន​០៧​នាក់ (​ស្រី​ម្នាក់​) និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន ជាង​០១​គីឡូក្រាម នៅ​ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​សម្របសម្រួល​ផ្ទាល់​ពី​លោក ឡ​ម ពេ​ង​ស៊ា​ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​បន្ទប់​ជួល និង​ផ្ទះសំណាក់ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ជា​លទ្ធផល ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​វៀតណាម ចំនួន​០៧​នាក់ ស្រី​០១​នាក់ និង​ចាប់​យក​សម្ភារៈ រួម​មាន ៖
-​ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់ ៥៨២,៥១​ក្រាម
-​ថ្នាំ​ញៀន ប្រភេទ​កេ​តា​មីន ទម្ងន់ ២៩៤,៤៤​ក្រាម
-​ថ្នាំ​ញៀន ប្រភេទ​អ៊ិ​ច​ស្តា​សី ទម្ងន់ ៣៤៥,០៧​ក្រាម
សរុប​សារធាតុ​ញៀន គ្រប់​ប្រភេទ ទម្ងន់ ១២២២,០២​ក្រាម (០១​គីឡូ​២២២,០២​ក្រាម​) ។
-​អាយ​ផេ​ត ០១​គ្រឿង
-​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន ០៥​គ្រឿង
-​ទូរ​សព្ទ​ដៃ ១៤​គ្រឿង
-​ម៉ូតូ​០៥​គ្រឿង
-​លិខិតឆ្លងដែន ០៦​ក្បាល ។
ព្រមទាំង​ឧបករណ៍​សម្ភារៈ​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៧​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​។ មក​ដល់​ថ្ងៃ​ទី​២៨ ខែសីហា ២០២៤​នេះ លោក​ចៅក្រម​បាន​ចេញ​ដីការ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ